Translate

ដំណោះស្រាយ ចំពោះការឈឺជង្គង់ ដោយការវះកាត់ចោះ ដ៏សាមញ្ញមួយ



សន្លាក់ជង្គង់ភ្ជាប់ភ្លៅ និងជើង ជាសន្លាក់ធំជាងគេ នៅក្នុងខ្លួនមនុស្ស។ រចនាសម្ព័ន្ធ របស់វា មានភាពស្មុគស្មាញ ផ្គុំឡើងដោយឆ្អឹងចំនួន៣ មានទ្រាប់ដោយបន្ទះឆ្អឹងខ្ចី នៅសន្លាក់វា ហើយមានសរសែពួ រជួយធ្វើឱ្យជង្គង់មានលំនឹង។

នៅចន្លោះឆ្អឹងភ្លៅ និងឆ្អឹងជើងមានបន្ទះ ឆ្អឹងខ្ចីមួយគូរ។ តួនាទីសំខាន់របស់បន្ទះឆ្ងឺងខ្ចី គឺធ្វើជាទ្រនាប់ និងធ្វើឱ្យជង្គង់មានលំនឹង។

ជំងឺឈឺឆ្អឹងជង្គង់ ជាការឈឺសន្លាក់មួយប្រភេទ ដែលកើតឡើងជាញឹកញាប់ ចំពោះមនុស្ស ពេញវ័យ។ មូលហេតុបង្ករឱ្យមាន ការឈឺ ជាទូទៅ គឺការវិវត្តទៅរកភាពខូចខាត បន្ទាប់មកកើតជា របួស។ ដោយសារជង្គង់ទ្រទ្រង់ទម្ងន់ ខ្លួនប្រាណស្ទើរតែទាំងស្រុង ព្រមទាំងកំលាំងសង្កត់ ដ៏ធ្ងន់ វាងាយនឹង មានបញ្ហាឈឺរុំារ៉ៃ និងការវិវត្តទៅជាជំងឺរលាកសន្លាក់ឆ្អឹង ដោយសារ ការសឹក និងរហែក។

របៀបដែលធ្វើឱ្យបន្ទះឆ្អឹងខ្ចី ងាយរងរបួសជាងគេនោះ គឺដោយសារតែកំលាំងបត់បែន សង្កត់ទៅលើជង្គង់។ វាអាចឱ្យអ្នកជំងឺមានអារម្មណ៍ដឹងថា ឈឺក៏ប៉ុន្តែមានអ្នកជំងឺខ្លះមិន ដឹងខ្លួនថា បន្ទះឆ្អឹងខ្ចីខូច តាំងពីពេលណា ហើយកើតឡើង ដោយរបៀបណានោះទេ។ អាការ:នៃការរហែកបន្ទះឆ្អឹងខ្ចី នៅជង្គង់រួមមាន ការឈឺនៅសន្លាក់ជង្គង់ ពេលខ្លះអាចហើម មានលឺសំលេង ក្លឹកៗពេលធ្វើចលនាជង្គង់ ហើយជួនកាលការធ្វើចលនារបស់ជង្គង់មិនអាច បត់បែន ដូចធម្មតាបាន។ យើងអាចបញ្ជាក់ឱ្យដឹងថា មានរហែកបន្ទះឆ្អឹងខ្ចី ឬអត់គឺតាម រយ:ការថតស្កេន MRI ដើម្បីមើលឃើញពីទំហំរបស់ របួសបាន ហើយវាក៏អាចឱ្យ វេជ្ជបណ្ឌិតវះកាត់ឆ្អឹងធ្វើការ ព្យាបាលដោយ សមស្របបានដែរ។

សម្រាប់អ្នកជំងឺ ដែលមានបញ្ហារហែកបន្ទះ ឆ្អឹងខ្ចីជង្គង់ បើនៅតែមានការឈឺចាប់ បន្ទាប់ពីវេជ្ជ បណ្ឌិត បានណែនាំឱ្យសំរាក និងប្រើប្រាស់ថ្នាំ មួយរយ:ហើយនោះ នោះការវះកាត់ Arthroscopy នឹងត្រូវបានណែនាំឱ្យធ្វើឡើង។ ការវះកាត់នេះ ជាការវះកាត់ដ៏សាមញ្ញ មួយ ដោយអ្នកជំងឺមិនចាំបាច់ គេងសំរាកពេទ្យនោះទេ។

ការវះកាត់ប្រើរយ:ពេល3 0ទៅ45នាទីប៉ុណ្ណោះ។ ក្រោមការប្រើថ្នាំសណ្តំបន្តិចបន្តួច វេជ្ជ បណ្ឌិតចោះប្រឡោះ2កន្លែង ដើម្បីដាក់កាមេរ៉ាទំហំ4ទៅ5មីលីម៉ែត្រចូល។ វេជ្ជបណ្ឌិតនឹង ធ្វើការកែលំអ ឬក៏តម្រឹម បន្ទះឆ្អឹងខ្ចី អាស្រ័យលើស្ថានភាពដែលរហែក។ ស្នាមចោះនឹង ត្រូវបានដេរផ្ចិតវិញ ដោយប្រើចេស ដែលអាចរលាយបាន ហើយអ្នកជំងឺអាចត្រឡប់មកផ្ទះ វិញ នៅពេលល្ងាច នាថ្ងៃតែមួយ។ អ្នកជំងឺប្រហែល ជាត្រូវការប្រើឈឺច្រត់1ថ្ងៃ ឬ2ថ្ងៃ ប៉ុន្តែ2ឬ3ថ្ងៃក្រោយមសំរាក និងព្យាបាលដោយចលនារួចមក អ្នកជំងឺស្ទើរតែទាំងអស់អាច ត្រឡប់មកក្នុងស្ថានភាពមុនអ្នកជំងឺចាប់ផ្តើមឈឺ ហើយអាចធ្វើសកម្មភាពការងារដូច ធម្មតាវិញ។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងការិយាល័យតំណាងParkwayHealth ដែលមានដំ ណើរការមន្ទីរពេទ្យចំនួន៣ នៅប្រទេសសឹង្ហបុរីគឺ មន្ទីរពេទ្យGleneagles មន្ទីរពេទ្យMount Elizabeth និង មន្ទីរពេទ្យParkway East ដូចខាងក្រោម:015 89 75 76 / 077 28 18 99 / 012 57 27 10 / 023 866 103 ៕

No comments:

Post a Comment