
តើអ្នកធ្លាប់ងងឹតមុខបន្ទាប់ពី ក្រោកឈរដែរឬទេ? អាការនេះគឺបណ្តាលមក ពីការក្រោឈរលឿនពេក ដែលជាហេតុធ្វើ ឲ្យឈាមដែលនៅ ផ្នែកក្បាលរត់ធ្លាក់ចុះ ទៅកាន់ផ្នែកជើង ដោយសារតែ កម្លាំងទំនាញផែនដី ធ្វើឲ្យខ្វះឈាម នៅផ្នែកខួរក្បាល។ អាការនេះនឹងបាត់ទៅវិញ បន្ទាប់ពីក្រោកឈរបានរយៈពេល ២ ឬ ៣វិនាទីក្រោយមក គឺនៅពេលដែល បេះដូងលោតម្តងទៀត ដើម្បីរុញឈាមទៅ បំពេញខួរក្បាល និងកន្លែងខ្វះខាត ផ្សេងៗទៀត។ ប្រសិនបើអ្នកធ្លាប់មាន បញ្ហាបែបនេះ អ្នកគួរតែសាកល្ប ងងើបយឺតៗ មួយៗ កុំស្ទុះឡើង។
អាការនេះក៏អាចកើតមានផងដែរ ចំពោះអ្នកទទួលទានស្រា និងបារី ដែលជាតិអាកុល បានចូលទៅលាយ នៅក្នុងឈាម ហើយវាចូលទៅ សង្កត់សរសៃឈាមខួរក្បាល។ ចំណែកឯការជក់បារីវិញ ជាតិនីកូទីនរបស់បារី ចូលទៅបង្អាក់ដំណើរ ការឈាមរត់របស់ សរសៃឈាមក្រហម សំរាប់យកទៅចិញ្ចឹម ខួរក្បាលផងដែរ។
អាការងងឹតមុខនេះ ប្រសិនបើវាកើតឡើងយូរៗម្តង វាមិនមែនជារឿង ដែលគួរឲ្យបារម្ភនោះទេ។ ផ្ទុយទៅវិញប្រសិនបើវា តែងតែកើតមានជាប្រចាំ គ្រប់ពេលដែលអ្នកផ្លាស់ប្តូរ ឥរិយាបទនោះ អ្នកត្រូវតែទៅជួប ជាមួយនឹងគ្រូពេទ្យ ដើម្បីស្វែងយល់ ពីមូលហេតុឲ្យបានជាក់លាក់ ទើបជាការប្រសើរ៕
No comments:
Post a Comment