Translate

ការព្យាបាល​ ជំងឺរលាក ប្រហោងឆ្អឹងមុខ ដោយប្រើ Balloon





“ក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ ខ្ញុំត្រូវទ្រាំនឹងការឈឺក្បាល ឈឺមុខ ហ៊ឹងត្រចៀក តឹងច្រមុះ ផ្ដាសាយ និងធីងធោង ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ ថ្ងៃ ក្នុងមួយសប្ដាហ៍ និង ៣៦៥ ថ្ងៃ ក្នុងមួយឆ្នាំ មិនដែលស្រាកស្រានឡើយ”។ នេះជាសម្តីរបស់លោក Jim George Marsdon (មិនមែនឈ្មោះពិត) អាយុ ៤៩ឆ្នាំ ដែលមានសំនៀង ដូចអ្នកស្រុកតិចសាស ។

លោកបានបន្ថែមថា “ខ្ញុំតែងមានស្លេសខាប់ៗហូរពីច្រមុះចូលទៅក្នុងមាត់ ហើយខ្ញុំដកដង្ហើមមិនស្រួល ទេ។ វាពិបាកណាស់។”នេះគឺជាអ្វីដែល George បានលើកឡើង ក្នុងពេលប្រឹក្សាយោបល់ជាដំបូងជាមួយនឹងខ្ញុំ កាលពី ខែវិច្ឆិកា ឆ្នាំ ២០០៧។ ក្នុងឆ្នាំ ២០០៣ លោកបានទៅពិនិត្យ សុខភាព នៅមន្ទីរពេទ្យ នាំមុខមួយ របស់អាមេរិក។ បន្ទាប់ពីបានធ្វើតេស្ដ ពិនិត្យយ៉ាងល្អិតល្អន់ ក្នុងតម្លៃ ដ៏ថ្លៃមួយ វេជ្ជបណ្ឌិត បានជំរាប លោកថា លោកមាន រោគសញ្ញា “ស្រដៀងនឹងជំងឺហឺត”។

“តើនោះមានអ្វីប្លែក? គឺវាគ្មានអ្វីប្លែកនោះទេ។ ប៉ុន្ដែទោះបីយ៉ាងណា ខ្ញុំបានធ្វើអ្វីៗ តាមដែលពួកគេ បានប្រាប់ខ្ញុំ និងបានទទួលទាន ឱសថគ្រប់យ៉ាង តាមវេជ្ជបញ្ជា របស់ពួកគេ អស់រយៈពេលពីរឆ្នាំ។ ប៉ុន្ដែក្រោយ មក នៅពេលដែលខ្ញុំដឹងថា វាគ្មានប្រសិទ្ធភាពនោះ ខ្ញុំបានបោះវាចោលទាំងអស់។ ខ្ញុំមិនចង់ក្លាយជា មនុស្សដែលក្នុងខ្លួនមានសុទ្ធតែជាតិ steroid ព្រមទាំងមានថ្លើម និងក្រលៀន មិនល្អនោះទេ“។

ដើម្បីអាចប្រកបការងារបាន George បានចាប់ផ្ដើមទទួលទានឱសថបំបាត់ការឈឺចាប់ប្រចាំថ្ងៃ ឡើងវិញ។ លោកក៏បាន ជៀសវាង មិនឱ្យមានខ្យល់ខ្លាំង បក់មកត្រូវច្រមុះ របស់លោកផងដែរ ព្រោះវា អាចធ្វើឱ្យ លោកឈឺក្បាលជាខ្លាំង។ លោកមិន ដែលចេញពី គេហដ្ឋានដោយ មិនមានពាក់ម៉ាស ការពារច្រមុះ នោះឡើយ។

រោគសញ្ញារបស់ George បង្ហាញថា លោកអាចមានជំងឺរលាកប្រហោងឆ្អឹងនៅមុខ គឺការរលាក ភ្នាសប្រហោងឆ្អឹងនៅមុខ។ បន្ទាប់ ពីសាកសួរអំពីប្រវត្ដិជំងឺលំអិត និងធ្វើការពិនិត្យ ប្រហោងឆ្អឹង នៅមុខតាមតេឡេស្កូប ខ្ញុំបានធ្វើការស្កេន CAT ពិនិត្យច្រមុះ និងប្រហោងឆ្អឹងនៅមុខរបស់លោក។ ការធ្វើតេស្ដ បានបង្ហាញភ្លាមៗថា អ្វីៗគឺពិតដូចដែលខ្ញុំ បានសង្ស័យ ពីដំបូងមែន។ George ពិតជាមានជំងឺ រលាកប្រហោងឆ្អឹងនៅមុខ ហើយប្រហោងឆ្អឹងនៅមុខ របស់លោករលាកទាំងអស់ គឺទាំងសងខាង ថែមទាំង រលាកនៅ ផ្នែកខាងលើភ្នែកទៀតផង។

ជំងឺ រលាកប្រហោងឆ្អឹងនៅមុខ និងការស្ទះរន្ធច្រមុះ របស់លោក បានធ្វើឱ្យលោកតឹងច្រមុះ មានអារម្មណ៍ ថាមានសម្ពាធ នៅក្នុងច្រមុះ និងឈឺក្បាលជាប់ជានិច្ច។ លើសពីនេះទៅទៀត ស្លេស ដែលបានហូរបញ្ជ្រាស ចូលទៅក្នុងមាត់ និងជាលិកា ដែលហើមធ្វើឱ្យ លោកស្ដាប់អ្វីមិនសូវបានច្បាស់ ហើយមានអាការៈធីងធោង (មានអារម្មណ៍វិលសឺៗ) ម្ដងម្កាល។ ស្ថានភាព ជំងឺរបស់លោក កាន់តែធ្ងន់ធ្ងរ ទៅទៀត នៅពេលដែលឆ្អឹងសន្ទះច្រមុះ របស់លោកចាប់ផ្ដើមវៀច។ ឆ្អឹងសន្ទះច្រមុះ ជាជញ្ជាំងឆ្អឹង និងឆ្អឹងខ្ចីដែលខណ្ឌ រន្ធច្រមុះទាំង ពីរ។

អ្នកជំងឺរលាក ប្រហោងឆ្អឹងនៅមុខ ជាច្រើននាក់ អាចទទួលការព្យាបាល ប្រកបដោយ ប្រសិទ្ធភាព តាមរយៈ ការប្រើឱសថ។ ឱសថ ទាំងនេះមាន អង់ទីប៊ីយ៉ូទិច ឱសថប្រឆាំងអាឡាក់ស៊ី និងឱសថ ធ្វើឱ្យជាលិកាដែល ហើមនៅក្នុងច្រមុះ រួញតូចជា បណ្ដោះអាសន្ន។ ប៉ុន្ដែ សម្រាប់អ្នកជំងឺ រលាក ប្រហោងឆ្អឹង នៅមុខមួយចំនួន ការព្យាបាលដោយប្រើឱសថ គឺមិនមាន ប្រសិទ្ធភាពនោះទេ ឬមានប្រសិទ្ធភាព ដោយផ្នែកតែប៉ុណ្ណោះ ហើយទីបំផុតជំងឺក៏ក្លាយជាជំងឺរ៉ាំរ៉ៃ ដូចករណីលោក George ដូច្នេះដែរ។ ភាពទន់ខ្សោយ របស់អ្នកជំងឺគឺ អាស្រ័យទៅលើភាពធ្ងន់ធ្ងរ និងភាពញឹកញាប់ នៃការធ្វើទុក្ខ ហើយដូចករណី លោក George គឺជំងឺពិតជាប៉ះពាល់ ដល់ការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ យ៉ាងប្រាកដ។

នេះជាការបង្ហាញយ៉ាងច្បាស់ថា ការប្រើប្រាស់ តែឱសថ គឺមិនអាចដោះស្រាយបញ្ហា របស់លោក បាននោះទេ។ ខ្ញុំបានពន្យល់ លោក George ថា ក្នុងការព្យាបាល លោកមានជំរើសពីរ។ ជំរើសទីមួយ គឺការវះកាត់ប្រហោងឆ្អឹងនៅមុខ បែបធម្មតា គឺបញ្ចូល ឧបករណ៍កាត់សម្អាត ទៅក្នុងរន្ធច្រមុះ តាមរយៈការឆ្លុះតេឡេស្កូប។ ការសម្អាតរន្ធច្រមុះនេះ ធ្វើឡើងដោយការកាត់ ចោលនូវជាលិកា ដែលហើម ចេញពីផ្នែកខាងក្នុង និង ផ្នែកដែលនៅក្បែរប្រហោងឆ្អឹងនៅមុខ។

បច្ចេកទេសទីពីរ ជាបច្ចេកទេសថ្មី ដែលមានឈ្មោះថា ការសម្អាតប្រហោងឆ្អឹងនៅមុខ ដោយប្រើ Balloon (Balloon Sinuplasty)។ បច្ចេកទេសនេះ ប្រើប្រាស់បច្ចេកវិទ្យា យកលំនាំតាម គោលការណ៍ នៃការសម្អាតសរសៃឈាម បេះដូង ដោយប្រើ Balloon (Cardiac Balloon Angioplasty) គឺការស៊ក សរសៃ សម្រាប់សម្អាត (ការស៊កទុយោ) ដើម្បីសម្អាត រន្ធដែលរួមតូច។

ខ្ញុំបានជំរាបដល់លោក George ថា ខ្ញុំនឹងស៊ក Balloon ទៅក្នុងចំណុចដែលរួមតូច រួចខ្ញុំបំប៉ោងវារហូត វារឹង ដើម្បីបើក និងពង្រីកផ្នែកនោះ។ George មានការបារម្ភអំពីការបន្សល់ទុកនូវ Balloon នៅក្នុង ច្រមុះរបស់លោក ដូច្នេះខ្ញុំបានបញ្ជាក់ ប្រាប់លោកថា គឺគ្មានការបន្សល់ទុក Balloon សរសៃ ឬ បំពង់អ្វីនោះទេ ពីព្រោះវត្ថុទាំងនេះនឹងត្រូវដកចេញវិញទាំងអស់ នៅពេលបញ្ចប់ការសម្អាត។

បច្ចេកទេសនេះ គឺមិនមានបន្សល់ នូវរបួសស្នាមអ្វីនោះទេ ដោយហេតុថា វាមានការហូរឈាមតិច ហើយអ្នក ជំងឺអាច ដកដង្ហើម បានយ៉ាងពេញលេញ បន្ទាប់ពីវះកាត់។ ការសំរាកក្រោយពីវះកាត់ មានរយៈពេលខ្លី ហើយអ្នកជំងឺ អាចវិលទៅ ប្រកបការងារវិញបាន យ៉ាងឆាប់រហ័ស។

ខ្ញុំបានរំលឹក អំពីវេជ្ជបណ្ឌិតម្នាក់មកពី Borneo ដែលតែងធ្វើដំណើរ តាមយន្ដហោះជាញឹកញាប់។ លោក បានមកប្រឹក្សា យោបល់ ជាមួយនឹងខ្ញុំ ពីព្រោះលោក តែងឈឺក្បាល ផ្នែកខាងមុខ យ៉ាងខ្លាំងនៅរាល់ពេល ដែលលោកធ្វើដំណើរ តាម យន្ដហោះ ក្នុងរយៈពេលពីរ ឆ្នាំចុងក្រោយ។ ការងាររបស់លោក មមាញឹកខ្លាំង ណាស់ ដូច្នេះក្រោយ ពីធ្វើការសម្អាត ប្រហោងឆ្អឹង នៅមុខដោយប្រើ Balloon (Balloon Sinuplasty) នៅរសៀលថ្ងៃសៅរ៍ ខ្ញុំបានអនុញ្ញាតឱ្យលោក ចេញពីមន្ទីរពេទ្យ នៅល្ងាចថ្ងៃដដែលនោះ។ លោកបានជិះ យន្ដហោះត្រឡប់ទៅ Borneo វិញនៅថ្ងៃបន្ទាប់ ដោយសារ លោក ត្រូវចូលធ្វើការ នៅថ្ងៃច័ន្ទ។ តាំងពីពេលនោះ មកខ្ញុំបាត់ដំណឹង របស់លោក អស់រយៈពេល មួយឆ្នាំ រហូតដល់ខួបមួយឆ្នាំ នៃថ្ងៃវះកាត់ របស់លោក ខ្ញុំបានទទួលអ៊ីម៉ែលរបស់លោកផ្ញើមកខ្ញុំ ដោយជំរាបថា លោកសុខសប្បាយជាទេ ហើយ តាំងពីបានវះកាត់រួចមក លោកបានធ្វើដំណើរ តាមយន្ដហោះចំនួន ២៧ លើកហើយ ដែលក្នុងនោះគ្មាន លើកណាធ្វើឱ្យលោក មានអាការៈ ឈឺក្បាលទៀតនោះទេ។

ក្រោយមក George បានទៅរស់នៅ ក្នុងប្រទេសវៀតណាម ហើយនៅចុងខែ មេសា ឆ្នាំ ២០០៨ លោកបានវិលត្រឡប មកប្រទេសសិង្ហបូរីវិញ ដោយសំរេចចិត្ដថា លោកត្រូវតែធ្វើការព្យាបាល សម្អាតប្រហោង ឆ្អឹងនៅមុខដោយប្រើ Balloon (Balloon Sinuplasty) ដើម្បីបើកប្រហោងឆ្អឹងនៅមុខ របស់លោកដែលបានស្ទះ។ ពេលនោះ ខ្ញុំក៏បានធ្វើការវះកាត់ព្យាបាល តំរង់ឆ្អឹងច្រមុះ របស់លោក ដែលវៀចនេះ ក្នុង ពេលជាមួយគ្នានោះផងដែរ។

ក្រោយពេលវះកាត់មួយថ្ងៃ George មានអារម្មណ៍ស្រស់ថ្លាយ៉ាងខ្លាំង។ លោកបានមានប្រសាសន៍ថា “វាមានស្លេស និងឈាម បន្ដិចបន្ដួច ប៉ុន្ដែខ្ញុំអាចដកដង្ហើមបានស្រួលណាស់ ដែលក្នុងរយៈពេលប្រាំបី ឆ្នាំចុងក្រោយនេះ ខ្ញុំមិនដែលអាចដកដង្ហើម បានបែបនេះ នោះទេ។ ខ្ញុំអាចមានអារម្មណ៍ដឹងច្បាស់ថា មានខ្យល់ស្រូបចូល តាមរន្ធច្រមុះរបស់ខ្ញុំ។ វាពិតជាអស្ចារ្យ ណាស់”។

ក្នុងខែវិច្ឆិកា ឆ្នាំ ២០០៩ George បានចូលមកជួបខ្ញុំ ហើយលោកបានជំរាបខ្ញុំថា លោកអាចដកដង្ហើម បានយ៉ាងស្រួល លែងមានអាការៈតឹងច្រមុះ ឬឈឺក្បាលទៀតហើយ ហើយលោកក៏លែងបារម្ភ អំពីការ ត្រូវខ្យល់ខ្លាំងដែលនាំឱ្យមានការ “ឈឺ” ច្រមុះ និងក្បាលយ៉ាងខ្លាំងទៀតដែរ។

ជាដំបូង ជំងឺរលាកប្រហោងឆ្អឹងនៅមុខ និងការស្ទះ ត្រូវទទួលការពិនិត្យ ធ្វើរោគវិនិច្ឆ័យ ឱ្យបាន ត្រឹមត្រូវ។ ក្រោយពេល ធ្វើរោគ វិនិច្ឆ័យលើស្ថានភាព ជំងឺបានត្រឹមត្រូវហើយនោះ គេនឹងអាចប្រើប្រាស់ បច្ចេកវិទ្យា និងជំរើសល្អៗក្នុងការព្យាបាល ជាច្រើន ដើម្បី ទទួលបាននូវលទ្ធផលព្យាបាលល្អបំផុត និងធ្វើឱ្យអ្នកជំងឺ កាន់តែរីករាយ៕

ការិយាល័យទំនាក់ទំនងមន្ទីរពេទ្យ Raffles

គ្លីនិកលីស្រីវិណា ភ្នំពេញ

ផ្ទះលេខ 339A, ផ្លូវលេខ 163, ទួលទំពូង ក្រុងភ្នំពេញ

ទូរស័ព្ទដៃៈ 017 978 999, 012 990 988

ទូរសារៈ 023 994 686

Email:rafflesliaison@gmail.com

ភ្នាក់ងារតំណាងមន្ទីរពេទ្យបរទេស Medical Care Assistant

113 Parkway Square 5th Floor, Mao Tse Toung Blvd, S/K Toul Svay Prey 1Chamkamorn, Phnom Penh, Cambodia.

ទូរស័ព្ទដៃៈ 092 899 699 / 097 766 82 66

ទូរស័ព្ទលើតុៈ 023 666 1234

Email: sreymom@mcacambodia.com

No comments:

Post a Comment