Translate

ការបន្ថែមអំបិល នៅលើម្នាស់ អាចធ្វើឲ្យវាមាន រសជាតិកាន់តែផ្អែម



លោកវេជ្ជបណ្ឌិត ហាណា វីលៀមស៏ ដែលជាអ្នកវិទ្យាសាស្រ្ត ខាងចំណីអាហារដ៏ល្បី អញ្ជើញមកពី មហាវិទ្យាល័យបច្ចេកវិទ្យា Curtin ប្រទេសអូស្រ្តាលី បាននិយាយថា នៅពេលដែលសារជាតិ សូដ្យូម ក្លរិច រលាយនៅក្នុងម្នាស់ វាក៏បំបែកខ្លួនជាពីរផ្នែក ដោយក្លាយទៅជាសារជាតិសូដ្យូម និង ក្លរិច អ៊ីយ៉ូត។

បន្ទាប់មក សូដ្យូម អ៊ីយ៉ូត នឹងមានប្រតិកម្មជាមួយនឹង អាស៊ីត ម៉ាលីក និង ស៊ីទ្រីក (សារជាតិជូរ) ដែលមាននៅក្នុងផ្លែម្នាស់ ដើម្បីឲ្យក្លាយទៅជា អំបិលសូដ្យូម។ ជាធម្មតា ជាតិអាស៊ីតទាំងនោះមាន រសជាតិជូរ ក៏ប៉ុន្តែនៅពេលដែលវាត្រូវបានប្រែប្រួលទៅ ជាសមាសធាតុក្នុងកំរិតអព្យាក្រឹត្យមួយ វាក៏ធ្វើឲ្យគ្មានជាតិជូរ។

ដូច្នេះហើយទើបម្នាក់ មានរស់ជាតិផ្អែមនៅពេល ដែលគេយកអំពិលលាបពីលើវា៕

No comments:

Post a Comment