Translate

តើមាននរណាម្នាក់ ក្នុងសមាជិកគ្រួសារ មានជំងឺមហារីក​ ? ការធ្វើតេស្ដពិនិត្យ​ អាចជួយលោក អ្នកបាន



លោកអ្នកបារម្មណ៍ អំពីហ្សែនអាចអោយ លោកអ្នកមានជំងឺមហារីក ? ចំលើយប្រហែលជាអាចថាមាន ប្រសិនបើលោកអ្នក រឺនរណាម្នាក់ នៃសមាជិកគ្រួសារ របស់លោកអ្នកធ្លាប់ធ្វើរោគវិនិច្ឆ័យថាមានៈ

- មហារីកមុនអាយុ៥០ឆ្នាំ មានមហារីកច្រើនប្រភេទចំពោះមនុស្សម្នាក់

- មហារីកនៅសរីរាង្គជាគូដូចជាដោះទាំងសងខាង

- មហារីកដែលកើតលើសមាជិកគ្រួសារជិតស្និតជាច្រើនជំនាន់

- មហារីកដែលកើតច្រើនជាងមួយជំនាន់

- មហារីកដែលកំរដូចជាមហារីកស្បែករឺមហារីកដោះបុរស

ប្រហែលជា៥ទៅ១០ នៃមហារីកអាចមានទំនាក់ទំនង ទៅនឹងហ្សែនតំណពូជ។ សម្រាប់មនុស្សដែលមានហ្សែន ទំនោរវិវត្ដន៍ ទៅជាមហារីកនោះនឹងមានអត្រា ខ្ពស់ក្នុងការវិវត្ដន៍ទៅជាមហារីក នៅក្នុងជីវិតនិងនៅអាយុក្មេង។ ក៏ប៉ុន្ដែការធ្វើតេស្ដពិនិត្យហ្សែនគឺនៅតែមិនទាន់ទទួល ការគាំទ្រគ្រប់គ្រាន់នៅឡើយទេ។ យោងតាម ការស្ទង់មតិពី៣២០០ គ្រូពេទ្យថែទាំបឋមបានបោះពុម្ភផ្សាយនៅក្នុងសៀវភៅ វេជ្ជសាស្ដ្រមហារីក នៅឆ្នាំ២០១១ បាន បង្ហាញថា ស្ដ្រីដែលមានការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ តែងតែមិនបានបញ្ជូនអោយ ធ្វើតេស្ដពិនិត្យហ្សែន នោះទេ។

ជាមួយនឹងការកើនឡើងនៃចំណេះដឹងនិងការយល់ដឹងអំពីមហារីកមានទំនាក់ទំនងជាមួយនឹងហ្សែនតំណពូជ ការធ្វើតេស្ដពិនិត្យហ្សែន មិនត្រឹមតែអាចអោយយើងដឹងច្រើនថែមទៀតអំពីហ្សែន ដែលមានទំនោរវិវត្ដន៍ ទៅជា មហារីក និងគ្រោះថ្នាក់នៃមហារីក ហើយផែនការ មួយអាចនឹងរៀបចំឡើងដើម្បី ការពារនិងរុករកមហារីក នៅដំណាក់ កាលដំបូងបំផុតនិងដំណាក់កាលដែលមានសង្ឃឹមថាអាចព្យាបាលបាន។ការធ្វើតេស្ដពិនិត្យហ្សែន ដែលមានទំនោរវិវត្ដន៍ទៅជាមហារីកត្រូវមានកម្មវិធីដ៏ធំទូលាយមួយដែលរួមមាន ការប៉ាន់ប្រមាណ ពីផ្លូវចិត្ដការផ្ដល់ប្រឹក្សាយោបល់ និងការអប់រំ។

“មនុស្សម្នាក់ៗគួរតែធ្វើការពិនិត្យហ្សែន លទ្ធផលនឹងធ្វើឡើងជាលក្ខណៈឯកជនជាមួយនឹងការគាំទ្រខាងផ្នែកផ្លូវចិត្ដយ៉ាងសមរម្យ។ ជាបន្ថែម លោកអ្នកនឹងត្រូវបានផ្ដល់ប្រឹក្សាយោបល់អំពីរបៀបពន្យល់អំពីលទ្ធផលនេះទៅគ្រួសាររបស់លោកអ្នក រឺសាច់ញាតិដែល ស្ថិតក្នុងភាពគ្រោះថ្នាក់” ប្រសាសន៍របស់វេជ្ជបណ្ឌិត ឡយនតេតេ ណងៀគ្រូពេទ្យឯកទេសមហារីកនិង ប្រឹក្សាយោបល់នៅមជ្ឈមណ្ឌលមហារីក្រាថថលសេ។

ការធ្វើតេស្ដពិនិត្យហ្សែនមានសក្ដានុពលអាចសង្គ្រោះជីវិតបាន ។ ការការពារនិងការអន្ដរាគមន៍ ទាន់ពេលសម្រាប់មនុស្សដែលមានការ វិវត្ដន៍លឿនទៅជាមហារីកតាមរយៈការពិនិត្យរកទាន់ពេល ក៏ដូចជាការចូលរួមជា មួយការពិសោធន៍គ្លីនិកសំរាប់ការពារដោយថ្នាំគីមី និងការព្យាបាលដោយកំណត់ទិសដៅអាចធ្វើ អោយគ្រោះថ្នាក់មហារីកតិចបំផុត។

វេជ្ជបណ្ឌិតឡយនតេតេ ណងៀគឺជាគ្រូពេទ្យឯកទេសមហារីកនៅមន្ទីរពេទ្យ្រាថថលសេ។ ផ្នែកជំនាញរបស់គាត់គឺមហារីកដោះនិងមហារីកកើតចំពោះស្ដ្រីមហារីកផសយចហៀសៀចិាលនិងវេជ្ជសាស្ដ្រ បំបាត់ការឈឺចាប់បណ្ដោះអាសន្ននិងជាបន្ថែមមហារីកទូទៅ។វេជ្ជបណ្ឌិត ណងៀបានសហការ ជាមួយក្រុម មហារីក រោគកើតចំពោះស្ដ្រីនៅមន្ទីរពេទ្យ ទូទៅំាសសាចហុសាតតសដើម្បីធ្វើការកែច្នៃនិងធ្វើការ ពិសោធន៍ ស្រាវជ្រាវ គ្លីនិកការសាកល្បងថ្នាំ និងវិធីសាស្ដ្រព្យាបាលជាច្រើននៅពេលដែល គាត់កំពុងចាប់យកជំនាញឯក ទេសរងរបស់គាត់ក្នុងផ្នែកមហារីកកើតចំពោះស្ដ្រី។

- ការិយាល័យទំនាក់ទំនងមន្ទីរពេទ្យ Raffles

គ្លីនិកលីស្រីវិណាភ្នំពេញ
ផ្ទះលេខ339A ផ្លូវលេខ163, ទួលទំពូង, ក្រុងភ្នំពេញ
ទូរស័ព្ទដៃៈ ០១៧ ៩៧៨ ៩៩៩
០១២ ៩៩០ ៩៨៨
ទូរសារៈ ០២៣ ៩៩ ៤៦ ៨៦

Email:rafflesliaison@gmail.com

ភ្នាក់ងារតំណាងមន្ទីរពេទ្យបរេទស Medical Care Assistant

113 Parkway Square 5th Floor, Mao TseToung Blvd, S/K ToulSvay Prey 1 Chamkamorn, Phnom Penh, Cambodia.

ទូរស័ព្ទដៃ ³092 899 699 / 097 766 82 66

ទូរស័ព្ទលើតុ ³023 666 1234

អ៊ីម៉ែល³ sreymom@mcacambodia.com


No comments:

Post a Comment