
តារាបង្ហាញម៉ូត និងស្រីស្អាតៗគ្រប់រូប ប្រាកដជាបានស្គាល់ ហើយពាក្យថាគេងដើម្បីសម្រស់ ពីព្រោះថាការគេងលង់លក់ អាចជួយឲ្យស្បែកមុខ និងស្បែករាងកាយរបស់ស្រ្តី មើលទៅមានសភាពភ្លឺរលោង និងស្រស់ស្អាតជានិច្ច។
ការអត់ងងុយ ទោះបីត្រឹមតែ១យប់ក៏ដោយ អាចមានផលប៉ះពាល់ ដល់សម្រស់របស់អ្នក ដោយអាចធ្វើឲ្យអ្នកមាន ស្នាមជ្រីវជ្រួញ និងស្លេកស្លាំង។ មួយវិញទៀត ប្រសិនបើអ្នកអត់បានគេង លើសពី១យប់ ឬមិនបានគេងឲ្យបានគ្រប់គ្រាន់ វាអាចធ្វើឲ្យកែវភ្នែករបស់អ្នក មិនស្រស់ថ្លា ហើយធ្វើឲ្យស្បែកគ្មានសំណើម និងគ្មានពន្លឺ។ ផ្ទុយទៅវិញស្បែករបស់អ្នក នឹងតឹងណែនស្រស់ស្អាត គ្មានស្នាមយាធ្លាក់ ប្រសិនបើអ្នកបាន គេងលក់ស្កប់ស្កល់ និងគ្រប់គ្រាន់ ក្នុងរយៈពេល៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ។
គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកគេងបាន ៦ម៉ោង វាក៏ជាការល្អដែរ ក៏ប៉ុន្តែប្រសិនបានអ្នកគេងបានតិចជាងនេះ នោះអ្នកនឹងបំផ្លាញសុខភាព ស្បែករបស់អ្នក ដោយប្រយោល ហើយប្រសិនបើអ្នកគេង លើសពី៨ម៉ោងក៏មិនល្អដែរ ព្រោះវានឹងធ្វើឲ្យឧស្ម័នអុកស៊ីសែន នៅក្នុងស្បែកអស់ ដែលមិនអាចធ្វើឲ្យស្បែកស្អាតនោះទេ។ ដូច្នេះការគេង ដែលត្រឹមត្រូវបំផុត សំរាប់សុខភាពស្បែកគឺ ចាប់ពី៧ ទៅ៨ម៉ោងក្នុង១ថ្ងៃ៕
No comments:
Post a Comment