Translate

ការណែនាំសំរាប់ ការបំបៅដោះកូន អោយបានល្អ



តើអត្ថប្រយោជន៍ នៃការបំបៅកូនដោយ ទឹកដោះមានអ្វីខ្លះ ?
ការបំបៅកូនដោយទឹកដោះម្ដាយ មានអត្ថប្រយោជន៍យ៉ាងច្រើន សំរាប់កូន របស់អ្នក។ ទឹកដោះអ្នកម្ដាយសម្បូរ ទៅដោយ សារធាតុបម្រុងរាងកាយ។ វាមានអង្គបដិបក្ខដិបក្ខ ជួយការពារកូនរបស់អ្នក មិនអោយឆ្លងរោគ ផ្សេងៗបាន ។ វាក៏បានជួយ ការពារកូនរបស់អ្នក ពីការប្រតិកម្មទៅនឹង សារធាតុអ្វីមួយផងដែរ។

ការបំបៅកូនក៏មាន អត្ថប្រយោជន៍ចំពោះអ្នក ជាម្ដាយផងដែរ។ វាមានអនាម័យល្អ ហើយក៏ជាវិធីដ៏សាមញ្ញ ដោយអ្នកមិន ចាំបាច់លាងដប ទឹកដោះគោ ឫក៏លាយអាហារ បំប៉នកូនងារ។ វាមានតំលៃថោកជាង អាហារបំប៉នកូនក្មេង។ វាជួយ អោយស្បូនរបស់អ្នករួម ត្រលប់ទៅរកភាពដើមវិញ បន្ទាប់ពីត្រូវយឺត ក្នុងកំឡុងពេលពរពោះ ។ វាថែមទាំងជួយពន្យារពេល ការមានរដូវឡើងវិញ (ដោយមិនចាំបាច់ ពឹងផ្អែកលើការពន្យាកំណើត) ហើយថែមទាំងជួយ ធ្វើអោយអ្នកមាន ពេលវេលា បាននៅជិតស្និទ្ឋជាមួយ នឹងកូនជាទីស្រឡាញ់ របស់អ្នកទៀតផេង។

តើម្ដាយគួរចាប់ផ្ដើម បំបៅកូនយ៉ាង ដូចម្ដេច?
ត្រូវលាងដៃរបស់អ្នកអោយ បានស្អាតមុនពេល បំបៅកូនម្ដងៗ ជាមួយនឹងដៃ ទទេស្អាតរបស់អ្នក ចូរដាក់មេដៃលើដោះ របស់អ្នក ហើយម្រាមដៃផ្សេង ទៀតដាក់នៅខាងក្រោមដោះ ។ ដាក់ក្បាលដោះរបស់អ្នក អោយប៉ះទៅនឹង បបូរមាត់កូន រហូតដល់កូន របស់អ្នកបើកមាត់ធំ។ នៅពេលនោះចូរដាក់ ក្បាលដោះ របស់អ្នកចូលទៅ ក្នុងមាត់កូន ហើយលើកកូន ដាក់មកជិតខ្លួន។ ដោយ ធ្វើរបៀបនេះ ថ្គាមកូនរបស់អ្នកនឹង ច្របាច់ទឹកដោះចេញមក។

នៅពេលដែលកូនរបស់អ្នក បៀមក្បាលដោះ ជាប់ត្រឹមត្រូវហើយ បបូរមាត់ ទាំងពីរគួរបូញចេញក្រៅ (ដោយមិន ទាញចូលទៅក្នុង អញ្ជាញធ្មេញ) ហើយវាគ្របទៅលើ រវង់ក្បាលដោះ ស្ទើរតែទាំងអស់ ។ ធ្កាមកូនរបស់ អ្នកអាច ធ្វើ ចលនាទៅមុខ ទៅក្រោយចុះឡើង។ ប្រសិនបើអ្នកមានអារម្មណ៏ ថាឈឺនៅពេលបំបៅកូននោះ កូនប្រាកដ ជាបំបៅ មិនបានត្រឹមត្រូវទេ ។ ច្រមុះកូនរបស់កូន អ្នកអាចប៉ះនឹងដោះ នៅពេលបំបៅ។ ច្រមុះកូនង៉ែតកើត មកតែងតែត្រូវការ ដកដង្ហើម ចេញចូលដូច ជានៅក្នុងករណីនេះជាដើម។ ប៉ុន្ដែប្រសិនបើ អ្នកបារម្ភថាកូនរបស់អ្នក ដកដង្ហើមមិនបានស្រួលទេ នោះ អ្នកអាចសង្កត់ ដោះកន្លែងក្បែច្រមុះកូន របស់អ្នកដើម្បីទុកកន្លែង អោយវាដកដង្ហើម បានស្រួល ។

តើខ្ញុំគួរត្រូវបីកូន យ៉ាងដូចម្ដេច នៅពេលបំបៅកូន?
អ្នកអាចបីកូនតាមវិធីច្រើនយ៉ាង ។ កូនរបស់អ្នកមិនគួរ ងាកក្បាលឬកទេ នៅពេលបំបៅដោះនោះ។ ស្ថិតនៅក្នុងទីតាំង ជាលក្ខណៈអង្រឹងអ្នកត្រូវ ដាក់ក្បាលកូនរបស់អ្នក នៅលើថ្នក់ដៃ របស់អ្នក (សូមមើលរូបភាព) រួចយកដៃទប់គូថ និងខ្នងរបស់វា។ គុន របស់ អ្នកនឹងសណ្ដូកខ្លួនបែរ ទៅរកអ្នក។ ដោះរបស់អ្នកត្រូវ នៅទល់មុខកូន របស់អ្នក ។

ស្ថិតនៅក្នុងទីតាំងជាលក្ខណៈ បាល់ទាត់ ដោយដាក់កូន របស់អ្នកនៅក្នុងដៃរបស់អ្នក ដូចជាបាល់ដោយ ដាក់ក្បាល របស់គាត់នៅលើដៃរបស់អ្នក ។ ទប់ខ្លួនកូនរបស់ អ្នកដោយប្រើកំភួនដៃរបស់អ្នក ។ នេះជាទីតាំងមួយ យ៉ាងល្អប្រសិនបើអ្នក ជាអ្នកទើបទទួល ការវះកាត់ នៅក្នុង ការសម្រាលកូន ឬក៏បើសិនជាកូន របស់អ្នកមានរាងតូច។

ម្យ៉ាងទៀតនោះអ្នកអាច បំបៅកូនដោយ ដេកចង្ហៀងបែរ ទៅរកមុខរបស់កូន។ អ្នកអាចប្រើខ្នើយ ដើម្បីកល់ក្បាល និងស្មាអោយខ្ពស់។ ការបំបៅកូនរបៀបនេះ មានផលប្រយោជន៍ចំពោះ អ្នកម្ដាយដែល មានការវះកាត់ នៅពេលឆ្លងទន្លេង។

តើខ្ញុំត្រូវធ្វើដូចម្ដេច បើសិនក្បាល ដោះរបស់ខ្ញុំឈឺ?
1. ត្រូវប្រាកដក្នុងចិត្ដថា កូនរបស់អ្នកបំបៅបានត្រឹមត្រូវ ។ ប្រសិនបើការបំបៅនោះ ធ្វើអោយឈឺ វាមានន័យថា មាត់របស់កូនអ្នក អាចនឹងដាក់ខុសទីតាំង
2. ត្រូវទុកអោយចុងដោះ របស់អ្នកសម្ងួត ដោយខ្យល់នៅចន្លោះពេល បំបៅដោយទុកអោយ ទឹកដោះស្ងួតនៅចុង ដោះរបស់អ្នក ។
3. អោយកូនរបស់អ្នកបៅ ចុងដោះមួយណា ដែលមិនសូវឈឺមុនគេ។ ការបំបៅកូនរបស់អ្នកអាច បន្ឋូរការឈឺចាប់ បន្ទាប់ពីពីរបីនាទីដំបូង ។
4. ប្ដូររបៀបបំបៅកូន
5. លាងសំអាតចុងដោះ របស់អ្នករៀងរាល់ថ្ងៃ ជាមួយនឹងទឹកក្ដៅអ៊ុនៗ។ កុំប្រើសាប៊ូ ឫឡេលាបអោយសោះព្រោះ វាអាចមានជាតិ អាល់កុលដែលអាច ធ្វើអោយស្បែកស្ងួតបាន។
6. ចៀសវាងអាវទ្រនាប់ ដែលមានខ្សែបា្លស្ទិក។
7. ច្របាច់ទឹកដោះរហូតដល់ វាហូរចុះដោយឯកឯង។ ធ្វើដូចនេះវាជួយ ធ្វើអោយទឹកដោះ របស់អ្នកចេញច្រើន ដូច្នេះ កូនរបស់អ្នកប្រឹងបឺត តិចជាងមុន។

សញ្ញាដែលប្រាប់ថា កូនរបស់អ្នកទទួលបានទឹកដោះ គ្រប់គ្រាន់
1. សំដែងការពេញចិត្ដបន្ទាប់ពី បៅហើយម្ដងៗ
2. ឡើងទម្ងន់បន្ទាប់ពី ៣ ទៅ ៧ថ្ងៃរាប់ចាប់ពីថ្ងៃកើត។ កូនរបស់អ្នកអាច ស្រកទម្ងន់នៅ សបា្ដហ៏ទីមួយបន្ទាប់ពីកើត ។
3. កន្ទបសើមពី ៦ ទៅ ៨ ដងក្នុងមួយថ្ងៃ ។
4. ដំបូងជុះពី ២ ទៅ ៥ដងក្នុងមួយថ្ងៃ ឫលើសពីនេះ ហើយក្រោយមកអាចជុះតែ ២ដង ឫតិចជាងនេះក្នុងមួយថ្ងៃ ។ លាមកដំបូងច្រើន តែមានលក្ខណៈរាវ។

តើម្ដាយគួរទទួលទាន អាហារអ្វីខ្លះ?
អាហារដែលល្អបំផុតសំរាប់ស្ដ្រី ដែលកំពុងបំបៅកូន គឺអាហារដែល មានតុល្យភាព និង អាហារដែល សំបូរកាល់ស្យូម ។ មានន័យថាអ្នកគួរ ទទួលទាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិពណ៌បៃតង និងនំប៉័ង សាច់ សណ្ដែក និង ទឹកដោះគោ។ អ្នកចាំបាច់ត្រូវតែទទួល កាល់ឡូរីអោយបាន គ្រប់គ្រាន់ប្រហែលជា ៥០០កាឡូរីក្នុងមួយ ថ្ងៃច្រើនជាងធម្មតា ហើយអ្នកត្រូវតែផឹកទឹក និងធាតុរាវផ្សេង អោយបានច្រើន។

អាហារដែលមានតុល្យភាព មានដូចជាអាហារទាំង ៥ ក្រុម ឫក៏អាហារ ប្រចាំថ្ងៃក្នុងមួយថ្ងៃៗ។ អ្នកអាចបានកាល់ស្យូម ទៅតាមតំរូវការ តាមរយៈការទទួលទាន បន្លែប្រូខូលី អាហារធញ្ញជាតិ តៅហ៊ូរនឹង ស្ពៃក្ដោប។ ចូរពិភាក្សាជាមួយ គ្រូពេទ្យរបស់អ្នកពីរបៀប ទទួលបានកាល់ស្យូម ថែមទៀត ប្រសិនបើអ្នកគិតថាអ្នក មិនទទួល កាល់ស្យូមគ្រប់គ្រាន់ ពីអារហារដែលអ្នក ទទួលទានទេ។

តើអ្នកគួរជាសវាងទទួលទាន អាហារអ្វីខ្លះ?
ប្រសិនបើអ្នកគិតថាអាហារ ដែលអ្នកទទួលទាន ធ្វើអោយរំខានកូនរបស់ អ្នក ចូរឈប់ទទួលទាន វាទៅ។ ជាតិកាហ្វេអ៊ីន និង អាល់កុលអាចចូល ទៅក្នុងទឹកដោះរបស់អ្នក។ ដូច្នេះត្រូវកំណត់ ពីចំនួនផឹកអោយបានត្រឹមត្រូវ។ សូម្បីតែថ្នាំដែលអ្នក ទិញបានដោយ មិនចាំបាច់មានវេជ្ជបញ្ជា វាអាចចូលទៅក្នុង ទឹកដោះរបស់អ្នកផងដែរ។ កុំទទួលទានថ្នាំនោះ បើមិនបាន ពិភាក្សាជាមួយគ្រូពេទ្យជាមុនទេ។ ជាងនេះទៅទៀត បើសិនជាអ្នកជក់បារី ការបំបៅកូនគឺ ជាហេតុផលដ៏សមរម្យ មួយដែលអ្នក ត្រូវតែបោះបង់វាចោល។ ការជក់វាអាចធ្វើអោយអ្នក ផលិតទឹកដោះបានតិច ហើយជាតិគីមី នៅក្នុងបារី និង ផ្សែងអាចចូល ទៅក្នុងទឹកដោះរបស់អ្នក ៕

No comments:

Post a Comment