
ភ្នំពេញៈ មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ បានសហការ ជាមួយ មន្ទីរពេទ្យបាងកក ប្រទេសថៃ រៀបចំ សិក្ខាសាលាមួយឡើង នៅសណ្ឋាគារភ្នំពេញ ស្តីពី ជំងឺបេះដូង ដើម្បីជំរុញ ឱ្យប្រជាពលរដ្ឋ ដែលមានមន្ទិលសង្ស័យថា មានកើតជំងឺប្រភេទនេះ ទៅពិនិត្យសុខភាព និងព្យាបាល ឱ្យទាន់ពេលវេលា ។
ក្នុងសិក្ខាសាលា ដែលមានសិក្ខាកាមចូលរួម ជាច្រើនរយនាក់ លោកវេជ្ជបណ្ឌិត Chokchai Suwanakijboriharn អ្នកឯកទេស ខាងជំងឺបេះដូង មកពីមន្ទីរពេទ្យបាងកក ប្រទេសថៃ បានឱ្យដឹងថា “ ការជ្រើសរើស យកជំងឺបេះដូង មកធ្វើជាប្រធានបទ សំខាន់ ក្នុងសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ កម្ពុជា ឱ្យបានយល់ដឹងពីជំងឺនេះ និងជំរុញឱ្យពួកគាត់ ទៅពិនិត្យសុខភាព ដើម្បីឈានទៅរក ការព្យាបាល ឱ្យបាន ទាន់ពេលវេលា” ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជំងឺបេះដូង និងជំងឺមហារីកបេះដូង បានឈរលើលំដាប់ថ្នាក់ កំពូល ក្នុងការសម្លាប់មនុស្ស នៅលើ ពិភពលោក ដែលកើតមាន នៅគ្រប់ប្រទេស មិនថាតែនៅកម្ពុជា នោះទេ ហើយវាបានសម្លាប់មនុស្ស យ៉ាងសាហាវ បំផុត ។ កាលពីមុន គេសង្កេតឃើញថា ជំងឺបេះដូង ភាគច្រើន តែងតែកើតទៅលើមនុស្សចាស់ជរា ។ ភាគច្រើន មនុស្ស ដែលមានអាយុចាប់ពី៤៥ទៅ៥០ឆ្នាំ ឡើងទៅ ឱ្យតែទៅពិនិត្យសុខភាព នោះនឹងឃើញមានជំងឺបេះដូងហើយ ប៉ុន្តែបច្ចុប្បន្ន មិនថា តែមនុស្ស ចាស់ទេ ដែលមានជំងឺបេះដូង សម្រាប់ក្មេងៗ ក៏មានឃើញកើតជំងឺបេះដូងច្រើនដែរ ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជំងឺបេះដូង ត្រូវបានចាត់ទុកថា ជំងឺតំណពូជន៍ដែរ បើសិនណាលោកអ្នកមាន ឳពុកម្តាយ បងប្អូនសាច់ញាតិ កើតជំងឺបេះដូង គួរណាស់ តែសាកល្បងទៅពិនិត្យសុខភាព ដើម្បីស្វះស្វែង រកការព្យាបាល ឱ្យទាន់ពេលវេលា៕
No comments:
Post a Comment