Translate

ប្រូតេអ៊ីន ជួយបំបាត់ ការឃ្លាន



តើអ្នកអាចដឹងទេថា នំខុកឃី ឬការ៉ុតចំនួនប៉ុន្មាន ដែលអាចធ្វើឲ្យអ្នកញុំាឆ្អែត? ។ វាប្រហែលជា ច្រើនជាងការគិតទុករបស់អ្នកទៅទៀត។ ផ្ទុយទៅវិញ តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នក ទទួលទានសាច់ប៊ីសស្តឹកតែមួយដុំ? ។

ការឈ្លានព្រមទាំងភាពឆ្អែត ត្រូវបានគ្របគ្រងដោយអ័រម៉ូន ដែលមានតួនាទីបញ្ជូនសារ រវាងពោះវៀននឹងខួរក្បាលរបស់អ្នក។ ប្រសិនបើអ្នកទទួលទានអាហារខុសគ្នា ការបញ្ជូនសាររបស់អ័រម៉ូន ក៏ខុសគ្នាដែរ។ ទន្ទឹមនឹងនេះដែរ មានអ្នកខ្លះនិយាយថា យើងគួរតែទទួលទានឲ្យបានច្រើន ហើយអ្នកខ្លះទៀតណែនាំថា អ្នកគួរតែទទួលទានតិចល្មមបានហើយ។ បច្ចុប្បន្នការសិក្សាមួយរកឃើញថា សារជាតិប្រូតេអ៊ីន គឺជាគន្លឺះមួយក្នុងការបង្កើតសញ្ញា នៃភាពឆ្អែតទៅកាន់ខួរក្បាល។

ជាក់ស្តែង ការពិសោធន៍បានបង្ហាញឲ្យឃើញថា កណ្តុរដែលជាសត្វ ខ្វះសសៃប្រសាទដើម្បី ទទួលវិញ្ញាណ មិនដែលមានអារម្មណ៍ថាឆ្អែតឡើយ ទោះបីជាវាកំពុងតែ ទំពារអាហារជាច្រើន យ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញវា វានឹងឈប់ស៊ីអាហារភ្លាម នៅពេលដែលវាមានអារម្មណ៍ថាឆ្អែត បន្ទាប់បីវាបាន ស៊ីអាហារដែលសំបូរ ទៅដោយសារជាតិប្រូតេអ៊ីនរួចមក៕

No comments:

Post a Comment