
តាមការស្រាវជ្រាវពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា(University of California) បានឲ្យដឹងថា សំបកផ្លែឈើ ជំនួយដល់សុខភាព របស់យើងជារៀងរាល់ថ្ងៃ។
- សំបកផ្លែប៉ោមៈ សំបកផ្លែប៉ោម ពណ៌ក្រហមមួយផ្លែ មានសារធាតុប្រឆាំង និងរ៉ាឌីកាល់សេរី ស្មើនិងវីតាមីនC ៨២០ មីលីក្រាម។
- សំបកដំឡូងបារាំងៈ ប្រមូលផ្តុំនូវប្រភព សារធាតុអាហារផ្សេងៗដូចជា កាកសរសៃអាហារ សារធាតុដែក ប៉ូតាស្យូម ថែមទាំងផ្តល់វីតាមីនB ច្រើនជាងសាច់ថែមទៀត ហើយថែមទាំងមាន តម្លៃថោកជាង សាច់ទៀតផង។
- សំបកក្រូចៈ ដូចជា សំបកក្រូចឆ្មា ក្រូចសើច នៅក្នុងសំបករបស់ ក្រូចទាំង២ប្រភេទនេះ មានសារធាតុល្អៗ ៣យ៉ាងដូចខាងក្រោម៖
១- ហេស្ពីរីឌីន(Hesperidin) ជាប្រេងដែលមានក្លិន អាចយកមកធ្វើ ថ្នាំព្យាបាលជំងឺឈាមហូរ មិនឈប់ ជួយធ្វើឲ្យឈាមរត់ស្រួល ។
២- សារធាតុឃូម៉ារីន(Coumarin) ជាសារធាតុប្រឆាំង នឹងមេរោគដែលធ្វើ ឲ្យរបួសឆាប់ជា សះស្បើយដោយ មិនឆ្លងមេរោគ។
៣- សារធាតុខារ៉ូទីណយដ៏(Carotenoid) គឺជាសាធាតុជួយ ប្រឆាំងនឹង រ៉ាឌីកាល់សេរី ដែលមានប្រយោជន៏ យ៉ាងខ្លាំងចំពោះសុខភាព៕
No comments:
Post a Comment