Translate

ពិគ្រោះ ជំងឺរោគស្ត្រី និងជំងឺមហារីក ឥតគិតថ្លៃ ដោយវេជ្ជបណ្ឌិត មកពីសឹង្ហបុរី



ភ្នំពេញៈ ការិយាល័យតំណាង មន្ទីរពេទ្យរបស់ ParkwayHealth បានអញ្ជើញវេជ្ជបណ្ឌិត២ រូប មកពី មន្ទីរពេទ្យ កាលេនីហ្គ៉ល (Gleneagles Hospital) នៅប្រទេសសឹង្ហបុរី ដើម្បីផ្តល់ការពិគ្រោះ ពិភាក្សាដល់សាធារណ: ជន ដោយឥតគិតថ្លៃអំពីជំងឺ និងអាការ:មួយចំនួនដូចខាងក្រោម:
- ធ្លាក់ស
- ធ្លាក់ឈាមខុសធម្មតា
- ដុះសាច់នៅប្រដាប់ភេទ
- គីស រឺដុំ
- ជំងឺមហារីកស្បូន
- ជំងឺមហារីកប្រដាប់ភេទ
- ជំងឺមហារីកសុដន់
- ជំងឺមហារីកត្រចៀក ច្រមុះ បំពង់ក
- ជំងឺមហារីកប្រូស្តាត
- ជំងឺមហារីកតំរងនោម
- ជំងឺមហារីកប្លោកនោម
- ជំងឺមហារីកកើតចំពោះកូនក្មេង

វេជ្ជបណ្ឌិត ជំនាញទាំងពីររូបនោះរួមមាន ទី១-លោក Dr Quek Swee Chong ឯកទេសសម្ភព និងរោគស្រ្តី មជ្ឈមណ្ឌលសម្ភព និងរោគស្រ្តីផាកវេ មន្ត្រីពេទ្យ Gleneagles Hospital (Hospital) និងទី២ លោក Dr Yang Tuck Loon Edward
ឯកទេសព្យាបាលជំងឺមហារីកដោយប្រើកាំរស្មី មជ្ឈមណ្ឌលជំងឺមហារីកផាកវេ មន្ត្រីពេទ្រ
Gleneagles Hospital (Singapore)។

កាលបរិច្ចេទ: ថ្ងៃទី29 ខែមិថុនា ឆ្នាំ2012
ពេលវេលា: ម៉ោង 02:30 – 04:30 នាទីល្ងាច
ទីកន្លែង: ការិយាល័យតំណាង ParkwayHealth នៅភ្នំពេញ
ល័ក្ខខ័ណ្ឌចូលរួម: អ្នកចូលរួមទាំងអស់ត្រូវមានឯកសារជំងឺ និងបានចុះឈ្មោះចូលរួមជាមុនតាម រយ: 023 866 103 / 015 89 75 76
មន្ទីរពេទ្យកាលេនីហ្គ៉ល (Gleneagles Hospital) គឺជាមន្ទីរពេទ្យឯកជនដែលមានគ្រែសំរាក ជំងឺសរុប272គ្រែ មានសេវ៉ាថែរទាំសុខភាព និងវះកាត់យ៉ាងពេញលេញសំរាប់គ្រប់គ្រងអ្នក ជំងឺ។ មានឯកទេសព្យាបាលជំងឺគ្រប់ប្រភេទ ហើមាន ឯកទេសពិសេសគឺ:
• ជំងឺសរសៃឈាម និងបេះដូង
• ជំងឺក្រពះ ពោះវៀន ថ្លើម
• ប្តូរថ្លើម
• សម្ភព និងរោគស្ត្រី
• ជំងឺមហារីក
• ជំងឺសន្លាក់ឆ្អឹង
Gleneagles Hospital មានការទទួលស្គាល់ពី Joint Commission International (JCI) ជា អ្នកនាំមុខគេលំដាប់ ថ្នាក់ពិភពលោកក្នុងការបង្កើនគុណភាពក្នុងការថែរទាំសុខភាព នៅឆ្នាំ2006 ហើយទទួលបានម្តង ទៀតនៅឆ្នាំ2009៕

No comments:

Post a Comment