Translate

គម្លាតប៉ុន្មានឆ្នាំ ដែលល្អសម្រាប់ ការមានកូនទៀត?



គ្មានចម្លើយណា ដែលល្អឥតខ្ចោះ សំរាប់សំនួរនេះទេ។ ប្រសិនបើអ្នក ធ្លាប់ឆ្លងកាត់ការសំម្រាល កូនដោយវះកាត់ អ្នកត្រូវតែរង់ចាំដោយ អត់ធ្មត់រហូតទាល់ តែរាងកាយផ្នែក ខាងក្នុងនិងស្បូនមាន ការជាសះស្បើយសិន។ ប្រសិនបើវាជាការឆ្លងទន្លេធម្មតានោះ អ្នកអាចមានកូននៅ ពេលដែលអ្នកចាប់ផ្ដើម មានរដូវសារជាថ្មីម្ដងទៀត។ នេះគឺជាអ្វីដែលអ្នកត្រូវតែ ដឹងដើម្បីរៀបគម្រោងសំរាប់គ្រួសារ៖

រយៈពេលពីបីឆ្នាំចាត់ទុកថាប្រសើរ

មតិទូទៅរបស់អ្នកជំនាញ ថាចន្លោះពេលពីបីឆ្នាំ គឺជាចន្លោះពេលដ៏ល្អបំផុតទាំងកូន និងឪពុកម្ដាយ។ វាផ្ដល់នូវឱកាសដើម្បីឲ្យកូន មានការលូតលាស់ ហើយផ្ដល់នូវពេលវេលាគ្រប់គ្រាន់ សម្រាប់មាតាបិតាដើម្បីប្រមូល នូវប្រាជ្ញាស្មារតី ដើម្បីផ្ដល់ឲ្យកូនបន្ទាប់មកទៀត។ ដូច្នេះបើអ្នកមិនចង់ លំបាកស្មុគ្រស្មាញទេ អ្នកគួរតែមានកូនឃ្លាតគ្នាបីឆ្នាំ។

គម្លាតនៃការមានកូន កៀកគ្នាពេក គឺពិបាកនៅពេលដំបូង

ឪពុកម្ដាយ ដែលមានកូនគម្លាត តិចជាងបីឆ្នាំត្រូវតែ ជួបនឹងបញ្ហាពីរគឺត្រូវមើលថែទាំង កូនតូចពីរនៅក្នុងពេលតែមួយ។ វានឹងធ្វើអោយអ្នកពិបាក មើលថែទាំកូនតូចទាំងពីរ។ អ្នកត្រូវទ្រាំលំបាករយ:ពេលយូរ នៅក្នុងពេលប៉ុន្មានឆ្នាំដំបូង។ បើមិនចង់ឈឺក្បាលចូរកុំ សាកល្បងកូនញឹកពេក។

គម្លាតនៃការមាន កូនកៀកគ្នាផ្ដល់ផល នៅពេលក្រោយ

ក្មេងៗដែលមានអាយុស្រដៀងគ្នា ទំនងជាមានចំណង់ចំណូល ចិត្តដូចគ្នា ។ ម្យ៉ាងពួកគេនឹងមានគ្នា លេងជាមួយ និងម្យ៉ាងឪពុកម្ដាយ មានការងាយស្រួល ក្នុងការថែរទាំកូនៗ នៅពេលដែលគេធំឡើង។ គេអាចចូលគេង នៅពេលជាមួយគ្នា មើលភាពយន្តដូចគ្នា ទៅសាលាដូចគ្នាបាន។

គម្លាតនៃការមានកូនឆ្ងាយពេក អាចមានគុណប្រយោជន៍នៅពេលដំបូង

ឪពុកម្ដាយដែលមានគម្លាត នៃការមានកូនពីបីឆ្នាំឡើង ទៅអាចផ្ដល់ការយកចិត្ត ដល់កូនៗម្នាក់ម្ដងៗ ហើយកូនបងអាចជួយ មើលកូនដែលទើបតែកើត។ ពោលគឺវាធ្វើអោយអ្នក មិនសូវជាឈឺក្បាលនៅ ក្នុងការមើលថែទាំកូន ហើយមានពេលគ្រប់គ្រាន់មើល ថែទាំកូននីមួយៗ។ ម្យ៉ាងទៀតកូនបង អាចជួយមើលប្អូនបាន៕

No comments:

Post a Comment