
អាកាសធាតុក្តៅមិនមែន ជាមូលហេតុតែមួយគត់ ដែលធ្វើឲ្យអ្នកបែកញើសនោះទេ។ ការភ័យខ្លាចដោយសារតែ ការសម្ភាសន៍ ការប្រលង ឬប្រពន្ធតាមទាន់ពេលស្រីថ្មី ក៏អាចធ្វើឲ្យអ្នកបែកញើសផងដែរ ទោះបីជាអ្នកស្ថិតនៅ ក្នុងបរិយាកាស ដែលមានសីតុណ្ហភាពត្រជាក់ក៏ដោយ។
ខាងក្រោមនេះ ជាការពិតរបស់វិទ្យាសាស្ត្រ នៃញើស៖
សំណួរ: ប្រសិនបើញើសត្រឹមតែជាទឹក និងអំបិល ចុះហេតុអ្វីបានជាវាអាចជះក្លិនអាក្រក់ ?
លោក ដេវិឌ ផារីសើ (David Pariser) សាស្រ្តាចារ្យខាងរោគសើស្បែកនៅសាលាពេទ្យ អេស្ទើន វីជីនា (Eas tern Virginia Medical School) បាននិយាយថា តាមការពិតទៅញើសមិនមានក្លិននោះទេ ប៉ុន្តែក្លៀករបស់ យើងទទួលនៅញើសពិសេស ដែលហៅថា អាប់ប្រូក្រីន ហ្គ្លេន (apocrine glands) ដែលជាសារធាតុខ្លាញ់ សម្ងាត់ ដែលបានលាយឡំជាមួយនឹងប៉ាក់តេរីនៅលើស្បែករបស់អ្នក ទើបធ្វើឲ្យវាចាប់ផ្តើមបញ្ចេញក្លិន។ ម្យ៉ាង វិញទៀតបន្ទាប់ពីញើសត្រូវបានច្រោះពីខ្សែសរសៃឈាម ដោយសារតែការទទួលទានហិរ ញើសនេះ ក៏អាច ធ្វើឲ្យមានក្លិនមិនល្អដែរ។ តើយើងអាចទ្រាំជាមួយនឹងក្លិនដ៏អាក្រក់នេះយ៉ាងមិចទៅ?
No comments:
Post a Comment