
មិនថាអ្នកប្រើថ្នាំ ក្រចកប្រភេទណានោះទេ ការរក្សាការតុបតែងទុកបានយូរ គឺជាចំណុចសំខាន់។ ខាងក្រោមនេះ គឺជាការណែនាំរបស់អ្នកជំនាញ សម្រាប់អ្នកចង់ បានការតុបតែងក្រចកដ៏ត្រឹមត្រូវ ៖
១. ក្រោយពេល ផ្តល់ជាតិសំណើមដល់ដៃរបស់អ្នក និងមុនពេលលាបថ្នាំក្រចក អ្នកត្រូវប្រាកដថា មិនមានជាតិប្រេង សល់នៅលើក្រចកនោះទេ។ ប្រសិនបើអ្នកមិន ប្រាកដថា គ្មានជាតិប្រេងនោះ អ្នកអាចយកទឹកលាងថ្នាំក្រចក មកជូតក្រចកមុននឹងលាបថ្នាំ។
២. ត្រូវប្រើថ្នាំលាបទ្រាប់គ្រប់ពេល។ មនុស្សភាគច្រើន តែងតែរំលងការប្រើថ្នាំលាបទ្រាប់ ហើយរើសយកការប្រើថ្នាំរលោងលាបគ្រប ពីលើវិញ ដែលនេះ គឺជាកំហុស ឆ្គង។ ថ្នាំលាបទ្រាប់ជួយ ឱ្យពណ៌របស់វាជាប់បានយូរ និងការពារស្នាម ប្រឡាក់។
៣. ត្រូវលាបថ្នាំរលោង ថែមពីលើរៀងរាល់ ៣ថ្ងៃម្តង ក្រោយពេលលាបថ្នាំក្រចក។ វាជួយរក្សាថ្នាំក្រចកឱ្ យមានភាពភ្លឺរលោង ហើយពណ៌នឹងមិនងាយបែក។
៤. ផ្តល់ជាតិសំណើមដល់ស្បែក គល់ក្រចក និងដៃរបស់អ្នកជាងរៀងរាល់ថ្ងៃ ដើម្បីថែរក្សាភាពភ្លឺរលោង។
៥. ជ្រើសរើសពណ៌ធម្មជាតិ ជំនួសនឹងពណ៌ស្រស់ ប្រសិនបើអ្នកបារម្ភ អំពីស្នាមបែកថ្នាំក្រចក។ ការប្រើថ្នាំក្រចកពណ៌ធម្មជាតិ នឹងមិនសូវបង្ហាញឃើញស្នាម ប្រេះទេ៕
No comments:
Post a Comment