
ការបរិភោគប្រៃអាចធ្វើអោយ សម្ពាធឈាមរបស់អ្នកកើនឡើង។ ដូច្នេះអ្នកត្រូវតែកាត់បន្ថយការ ប្រើប្រាស់ជាតិអំបិល ឬ សូដ្យូម។ទោះបីជាការដក ចេញនូវជាតិសូដ្យូម ក្នុងកម្រិតតិចតួចពី ក្នុងរបបអាហាររបស់អ្នក វាក៏អាចជួយកាត់បន្ថយ នូវសម្ពាធឈាមដែលលើសរបស់អ្នក បានផងដែរ ពីក្នុងកម្រិតពី ២ ទៅ ៨ mm Hg ។ ការណែនាំចំពោះ ការកាត់បន្ថយនូវជាតិសូដ្យូមនេះគឺ ៖
កម្រិតជាតិសូដ្យូម អោយបានត្រឹម ២៣០០ មីលីក្រាម ក្នុងមួយថ្ងៃ ឬ អោយបានតិចជាងនេះ។
កម្រិតសូដ្យូមដែលទាបជាង ១៥០០ មីលីក្រាម ឬ តិចជាងនេះគឺ សាកសមសម្រាប់អ្នក ដែលមានអាយុ ចាប់ពី ៥១ឆ្នាំ ឬ លើសពីនេះ និងចំពោះអ្នកទាំងឡាយណា ដែលមានដើមកំណើតជា ជនជាតិអាមេរិក កាំងអាហ្រិកាឬ ជាអ្នកដែលមានសម្ពាធឈាម លើសក្នុងកម្រិតខ្ពស់, មានជំងឺទឹកនោមផ្អែម ឬ មានជំងឺ តម្រងនោមរុំារ៉ៃ។
ដើម្បីធ្វើការកាត់បន្ថយនូវជាតិសូដ្យូម បានពីក្នុងរបបអាហារ អ្នកអាចពិចារណាបាន នូវគន្លឹះមួយចំនួន ដូចខាងក្រោមនេះ៖
តែងតែអាននូវផ្លាកសញ្ញា ដែលមាននៅលើ ផលិតផលអាហារនីមួយៗ ។ប្រសិនបើអាច ធ្វើការជ្រើស រើសនូវ អាហារ និង ភេសជ្ជះទាំងឡាយណា ដែលមានកម្រិត សូដ្យូមទាបជាង អ្វីដែលអ្នក ធ្លាប់ បាន ទិញ ពីមុនមក។
ជៀសវាងអាហារ ដែលចម្អិនរួចជាស្រេច មានដូចជា ៖ ដំឡូងបារាំង, អាហារដែល ក្លាសេទុកក្នុងទូទឹក កក។
អ្នកមិនត្រូវបន្ថែមអំបិល ចូលទៅក្នុងអាហារ របស់អ្នកនោះទេ។ គ្រាន់តែអំបិល ១ស្លាបព្រាកាហ្វេ គឺមាន ជាតិសូដ្យូមដល់ទៅ ២៣០០មីលីក្រាម។ អ្នកអាចបន្ថែមថ្នាំបុរាណ ឬ គ្រឿងទេសផ្សេងទៀត ដើម្បីបន្ថែមរសជាតិ ដល់អាហាររបស់អ្នក។
ព្យាយាមធ្វើការកាត់ បន្ថយវាបន្តិចម្តងៗ ។ប្រសិនបើអ្នកមាន អារម្មណ៍ថាអ្នកមិនអាច កាត់បន្ថយនូវជាតិប្រៃ ចេញពីអាហាររបស់អ្នក បានភា្លមៗនោះអ្នកអាចព្យាយាម កាត់បន្ថយវាម្តងបន្តិច ម្តងបន្តិច។ នោះអ្នកនឹងសុំានឹងវា នៅពេលក្រោយ៕
No comments:
Post a Comment