
សសៃសក់ និងស្បែករបស់មនុស្ស គួរត្រូវមានការថែទាំយ៉ាងពិសេស ព្រោះថាវាជាផ្នែក ដែលត្រូវរងការបំផ្លិចបំផ្លាញ បានយ៉ាងងាយនឹងរហ័សបំផុត។ មានវត្ថុជាច្រើន ដែលជាសត្រូវ របស់បំផ្លាញសម្រស់សក់ ជាក់ស្តែងដូចជាពន្លឺថ្ងៃ និងគ្រឿងដទៃទៀត ជាពិសេសនៅរដូវក្តៅ ដូចសព្វថ្ងៃនេះ ដូច្នេះហើយអ្នកមិនត្រូវ បណ្តោយឲ្យពន្លឺថ្ងៃមកបំផ្លាញសក់របស់អ្នក នោះទេ។
ពន្លឺថ្ងៃ ជាសត្រូវរបស់សក់ ពន្លឺនឹងកំដៅថ្ងៃ ក្រៅពីអាចធ្វើការបំផ្លិចបំផ្លាញ ដល់សម្រស់ស្បែក ហើយ វាថែមទាំងធ្វើការបំផ្លាញ ដល់សសៃសក់របស់យើង បានទៀតផង។ ពន្លឺថ្ងៃបំផ្លាញសារជាតិនៅក្នុងសក់ នៅពេលដែលសក់បានទទួលកាំរស្មី UV អាស៊ីដអាមីណូផ្សេងៗ ដែលជាអង្គប្រកបរបស់សសៃសក់ នឹងបឺតស្រូបយកកាំរស្មីនោះទុក ហើយវានឹងកើតជាប្រតិកម្ម នៅពេលដែលប៉ះជាមួយទឹក ដែលធ្វើឲ្យមានការកើតមាន រ៉ាឌីកាល់អ៊ីដ្រុកស៊ីល ដែលជាអ្នក បំផ្លាញគ្រោងសាងសង់ របស់សសៃសក់។
ជាមួយគ្នានេះដែរ សំរាប់ស្រីដែលមានសក់ពណ៌ទង់ដែង និងក្រហមនឹងក្លាយទៅជាពណ៌លឿងខ្លាំងឡើង។ ក្រៅពីនេះ ពន្លឺថ្ងៃថែមទាំងធ្វើឲ្យសុខភាព សក់ចុះខ្សោយ។ ដូច្នេះអ្នកគួរតែ ជៀសវាងកុំឲ្យត្រូវពន្លឺថ្ងៃខ្លាំង ដែលនេះគឺជាវិធីដ៏ល្អបផុត សំរាប់ថែទាំងសុខភាពសក់ ឲ្យបានរឹងមាំ និងមានសម្រស់ស្រស់ស្អាត៕
No comments:
Post a Comment