
នារីស្ទើតែគ្រប់រូប សុទ្ធតែបានកំណត់ទុកនូវលក្ខណៈបុរស នៅក្នុងក្តីស្រមៃរបស់ខ្លួន ប៉ុន្តែជាទូទៅ លក្ខណៈ រាជបុត្រជិះសេះស ក្នុងបេះដូងនារីៗ ទាំងឡាយមានចំណុច មិនជាខុសគ្នាប៉ុន្មានទេ ។ ខាងក្រោមនេះ ជា១៣លក្ខណៈបុរសដែលស្ត្រីពេញចិត្ត...។
១- មានលក្ខណៈ សុភាពបុរសផ្តល់កិត្តិយស ដល់មនុស្សស្រី ។
២- មានលក្ខណៈ ជាអ្នកដឹកនាំដើម្បីទៅអនាគតអាចជា ប្រមុខគ្រួសារបាន ។
៣- មានលក្ខណៈ រឹងមាំសម ជាបុរសចូលចិត្តការពារ អ្នកទន់ខ្សោយតាមការគួរ ។
៤- ស្រលាញ់ក្រុមគ្រួសារ ជាពិសេសគឺម្តាយរបស់ខ្លួន ។
៥- ជាមនុស្សចេះចង់មានចង់បាន ព្រោះថាមនុស្សស្រីភាគច្រើន មិនចូលចិត្តបុរស ដែលរស់សម្រាប់ តែមួយថ្ងៃៗគ្មានគោលដៅក្នុងជីវិត នោះទេ ដោយសារបុរសប្រភេទនេះ មិនអាចជាទីពឹងពំនាក់បាន ។
៦- និយាយស្តីពិរោះ ស្តាប់មានគោលការណ៍មិននិយាយ អាសអាភាស គ្រោតគ្រៀតមិននិយាយបំពាន ឬស៊កសៀត ។ល។ បុរសភាគច្រើន មាន គុណវិបត្តិត្រង់ការនិយាយស្តី ។ ហេតុនេះបុរសណា ដែលជា មនុស្សនិយាយស្តីពិរោះពិសារនោះ ចាត់ទុកថា មានសំណាងខ្ពស់ហើយ ។ ចំពោះ បុរសដែលនិយាយ ស្តីគ្រោតគ្រាត វិញគួរព្យាយាមហ្វឹកហាត់ កែប្រែទម្លាប់ ។ ពេលខ្លះពាក្យពិតក្នុងចិត្តដែលចង់និយាយ តែមិនសមគួរនោះ គួរលាក់ ទុកខ្លះព្រោះវានឹងបំផ្លាញមន្តស្នេហ៍ ព្រមទាំងភាពសង្ហារបស់អ្នកបាន ។
៧-មិនមានចរិតជាព្រាននារី ដែលចែចង់ស្រីមិនរើសមុខ ។ បើទោះជាអ្នកអះអាងថា គ្មានបុរសណា ដែលគ្មានចរិត ព្រាននារីក៏ដោយ ក៏អ្នកត្រូវ ដឹងថា អ្វីគួរធ្វើអ្វីមិនគួរធ្វើ ត្រូវចេះហាមចិត្តខ្លួនឯងខ្លះ បើ មិនដូច្នេះទេ អ្នកនឹងមិនអាចទទួលបានភាពពិតប្រាកដ ស្មោះត្រង់ពីនារីណាឡើយ ។
៨- មិនទទួលទានស្រាមិនជកបារី មិនលេងល្បែងស៊ីសង ។ ចំណុចនេះ អាចនឹងពិបាកបន្តិច សម្រាប់អ្នក ជាបុរសប៉ុន្តែគួរតែព្យាយាម កែប្រែតាម ដែលអាចធ្វើទៅបាន ដើម្បីសុខភាពក៏ដូចជាសំចៃប្រាក់កាស ។
៩- ជាមនុស្សឧស្សាហ៍ព្យាយាម ចេះរកស៊ីមិនខ្ជិលច្រអូស ។
១០- មានភាពអំណត់អត់ធន់ រឹងមាំ មិនងាយចុះចាញ់ ឧបសគ្គនានា។ បុរសដែលផ្លាស់ប្តូរ ការងារ ញឹកញាប់ ត្រូវចៅហ្វាយនាយ ស្តីបន្ទោសបន្តិច បន្តួច ក៏ទ្រាំមិនបាននោះពិបាកនិងរកមិត្តស្រី បន្តិច ហើយ ។
១១- មិនអួតក្អេងក្អាង រហូតដល់ធ្វើឲ្យអ្នកដទៃជិតឫក ។ បើទោះជានិស្ស័យពីកំណើត ជាមនុស្ស អួតក្អេងក្អាងក៏ដោយ ក៏កុំឲ្យជ្រុលហួសហេតុ រហូត ដល់ថ្នាក់គេជិនឫកឲ្យសោះ ។
១២- និស្ស័យជាមនុស្សត្រឹមត្រូវ មិនរករឿងអ្នកដទៃ ។
១៣- ជាមនុស្សមានចិត្តទូលាយ តែក៏ត្រូវឲ្យសមទៅនឹងឋានៈ របស់ខ្លួនដែរ ៕
No comments:
Post a Comment