
ទោះបីជាការមកឈាមរដូវ ជាទូទៅច្រើនកើតមាន នៅអាយុប្រហែល១២ឆ្នាំក្ដី ការមកឈាមរដូវនៅ ចន្លោះអាយុពី៨ឆ្នាំ ទៅ១៦ឆ្នាំជារឿងធម្មតា។ សូម្បីតែនៅពេលមុនមកឈាម រដូវជាលើកដំបូងក្ដី អ្នកក៏អាចមានកូនបានដែរ បើសិនជាអ្នករួមភេទ ដោយមិន បានការពារ។ស្ដ្រីនឹងលែងមាន ឈាមរដូវ នៅក្នុងអាយុប្រហែលជា៥0ឆ្នាំ។
ការឈឺចាប់នៅពេល មានឈាមរដូវកើតមាន យ៉ាងញឹកញាប់។ ប៉ុន្ដែបើសិនជាមាន ការឈឺចាប់ ខ្លាំងពេកពិបាក ទ្រាំនោះអ្នកត្រូវ ទៅជួប គ្រូពេទ្យ។ ដោយគណនាចាប់ពីថ្ងៃទីមួយ នៃការធ្លាក់ឈាមរដូវទៅនោះ វដ្ដនៃការធ្លាក់ឈាមរដូវ មានរយៈពេលប្រហែល ២៨ថ្ងៃ។
អ័រម៉ូនបញ្ជាអោយក្រពេញអូវែ ផលិតកោសិកាបន្ដពូជញី ហើយស្រទាប់សាច់ស្បូនរីកលូតលាស់។ កោសិកាបន្ដពូជញីនោះ ធ្វើដំណើរទៅកាន់ស្បូន តាមរយៈដៃស្បូន។ បើសិនជាកោសិកាញីនោះ មិនជួបកោសិកាបន្ដពូជ ឈ្មោលដែលហៅថា ស្ពែម៉ាតូសូអ៊ីតទេនោះ វានឹងរលាយជាមួយ នឹងស្រទាប់សាច់ស្បូន។
-ថ្ងៃទី ១ដល់ថ្ងៃទី៥: ការមកឈាមរដូវកើតមាន។ ស្រទាប់សាច់ដុំស្បូនរលាយ និងធ្វើដំណើរមកក្រៅតាមរន្ធយោនី។
-ថ្ងៃទី៥ដល់ថ្ងៃទី១២: អ័រម៉ូនចេញពីខួរក្បាល បញ្ជាការរីកលូតលាស់ នៃហ្វូលេគីលកោសិ កាបន្ដពូជញី (អូវុល)។អ័រម៉ូនអឺស្ដ្រូសែនចេញពី ក្រពេញអូវែរបណ្ដាលអោយ ស្រទាប់សាច់ ដុំស្បូនឡើងក្រាស់។
-ថ្ងៃទី១២ដល់ថ្ងៃទី១៦: ការបញ្ចេញកោសិកា បន្ដពូជញីឬអូវុល។ កោសិកាបន្ដពូជញីមួយនឹងត្រូវ បញ្ចេញមក។ ចំណែកក្រពេញអូវែរ ចាប់ផ្ដើមផលិតអ័រម៉ូនប្រូសេស្ដេរ៉ូន។
-ថ្ងៃទី១៧ដល់ថ្ងៃទី២៤: កោសិកាបន្ដពូជញី ឬអូវុលនោះ នឹងធ្វើដំណើរតាមដៃស្បូនមករកស្បូន។
-ថ្ងៃទី២៤ដល់ថ្ងៃទី២៨: បើសិនជាមិនមាន ការបង្កកំណើតទេក្រពេញអូវ៉ែរ នឹងលែងផលិត អ័រមន អឺស្ដ្រូសែនហើយបណ្ដាល អោយកកើតជាការមកឈាមរដូវ៕
No comments:
Post a Comment