Translate

មហារីកសួត ក៏ជាបញ្ហារបស់ អ្នកមិនជក់បារីដែរ

Photo by DAP-NEWS
ការជក់បារី ការស្រូបផ្សែងបារី គឺជាមូលហេតុ ចំបងនៃការកើតមហារីកសួត។ នៅប្រទេសកម្ពុជា បុរសជក់ បារីមាន៥០% និងស្ដ្រីបៀមថ្នាំ ជក់មាន២០% ហើយ ប្រជាជន៧៥.៥% រងផ្សែងបារី។ នេះជាក្ដី ព្រួយបារម្ភ ដ៏ធំមួយ នៃការកើតមាន ជំងឺមហារីកសួត។

អ្នកជក់បារី អាចកើតមហារីកសួត ពី១៥ទៅ២០ដងច្រើន ជាងអ្នកមិនជក់បារី។ ទោះបីជាការជក់បារី ជាមូលហេតុធំជាងគេ នៃការកើតមហារីកសួត ក៏ដោយ តែអ្នកមិនជក់បារី ក៏អាចកើតមហារីកសួតផងដែរ ក្នុងពេល ដែលអ្នកញៀនបារីខ្លាំង បែរជាគ្មានជំងឺនេះទៅវិញ។

មហារីកសួត ជាជំងឺមហារីក កើតមានច្រើនលំដាប់ទីពីរ ចំពោះបុរស និងទីបីចំពោះស្ដ្រី។ អ្នកកើត មហារីកសួត មានអត្រាស្លាប់ខ្ពស់ណាស់ គឺក្នុងចំណោម អ្នកជំងឺមហារីកស្លាប់ប្រាំនាក់ មានម្នាក់ កើតមហារីកសួត។

វេជ្ជបណ្ឌិតតូជីកុង (TohCheeKeong) គ្រូពេទ្យឯកទេសព្យាបាល ជំងឺមហារីកនៅមន្ទីរពេទ្យ Raffles បាននិយាយថា “មហារីក ពាក់ព័ន្ធនឹងតំណពូជ និងបរិស្ថាន”។

មូលហេតុផ្សេងទៀត នៃជំងឺមហារីកសួតមានដូចជាប្រវត្ដិព្យាបាល ដោយបាញ់កាំរស្មី និងស្ថានភាពការងារប៉ះពាល់ភ្នាក់ងារ មហារីកដូចជាសារធាតុ asbestos (សរសៃរ៉ែ) រ៉ាដុង (ឧស្ម័នរំលាយផលិតផលអ៊ុយរ៉ាញូម) និងលោហៈពិសេសមួយចំនួន។ ដូច្នេះទោះបីជាអ្នក មិនជក់បារីក៏ដោយ ប្រសិនបើលេច មានរោគសញ្ញានេះ គួរតែធ្វើរោគវិនិច្ឆ័យឱ្យបានដឹង។

រោគសញ្ញាមហារីកសួត រួមមានអស់កម្លាំងក្អកដង្ហក់ ចុកទ្រូងលែងសូវឃ្លាន និងស្លេស្ម៍មានលាយឈាម។ ប្រសិនបើមហារីកសួត ឆ្លងរាលដាល ចេញក្រៅសួតនោះនឹងកើតមានរោគសញ្ញាផ្សេងទៀតដូចជាឈឺឆ្អឹង ពិបាកដកដង្ហើម ចុកពោះ ឬខ្នងឈឺក្បាលខ្សោយនិងនិយាយមិនច្បាស់។

ការព្យាបាល

ទោះបីជាការព្យាបាល ដោយការវះកាត់ ការបាញ់កាំរស្មី្ម និងការចាក់ថ្នាំគីមី ជាវិធីសាស្ដ្រទាំងបី ក្នុងការព្យាបាលមហារីកក៏ដោយ តែគេបាន រកឃើញថាការព្យាបាល មហារីកដោយការចាក់ថ្នាំ គីមីមាន ប្រសិទ្ធភាពខ្ពស់ជាង។ ដោយការរកឃើញថ្នាំគីមីថ្មីៗ បានធ្វើឱ្យការព្យាបាល រួមគ្នាដោយការចាក់ថ្នាំគីមី និងការវះកាត់ ឬ ការបាញ់កាំរស្មី កើនឡើងយ៉ាងឆាប់រហ័ស។ ហើយអត្រាសង្ឃឹម ជាសះស្បើយ ក្នុងការប្រើប្រាស់ ថ្នាំព្យាបាលថ្មីនេះ ក៏ខ្ពស់ជាងមុនផងដែរ។

ចំពោះអ្នកមិនជក់បារី ឬជក់បារីតិចតួច អាចមានសង្ឃឹមច្រើន ដោយប្រើប្រាស់ថ្នាំលេប ក្នុងដំណាក់កាល ព្យាបាលដំបូងបាន។ ការព្យាបាល ដោយថ្នាំលេបនោះ ក៏ជាទំរង់ព្យាបាលចំគោលដៅ ដែលមានប្រសិទ្ធភាព ដូចការព្យាបាលដោយការចាក់ ថ្នាំគីមីផងដែរហើយ មានផលប៉ះពាល់ តិចជាង។ ជាពិសេសវាកាន់តែ មានប្រសិទ្ធភាព ចំពោះអ្នកជំងឺដែលមាន ដុំសាច់ដុះលាក់បាំង ដំណើរការវិវត្ដន៍ នៃហ្សែនមហារីក ដែលព្យាបាល កាន់តែ មានប្រសិទ្ធភាព ដោយប្រើប្រាស់ថ្នាំលេបនេះ។ វេជ្ជបណ្ឌិត Toh បាននិយាយថា “ប្រសិទ្ធភាពព្យាបាល មានកំរិតខ្ពស់ លើខ្លួនអ្នកជំងឺ មួយចំនួន។ អត្ថប្រយោជន៍ថ្នាំលេបទាំងនេះ គឺទប់ស្កាត់ការជ្រៀតចូល តាមសរសៃ និងមានកំរិតជាតិគីមីទាប ដែលស័ក្ដិសមបំផុត សម្រាប់ មនុស្សចាស់ និងអ្នកជំងឺ ដែលមានសុខភាពទន់ខ្សោយ”។

ចំពោះអ្នកជំងឺដែលទទួលការព្យាបាល ដោយបាញ់កាំរស្មី្ម យើងមានបច្ចេកទេសព្យាបាល ដោយបាញ់ កាំរស្មី្មជឿនលឿន ដែលអាចជួយបង្រួម ផលប៉ះពាល់ឱ្យ នៅត្រឹមកំរិតអប្បបរិមា ក្នុងពេលព្យាបាល។ ការព្យាបាលដោយ ប្រើប្រាស់កាំរស្មី្ម អាំងតង់ស៊ីតេខ្ពស់ (IMRT) អាចបង្កើន សមត្ថភាព ព្យាបាលតាមមាឌនិងរូបរាងដុំសាច់ដុះ ដែលអាចកាត់បន្ថយ ជាតិពុលបានផងដែរ។

ចំពោះមហារីកសួត ដំណាក់ដំបូងការព្យាបាល ដោយបាញ់កាំរស្មី្ម ស្ដេរ៉េអូតាក់តិក(SBRT) នឹងអាចក្លាយជាជម្រើសសម្រាប់ អ្នកជំងឺដែល មិនព្រមធ្វើការវះកាត់ ឬមិនស័ក្ដិសមនឹងទទួលការវះកាត់។ ការសិក្សាជាច្រើន បានរកឃើញថា SBRT អាចផ្ដល់ការគ្រប់គ្រង តំបន់មហារីក ដែលផ្ដល់ផលប៉ះពាល់ អាចទទួលយកបាន។

មន្ទីរពេទ្យ Raffles សេមានផ្ដល់ជូនសេវាព្យាបាលច្រើនប្រភេទនិងការគ្រប់គ្រងមហារីកសួតផងដែរដោយមានគ្រូពេទ្យឯកទេសវះកាត់ គ្រូពេទ្យផ្នែក មហារីកគ្រូពេទ្យផ្នែកសិក្សាកោសិកានិងជាលិកាគិលានុបដ្ឋាយិកា គ្រូពេទ្យ ផ្នែករបបអាហារ និងអ្នកផ្ដល់ប្រឹក្សាជំនាញៗរបស់យើងខ្ញុំ។ ជារួម យើងអាច ផ្ដល់ការថែទាំ ជាក្រុមព្រមទាំងសេវាជំនួយនានា ដល់អ្នកជំងឺផងដែរ។

ការិយាល័យទំនាក់ទំនងមន្ទីរពេទ្យ Raffles

គ្លីនិកលីស្រីវិណា ភ្នំពេញផ្ទះលេខ 339A, ផ្លូវលេខ 163, ទួលទំពូង ក្រុងភ្នំពេញ

ទូរស័ព្ទដៃៈ 017 978 999, 012 990 988

ទូរសារៈ 023 994 686

ភ្នាក់ងារតំណាងមន្ទីរពេទ្យបរទេស Medical Care Assistant

113 Parkway Square 5th Floor, Mao Tse Toung Blvd, S/K Toul Svay Prey 1Chamkamorn, Phnom Penh, Cambodia.

ទូរស័ព្ទដៃៈ 092 899 699 / 097 766 82 66

ទូរស័ព្ទលើតុៈ 023 666 1234

No comments:

Post a Comment