
ការខ្សោះជាតិទឹក គឺជាធម្មតាត្រូវបាន គេចាត់ទុកថា ជាស្ថានភាពមួយដែល កើតមានដោយសារតែ ការបាត់បង់ ជាតិទឹកនៅក្នុង ជាលិកានៃរាងកាយ។
មូលហេតុនៃការបាត់បង់ជាតិទឹក
·ការកាត់បន្ថយនូវការ ទទួលសារធាតុរាវ ចូលក្នុងខ្លួន។
·ការបែកញើសច្រើនជ្រុល។
·ជំងឺរាគ និង ការក្អួត។
ប្រភេទ និង រោគសញ្ញានៃការបាត់បង់ជាតិទឹក
រោគសញ្ញាដែលចំបងជាងគេ នៃការបាត់បង់ជាតិទឹកនេះ គឺការកើនឡើងនៃការស្រេកទឹក។ វាអាស្រ័យទៅលើ រោគសញ្ញាផ្សេងៗដទៃ ទៀតមនុស្សម្នាក់អាចមាន ការបាត់បង់ជាតិទឹកក្នុង កម្រិតស្រាល, មធ្យម និងធ្ងន់ធ្ងរ។
ការបាត់បង់ជាតិទឹក ក្នុងកម្រិតស្រាល៖ រោគសញ្ញានៃការបាត់បង់ជាតិទឹក ក្នុងដំណាក់កាលនេះមាន៖ មានការកើនឡើងនៃការស្រេកទឹក, មាត់ស្ងួត, នៅដឹងខ្លួន ឬមានភាពអន្ទះអន្ទែង និង មានបរិមាណទឹកនោមបញ្ចេញ ចោលក្នុងកម្រិតធម្មតា។
ការបាត់បង់ជាតិទឹក ក្នុងកម្រិតមធ្យម៖ រោគសញ្ញានៃការបាត់បង់ជាតិទឹក ក្នុងដំណាក់កាលនេះមាន៖ មានការកើនឡើងនៃ ការស្រេកទឹក, មាត់ស្ងួត, មានសភាពងងុយគេង ឬ ឆាប់ខឹង មាន ឬក៏មិនមានការកាត់បន្ថយ នូវ បរិមាណនៃការបញ្ចេញចោល របស់ទឹកនោម។ចង្វាក់ជីពចរអាចដើរញាប់ និង មានការដកដង្ហើមវែងៗ ។
ការបាត់បង់ជាតិទឹក ក្នុងកម្រិតធ្ងន់ធ្ងរ៖ រោគសញ្ញានៃការបាត់បង់ជាតិទឹក ក្នុងដំណាក់កាលនេះមាន៖ មាត់ស្ងួត និងមានបែកញើសស្អិតត្រជាក់ចុងដៃចុងជើង, អស់កំលាំង, រមួលក្រពើ និងមានការកាត់បន្ថយនូវ បរិមាណនៃទឹកនោម ដែលត្រូវបញ្ចេញចោល។ ចង្វាក់ជីពចរដើរញាប់ ហើយការដកដង្ហើម មានសភាពខ្សោយ, ជ្រៅ និង ញាប់។
ការព្យាបាល
· ធ្វើការផ្តល់ ជាតិទឹកអូរ៉ាលីត ដើម្បីបង្គ្រប់ជាតិទឹកដល់អ្នកជំងឺ ( Oral Rehydration Salt, ORS) ។
· Electrol
· Peditral
· Sunitral
· Walyte
អ្នកអាចរកទិញឱសថប្រភេទទាំងនេះ នៅតាមឱសថស្ថាននានា។ចូរប្រាកដថា មុនពេលអ្នកប្រើប្រាស់ពួកវា អ្នកបានអាន និងធ្វើតាមវេជ្ជបញ្ជានៅលើផ្លាកសញ្ញា របស់វាដោយប្រុងប្រយ័ត្ន ។
អនុសាសន៍របស់អង្គការ សុខភាពពិភពលោក (WHO)
អង្គការសុខភាពពិភពលោក បានណែនាំនូវការប្រើប្រាស់ នូវកំហាប់ដូចខាងក្រោម៖
· ដាំទឹកឆ្អិន អោយបាន ១០០០មីលីលីត្រ។
· សូដ្យូមក្លរីត ( Sudium Chloride ) ៣, ៥ក្រាម។
· ប៉ូតាស្យូមក្លរីត( Potassium) ១,៥ក្រាម។
· សូដ្យូមប៊ីកាបូណាត (Sodium bicarbonate) ២,៥ក្រាម។
· ក្លុយកូស (Glucose) ២០ក្រាម។
ប្រសិនបើអ្នកមិនអាចរកទិញ ពួកវាបាននៅតាមទីផ្សារនោះទេ នោះអ្នកអាចសាកល្បងនូវជម្រើសផ្សេង។
· ទឹកឆ្អិន១កែវ+ អំបិលមួយច្បិច +ស្ករ១ស្លាបព្រាកាហ្វេ
· ទឹកបបរ១កែវ + អំបិលមួយច្បិច
ចំពោះកុមារ៖ ធ្វើការផ្តល់ល្បាយនេះ អោយបានមួយស្លាបព្រាកាហ្វេក្នុងរយៈពេល១នាទី និង អោយបាន ២០០ ទៅ ៣០០មីលីលីត្រក្នុងរយៈពេលមួយម៉ោង ។
ចំពោះមនុស្សពេញវ័យ៖ ធ្វើការផ្តល់អោយបាន ៧៥០ ទៅ ១០០០មីលីលីត្រ ក្នុងរយៈពេលមួយម៉ោង ។
រក្សាការបញ្ចូលជាតិទឹក អោយបានទៀងទាត់ រហូតដល់រោគសញ្ញានៃការខ្សោះជាតិទឹកបាត់ទៅវិញ ហើយ ឃើញថាកូន របស់អ្នកនោមបានច្រើន ជាងមុន។ ចូរកុំមានការព្រួយបារម្ភថា អ្នកនឹងផ្តល់ជាតិទឹកអោយកូនអ្នក ច្រើនលើសលុបនោះ ព្រោះថាវានឹងត្រូវបាន បញ្ចេញមកវិញ តាមរយៈទឹកនោម។ អ្នកមិនត្រូវភ្លេចនោះទេតាការបន្ថែមនូវ ស្ករ និង ជាតិគ្លុយកូសទៅក្នុងល្បាយ គឺធ្វើអោយការបឺតស្រូបនូវជាតិទឹក និង អំបិល ដោយពោះវៀនតូចបានប្រសើរឡើង ។
សារៈប្រយោជន៍នៃទឹក និង ជាតិអេឡិចត្រូលីត្រ
វាជាការពិតដែលថា ភាគច្រើននៃទម្ងន់ខ្លួន ទាំងអស់របស់កុមារ គឺត្រូវបានបង្កើតឡើង ដោយសារជាតិទឹក បើយើង ធ្វើការប្រៀបធៀបជាមួយ នឹងមនុស្សពេញវ័យ។ តុល្យភាពនៃជាតិទឺក ក្នុងខ្លួន ត្រូវបានរក្សាដោយការបញ្ចូល និង ការបញ្ចេញ។ ការបញ្ចូលជាតិទឹក ក្នុងខ្លួនមានន័យថា ជាការផឹកចូលនូវទឹក ឬភេសជ្ជះ និង អហារ ដែលអ្នកបានញុំា។ផ្ទុយទៅវិញ ការបញ្ចេញជាតិទឹក គឺសំដៅទៅលើ ការបញ្ចេញចោលតាម រយៈទឹកនោម, លាមក និង ការបែកញើស ។
ជាធម្មតា ចំពោះមនុស្សពេញវ័យម្នាក់ អាចបញ្ចេញចោលនូវទឹកនោម ជាប្រចាំថ្ងៃបាន ប្រហែលជា ១៥០០មីលី លីត្រ។ហើយការបាត់បង់ជាតិទឹក តាមរយៈការបែកញើស គឺប្រហែលជា ១០០០មីលីលីត្រនិង ការបាត់បង់តាម ការបន្ទោរបង់មាន ប្រហែលជា ១០០មីលីលីត្រ។ ប្រសិនបើយើង ធ្វើការប្រៀបធៀប ការបាត់បង់ជាតិទឹក នឹងមានច្រើននៅក្នុងរដូវក្តៅ ជាងនៅក្នុងបរិយាកាសក្តៅ ហើយសើម។
អេឡិចត្រូលីត្រ គឺជាពពួកអ៊ីយ៉ុង ដែលមានវត្តមាននៅក្នុងសារធាតុរាវ នៃរាងកាយ។ ពួកវាគឺជាធាតុផ្សំយ៉ាងសំខាន់ នៃរាងកាយរបស់មនុស្ស ហើយពួកវាទាំងនោះ មានតួនាទីយ៉ាងសំខាន់ចំពោះ រាល់ដំណើរការនៃរាងកាយ របស់យើង ។ ជាតិអេឡិចត្រូលីត្រសំខាន់ៗ ដែលជាទូទៅតែងបាត់បង់ នៅក្នុងពេលបាត់បង់ជាតិទឹកមាន ៖ សូដ្យូម, ប៉ូតាស្យូម, ក្លរីត និង ប៊ីកាបូណាត ៕

No comments:
Post a Comment