Translate

ស្ដ្រីភាគច្រើន ឆ្លងរោគហ៊ីវ ពីស្វាមីរបស់ពួកគេ



ប៉េកាំងៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយកាលពី ពេលថ្មីៗនេះថា ស្ដ្រីភាគច្រើន ឆ្លងរោគហ៊ីវ ពីស្វាមី របស់ពួកគេ ។

ផ្អែកតាមរបាយការណ៍មួយបានឱ្យដឹងថា នៅក្រុងប៉េកាំង ប្រទេសចិន មានស្ដ្រីភាគច្រើន បានឆ្លងរោគហ៊ីវ ពីស្វាមី របស់ពួក គេកាន់ តែច្រើនឡើងៗ ។

នាយករងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងមេរោគហ៊ីវ និងជំងឺអេដស៏ បានឱ្យដឹងថា “នៅក្នុងរបាយការណ៍ បានបញ្ជាក់ឱ្យ ដឹងច្បាស់ ថា អ្នកដែលឆ្លងរោគហ៊ីវ មានបរិមាណច្រើន និងកើនឡើង ពិសេសក្រុមស្ដ្រី ដែលពួកគាត់ឆ្លង រោគពីសា្វមី របស់ពួកគេ” ។

តាមរបាយការណ៍ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ក្នុងឆ្នាំ២០១១ មានក្រុងចំនួន៦ នៅក្នុងប្រទេសចិន ក្នុងនោះ យ៉ុនណាន ហ៊េនណាន ស៊ីឈួន ហ្គាងស៊ី និងឆុងជីង សុទ្ធតែមានតួលេខកើន ឡើងចំពោះអ្នកមាន មេរោគហ៊ីវ ដោយ មានគូស្វាមី រហូត ដល់ជាង ៧៧០គូឯណោះ តាមរយៈការធ្វើតេស្ដ ឈាមគឺបង្ហញថាវិជ្ជមាន ។

ដោយឡែកក្រសួងសុខាភិបាលចិន បានបញ្ចាក់នៅក្នុងរបាយការណ៍ មួយកាលពី ឆ្នាំ២០០៩កន្លងមក នេះថា តាមការ ប៉ាន់ ប្រមាន មានអ្នកឆ្លងរោគហ៊ីវ និងជំងឺអេដស៏ ប្រមាណ៧៤០ពាន់នាក់ ពិសេសនៅប៉េកាំង ដោយពួកគេ ភាគច្រើន ឆ្លង រោគពីស្វាមី ។

របាយការណ៍មួយទៀតបង្ហាញឱ្យដឹងនៅក្នុងឆ្នាំ២០១១ មានរហូតដល់ ៤៨,០០០នាក់ ហើយមាន ២៥ភាគរយជា ករណីឆ្លង រោគ ពីអ្នកដែលរួមភេទ ដូចគ្នា ហើយការឆ្លងគឺ តាមរយៈដៃគូ ម្ខាងទៀតដែលមាន មេរោគហ៊ីវ ។

ប្រភពបានបញ្ជាក់ទៀតថា មេរោគហ៊ីវ ដែលបង្កឱ្យក្លាយជាជំងឺអេដស៏ នៅមិនទាន់មាន ថ្នាំព្យាបាលឱ្យ ជាសះស្បើយ នៅ ឡើយទេ ៕

No comments:

Post a Comment