Translate

ចេក អាចព្យាបាល អាការៈ ធីងធោង ឈឺក្បាលក្រោយ ពេលស្រវឹង



ប្រសិនបើ អ្នកឧស្សាហ៍មានវិធី ជប់លៀងជាញឹកញាប់ ហើយចូលចិត្តទទួលទាន គ្រឿងស្រវឹង នោះ អ្នកប្រាកដ ជាចង់ជៀសឲ្យផុត ពីបញ្ហាធីងធោង ហើយឈឺក្បាលជាក់ជាមិនខាន។ ចេក អាចជួយព្យាបាល ឬក៏ការពារ អាការៈ ឈឺក្បាលបាន។ ដោយឡែក មូលហេតុដែលធ្វើឲ្យអ្នក មានអារម្មណ៍ថា ធីងធោង ហើយឈឺក្បាល នោះគឺ ការខ្វះជាតិទឹក ព្រមទាំងការបំផ្លាញ សារ ធាតុបូតាស្យូមនៅក្នុងខ្លួន ដោយជាក់ស្តែង វាតែងតែកើត ចំពោះអ្នកដែលទទួល ទានគ្រឿង ស្រវឹង។

ចេកគឺជាប្រភពនៃសារធាតុបូតាស្យូម ល្អជាងគេបំផុត ដោយវាមានសារធាតុបូតាស្យូមចំនូន ៤៥០មីលីក្រាម ក្នុងចេកមួយផ្លែ។ មិនតែប៉ុណ្ណោះចេក ក៏ជាប្រភពដ៏កំពូលនៃសារធាតុ ម៉ាញ៉េស្យូមផងដែរ ដែលវាអាចជួយ ឲ្យចរន្តឈាមនៅក្នុងរាងកាយដើរបានស្រួល និងមិនបង្ក ឲ្យមានអាកាៈឈឺក្បាល។ ជាមួយគ្នានេះដែរ ចេក ថែមទាំងមានផ្ទុកទៅដោយវីតាមីន B6 និង Cខ្ពស់ ដែលវីតាមីនទាំងនេះត្រូវបានបង្ហាញ នៅក្នុងការសិក្សា ស្រាវជ្រាវ ជាច្រើនថា វាជួយ កាត់បន្ថយអាការៈធីងធោងឈឺក្បាលបានយ៉ាងមានប្រសឹទ្ធភាព។ មួយវិញទៀត ផ្លែចេកក៏ បានផ្ទុកទៅដោយសារជាតិ ទ្រីតូផាន ដែលមានលក្ខណៈដូចជាអាស៊ីតអាមីណូ ដែលត្រូវ បានគេរកឃើញនៅក្នុងមាន់ទួគី។ ហើយសារជាតិនេះផងដែរ អាចធ្វើឲ្យអ្នកមាន អាការៈ ងងុយគេង។

គួរបញ្ជាក់ដែរថា ដើម្បីជៀសវាងអាការៈឈឺក្បាល ជាញឹកញាប់ អ្នកមិនត្រូវលេបថ្នាំបំបាត់ការ ឈឺចាប់មុនពេល ចូលគេនោះទេ។ មួយវិញទៀត នៅពេលដែលគ្រឿងស្រវឹង ត្រូវបានលាយ ផ្សំជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ អាចនាំឲ្យមានរោគដំបៅក្រពះយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ អ្នកត្រូវទទួលទានទឹកយ៉ាងច្រើន២កែវ និងចេក ១ឬ២ផ្លែ មុនពេលចូលគេងទើបជាការ ប្រសើរ៕

No comments:

Post a Comment