
យោងទៅតាមការសិក្សា ស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា ជនជាតិអាមេរិកជាង ៤៣ភាគរយដែលមានអាយុពី ១៣ ទៅ ៦៤ឆ្នាំ មានទំលាប់ក្នុងការ ទទួលទានដំណេកមិនល្អ។ ការគេងនៅពេលយប់ជ្រៅពេក អាចមកនូវផលអាក្រក់ជាច្រើន ដែលក្នុងនោះរួមមាន ការឡើងទម្ងន់ ការកើនឡើងនៃសម្ពាធឈាម និងងាយនឹងមានជំងឺ។
ជាក់ស្តែង ការគេងពិតជាសំខាន់ណាស់ សម្រាប់មនុស្សយើងម្នាក់ៗ ដែលវាអាចជួយទ្រទ្រង់ សារពាង្គកាយរបស់យើង ឲ្យមានថាមពលក្នុងការ ធ្វើកិច្ចការងារផ្សេងៗជាប្រចាំថ្ងៃ។ ដូច្នេះហើយប្រសិនបើអ្នក ចូលគេងនៅពេលយប់ជ្រៅខ្លាំងពេក វាអាចធ្វើឲ្យអ្នកគេង មិនបានគ្រប់គ្រាន់ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យសុខភាពរបស់អ្នក កាន់តែទ្រុឌទ្រោម។ ជាមួយគ្នានេះដែរ ការគេងនៅពេលយប់ជ្រៅពេក អាចនាំឲ្យមានផលប៉ះពាល់ដូចតទៅៈ
១. ខ្សោយការចងចាំៈ នៅពេលដែលអ្នកកំពុងគេង ខួរក្បាលរបស់អ្នក បានធ្វើការប្រមូលទិន្នន័យថ្មីៗ ដែលអ្នកបានសិក្សាទុក។ ដូច្នេះប្រសិនបើអ្នកគេង បានតិចជាង ៦ម៉ោង ខួរក្បាលរបស់អ្នក នឹងមិនអាចធ្វើការប្រមូលទិន្នន័យ អស់ទាំងនោះបានឡើយ ដែលនេះជាហេតុធ្វើឲ្យអ្នក មានការចងចាំមិនល្អ។ ម្យ៉ាងវិញទៀត អ្នកនឹងមានការលំបាក ក្នុងការចងចាំរឿងអ្វីមួយ។ ហើយនៅពេលដែលអ្នក ចាំវារួចហើយ នោះវានឹងអាចភ្លេចទៅវិញបានភ្លាមៗ។
២. ខ្សោយភាពសុំានឹងជំងឺៈ ការគេងមិនគ្រប់គ្រាន់ កាត់បន្ថយកោសិកា គ្រាប់ឈាមសរបស់អ្នក។ កោសិកាទាំងនេះ គឺប្រព័ន្ធភាពសុំានឹងជំងឺ ដ៏ខ្លាំងបំផុត ក្នុងការទប់ទល់នឹងមេរោគ និងជំងឺផ្សេងៗ ជាពិសេសមេរោគផ្តាសាយ។ មិនតែប៉ុណ្ណោះ ការគេងមិនគ្រប់គ្រាន់ ក៏អាចមានផល់ប៉ះពាល់ ដល់កំពស់របស់អ្នកផងដែរ ជាពិសេសសម្រាប់ក្មេងៗ ដែលរាងកាយរបស់ពួកគេ នៅតែបន្តការលូតលាស់៕
No comments:
Post a Comment