
ការអត់អាហារ គឺជារឿងមួយដែលអ្នក ទាំងអស់គ្នាគួរតែចៀសវាងពីព្រោះ វានឹងធ្វើឲ្យស្បែក របស់អ្នកមាន សភាពស្ងួត ក្រិន និងជ្រីវជ្រួញ បានយ៉ាងងាយ ដោយសារតែខ្វះសារធាតុ អាហារ។ ដូច្នេះហើយប្រសិនបើ អ្នកចង់សម្រកទំងន់ អ្នកមិនត្រូវបង្អត់អាហារជាដាច់ខាត។
ផ្ទុយទៅវិញ អ្នកគ្រាន់តែ កំណត់អាហារ ដែលគួរទទួលទានឲ្យបានត្រឹមត្រូវ និងព្យាយាម ហាត់ប្រាណ ឲ្យបានច្រើន។
ម្យ៉ាងវិញទៀត ប្រសិនបានអ្នកចង់កាត់បន្ថយរបស់អាហារនៅពេលណាមួយ អ្នកត្រូវ ទទួលទានទឹកដោះ គោឆៅ បន្ថែម ឬទឹកដោះគោជូរមួយកែវ។ ទន្ទឹមនឹងនេះ ការអត់អាហារក្រៅ ពីមានផលប៉ះ ពាល់ចំពោះ ស្បែកហើយ វាថែមទាំងធ្វើឲ្យកែវភ្នែកមានសភាពស្រអាប់ មិន ស្រស់ថ្លា និងមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សុខភាព នឹងផ្នែកផ្សេងៗនៃសារពាង្គកាយ ផងដែរ៕
No comments:
Post a Comment