
អសមត្ថភាពផ្លូវភេទ គឺភាគី បុរសមិនអាចរក្សាប្រដាប់ភេទឱ្យ នៅរឹងកំព្រឹសបាន ឬក៏មិនអាចដំឡើងឫទ្ធិ ក្នុងអំឡុងពេលរួមរ័ក ។ ការអសមត្ថភាពផ្លូវភេទមានមូល ហេតុច្រើនករណីភាគច្រើនបង្ក ឡើងដោយជំងឺដែល ប៉ះពាល់ផ្ទាល់ ទៅនឹងមុខងារសរសៃឈាម ដូចជា ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺ ទឹកនោមផ្អែមជាដើម ។
បុរសធាត់ងាយនឹងរងគ្រោះនៃជំងឺទាំងនេះ ណាស់ ព្រមទាំងអសមត្ថភាពផ្លូវ ភេទផងដែរ ។ បើគ្រាន់តែឡើង ទម្ងន់បន្ដិចបន្ដួច គឺមិនអាចបង្កឱ្យ កើតជំងឺអសមត្ថភាពផ្លូវភេទបាន ទេ ប៉ុន្ដែបើធាត់ខ្លាំងពេកក៏អាចប្រឈមនឹង គ្រោះថ្នាក់ផងដែរ ។ ប្រសិនបើធាត់ខ្លាំងពេកងាយ នឹងប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ ដោយកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន មានការ ថយចុះ ព្រោះអ័រម៉ូនពេញវ័យរបស់បុរស វាមានតួនាទីសំខាន់ទាំងមុខងារ ថាមពលចំណង់ និងកាមតម្រេកផងដែរ ។
ជាក់ស្ដែងការធាត់ជ្រុល អាចរងគ្រោះដោយសារជំងឺផ្សេងៗ ដូចជាជំងឺលើសឈាមដែលជាដើមចមនៃជំងឺងាប់លិង្គ ។ លិង្គត្រូវតែមានការផ្គត់ផ្គង់ឈាម គ្រប់គ្រាន់ ដើម្បីពង្រឹងអានុភាពឱ្យបានរឹងមាំ ។ នៅពេលដែលលំហូរឈាម ឆ្អែតគ្រប់គ្រាន់ សរសៃឈាម ត្រូវបិទដើម្បីរក្សាឱ្យលិង្គរឹងជានិច្ច ។ ជំងឺលើសឈាមជំងឺទឹកនោមផ្អែមកូឡេស្ដេរ៉ូល ខ្ពស់ ជំងឺបេះដូង ទាំង អស់នេះ សុទ្ធតែអាចឈានទៅរក ជំងឺងាប់លិង្គ ឬបង្រួមសរសៃឈាម និងប៉ះពាល់ដល់ លំហូរឈាមចេញ ចូលក្នុងលិង្គ ៕
No comments:
Post a Comment