
ស្រាអាចផ្តល់ទាំងផលល្អ និងផលអាក្រក់ចំពោះសុខភាពអ្នក។ នៅក្នុងបរិមាណតិចតួច វាអាចជួយបន្ទាបសម្ពាធឈាមរបស់អ្នក បានពី ២ទៅ ៤ mm Hg ។ ប៉ុន្តែឥទ្ធិពលនៃការ ការពាររបស់វានេះ អាចនឹងបាត់ទៅវិញ ប្រសិនបើអ្នកបានផឹកវាច្រើនជ្រុល។ ជាទូទៅប្រសិនបើអ្នកបាន ផឹកវាច្រើនជាងមួយកែវក្នុង រយៈពេលមួយថ្ងៃចំពោះ ស្ត្រី និង បុរសដែលមានអាយុលើសពី ៦៥ឆ្នាំ ឬច្រើនជាងពីរកែវក្នុងមួយថ្ងៃ ចំពោះបុរសដែលមានអាយុ ៦៥ឆ្នាំ ឬក្មេងជាងនេះ។
ប្រសិនបើអ្នកជាធម្មតាមិនធ្លាប់ ផឹកវានោះអ្នកមិនគួរចាប់ផ្តើមផឹកវា ដើម្បីជាការជួយដល់ការ បន្ទាបសម្ពាធឈាមអ្នក នោះទេ។ វាមានឥទ្ធិលអាក្រក់ច្រើនជាង ការផ្តល់ផលល្អចំពោះសុខភាព។
ប្រសិនបើអ្នកបានផឹក ក្នុងកម្រិតច្រើនជាង បរិមាណធម្មតាស្រាគឺអាច នឹងបង្កើននូវសម្ពាធឈាមរបស់អ្នក បានដោយកត្តាជាច្រើន ។ វាក៏អាចធ្វើអោយប្រសិទ្ធភាព របស់ថ្នាំដែលអ្នកបានប្រើប្រាស់ ត្រូវថយចុះបានផងដែរ៕
No comments:
Post a Comment