
ការឡើងទម្ងន់ គឺជាក្តី កង្វល់មួយសម្រាប់សុភាព នារីទាំងឡាយ ដែលចង់បានរាងដ៏តូចស្រឡូន ដែលជា ទីចំណាប់អារម្មណ៍ និងគួរឲ្យក្នក់ក្នាញ់ពីមនុស្សទូទៅ ជាពិសេសពីមនុស្សជាទីស្រឡាញ់របស់ខ្លួន។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តងាយៗចំនួន៥យ៉ាង ដែលអាចជួយឲ្យសុភាពនារីទាំងឡាយសម្រកទម្ងន់ របស់ខ្លួនបាន។
១. ចាប់ផ្តើមពីការជ្រើសរើសថា អ្នកនឹងសម្រកទម្ងន់ដោយការផឹកទឹកដោះគោជាអាហារបន្ថែម ឬសម្រក ទម្ងន់ដោយទឹកដោះគោសុទ្ធសាធ ដែលវាផ្តល់ផលមិនខុសគ្នាប៉ុន្មានឡើយ។ ប៉ុន្តែអ្នកគួរសម្រកទម្ងន់ ដោយផឹកទឹកដោះគោ ដើម្បីបន្ថែមលើអាហារសុខភាព ដែលមានកាឡូរីទាបល្អជាង។
២. ការសម្រកទម្ងន់ដោយទឹកដោះគោ ត្រូវប្រើពេលប្រហែល ១ ទៅ ៣សប្តាហ៍ ដែលអ្នកត្រូវផឹកទឹកដោះ គោស្រស់សុទ្ធ និងបន្ថយកិច្ចការក្នុងមួយថ្ងៃៗ។
៣. សាកល្បងប្រើវិធីសម្រកទម្ងន់ ដោយការផឹកទឹកដោះគោ គឺផ្សំទឹកដោះគោស្រស់ ១កែវជំនួសចំណី កំដរមាត់ទាំងអស់ ដែលអ្នកធ្លាប់ចូលចិត្ត នោះរាងកាយនឹងអាចយកកាឡូរី ដែលបានពីទឹកដោះគោ យក ទៅប្រើការ នឹងដំណើរការបន្តទៀត។
៤. ផឹកទឹកដោះគោជាមួយអាហារពេលនីមួយៗ បើអ្នកត្រូវការផឹកបន្ថែម ត្រូវផឹកទឹកស្អាត មិនមែន ភេសជ្ជៈបន្ថែម ដែលផ្តល់កាឡូរីនោះឡើយ។
៥. កាល់ស្យូមបរិមាណខ្ពស់ ក្នុងទឹកដោះគោ អាចជួយឲ្យអ្នកសម្រកទម្ងន់ ដែលបានលើស និងរក្សា ទម្ងន់ខ្លួនឲ្យស្ថិតក្នុងកម្រិតថេរមួយ៕
No comments:
Post a Comment