
វ៉ាស៊ីនតោន: យោងទៅតាមការសិក្សាស្រាវជ្រាវ របស់ជនជាតិ ដាណាម៉ាក បានឲ្យដឹងថា ស្រ្តីវ័យក្មេងទាំងឡាយ អាចកាត់បន្ថយគ្រោះថ្នាក់ពី ការកើតជំងឺបេះដូង ដោយការទទួលទាន សាច់ត្រីដែលសម្បូរទៅ ដោយសារជាតិអូមេហ្គា៣ ឲ្យបានច្រើន និងជាប្រចាំ។
ការសិក្សាស្រាវជ្រាវនេះ បានពឹងផ្អែកទៅលើ ការពិនិត្យសុខភាពរបស់ស្រ្តី ចាប់ពីអាយុ ១៥ឆ្នាំ ទៅ ៤៩ឆ្នាំ ព្រមទាំងបានធ្វើការកំណត់ ថាតើសារជាតិត្រី នៅក្នុងរបបអាហាររបស់ពួកគេ ពិតជាមានផលប្រយោជន៏ សំរាប់សុខភាពរបស់ពួកគេ ដែរឬទេ។
អ្នកស្រាវជ្រាវបាននិយាយថា៖ ជាក់ស្តែង "អ្នកដែលកំម្រ ឬក៏មិនដែលទទួលទានត្រីសោះ អាចនាំឲ្យអត្រានៃការកើត មានផលប៉ះពាល់ដល់ សសៃឈាមបេះដូងច្រើនជាងអ្នក ដែលទទួលទានសាច់ត្រី ជាប្រចាំ៥០ភាគរយ។ "
ស្ត្រីដែលកម្រ ឬមិនដែលទទួលទានត្រីសោះ បានប្រឈមមុខនឹងគ្រោះថ្នាក់ នៃការកើតជំងឺ បេះដូង ខ្ពស់ដោយគិតជាភាគរយ ៩០ភាគរយច្រើនជាងអ្នក ដែលទទួលទានសាច់ត្រី រៀងរាល់សប្តាហ៏។
ការស្រាវជ្រាវដែលបានចេញផ្សាយ នៅក្នុងកំណត់ហេតុ របស់សមាគមនៃជំងឺ បេះដូងរបស់ជនជាតិអាមេរិក ត្រូវបានពឹងផ្អែកទៅលើ ការសិក្សារបស់ជនជាតិដាណាម៉ាក ដោយបានធ្វើការពិនិត្យ សុខភាពរបស់ស្រ្តីចំនួន ៤៩ ០០០នាក់។
ស្រ្តីទាំងនោះត្រូវបានគេសម្ភាសន៏ តាមទូរស័ព្ទអំពីប្រវត្តិគ្រួសារ ជីវិតប្រចាំថ្ងៃ និងការប្រើប្រាស់ត្រីជាប្រចាំថ្ងៃរបស់ពួកគេ។ ហើយនៅរយៈពេល៨ឆ្នាំ ក្រោយពួកគេក៏ បានធ្វើការសម្ភាសន៏ស្រ្តី ទាំងនោះម្តងទៀត។
ជាមួយគ្នានេះដែលអ្នកស្រាវជ្រាវ ក៏បានណែនាំឲ្យស្រ្តីទាំងអស់ ទទួលទានត្រីដែលសម្បូរ ទៅដោយជាតិអូមេហ្គា ៣ឲ្យបានច្រើន និងជាប្រចាំ។ ហើយត្រីដែលសម្បូរទៅ ដោយសារ ជាតិអូមេហ្គា៣ ច្រើនជាងគេនោះគឺ ត្រីសាលម៉ុន ត្រីសមុទ្រជាដើម៕
No comments:
Post a Comment