
អ្នកស្រាវជ្រាវនៅអាមេរិកខាងជើង បានឲ្យអ្នកដែលពូកែអង្គុយមើលទូរទស្សន៍ ដោយជាមធ្យម ៣ម៉ោង ៤៦នាទីក្នុងមួយថ្ងៃ។ មួយវិញទៀត ក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិនិត្យ នឹងកត់ត្រាទៅលើលទ្ធផលធ្វើតេស ដោយលទ្ធផលទាំងនោះ បានបង្ហាញឲ្យឃើញថា ការដុះក្បាលពោះ បានកើនឡើងព្រមគ្នាជាមួយនឹង ការកើនឡើងនៃចំនួនម៉ោង ដែលពួកគេចំណាយ នៅពីមុខទូរទស្សន៍។
ការសិក្សាមួយទៀត ក៏បានបង្ហាញឲ្យឃើញដែរថា គ្រោះថ្នាក់នៃការដុះក្បាលពោះកើនឡើង ២ភាគរយ ជាមួយនឹងការអង្គុយមើលទូរទស្សន៍។ បច្ចុប្បន្ន ជនជាតិអាមេរិកម្នាក់ក្នុង ចំនោម ៤នាក់ដែលមានអាយុ១២ និង ២១ឆ្នាំ មានភាពខ្ជិលក្នុងការធ្វើលំហាត់ ដោយពួកគេបាន ចំនាយពេលច្រើនបំផុត ដើម្បីអង្គុយមើលទូរទស្សន៍។
ទន្ទឹមនឹងនេះដែរ ក្រៅពីការមើលទូរទស្សន៍ ពួកគេនៅមានរបបហូបចុកសំបូរបែប ដោយក្នុងនោះរួមមាន ដំឡូងបារាំងបំពង កូកាកូឡា និងទឹកសូដា ដោយពួកគេបានទទូលទានបណ្តើរ មើលទូរទស្សន៍បណ្តើរ។ ហើយការទទួលទានបែបនេះ គឺមិនអាយឆ្អែតឡើយ។
ឥទ្ធិពលនៃការមើលទូរទស្សន៍ លើការលៃឲ្យស្មើនឹងផ្នែកចំណីអាហារ និងការលៃលកលើទំងន់ គឺជាបំណងប្រាថ្នារបស់ប្រជាជនអាមេរិកទាំងឡាយ ក្នុងការកាត់បន្ថយបញ្ហាដែល យុវវ័យ អាមេរិកភាគច្រើនកំពុងជួបប្រទះ។ មួយវិញទៀត ការពិសោធន៍ថ្មី នៅរដ្ឋកាលីហ្វ័រញ៉ា ទៅលើប្រជាជនជាង ១០០គ្រួសារ ដែលបានដាក់កម្រិតឲ្យកូនៗ អាយុពី៨ ទៅ ៩ឆ្នាំ បន្ថយ ការមើលទូរទស្សន៍ បានបង្ហាញឲ្យដឹងថា ប្រាំពីរខែបន្ទាប់មក ក្មេងទាំងនោះអាចស្រកទំងន់ ជាមធ្យម ១គីឡូក្រាមក្នុង១ខែ៕
No comments:
Post a Comment