
អ្នកដែលមានអាការៈរាគរួស ដោយសារតែមានមេរោគ អតិសុខុមប្រាណ នៅក្នុងពោះវៀន ក៏ប៉ុន្តែ អតិសុខុមប្រាណ នៅក្នុងទឹកដោះគោជូរ ឬ យ៉ាអួ ជាអ្នកកម្ចាត់ អតិសុខុមប្រាណ អាក្រក់ទាំងអស់ ទើបការទទួលទានយ៉ាអួ ធ្វើឲ្យអាការៈរាគរួស របស់អ្នក បានធូរស្រាល យ៉ាងឆាប់រហ័ស។
វាមានជាតិខ្លាញ់តិច ហើយជាប្រភពរួម នៃសារធាតុអាហារសំខាន់ៗ ដល់ទៅ១១ប្រភេទ ដូចជា ជាតីអ៊ីយ៉ុត កាល់ស្យូម វីតាមីន B2 ប្រូតេអ៊ីន វីតាមីន B12 ទ្រីតូហ្វាន ប៉ូតាស្យូម ម៉ូលីបដែន ស័ង្កសី និងវីតាមីន B5 ។ ដូច្នេះហើយទើបអ្នក ដែលទទួលទានយ៉ាអួ ជាប្រចាំមានអាយុវែង នឹងសុខភាពរឹងមាំ។
ទោះបីជាវាធ្វើពីទឹកដោះគោ ប៉ុន្តែយ៉ាអួផ្តល់ជាតិប្រូតេអ៊ីន និងកាល់ស្យូម ខ្ពស់ជាងទឹកដោះ គោធម្មតា។ ធម្មតាពោះវៀន មិនអាចរំលាយ ទឹកដោះគោបានទេ ប៉ុន្តែចំពោះយ៉ាអួ ពោះវៀនអាចរំលាយបាន យ៉ាងស្រួល ព្រោះនៅក្នុងយ៉ាអួ មានជាតិអាស៊ីត ឡេកទិក ដែលជួយរំលាយ ជាតិកាល់ស្យូមឲ្យ តូចជាងមុន ធ្វើឲ្យរាងកាយអាចប៊ឺត ស្រូបយកទៅប្រើ ការបាន។
ជាតិកាលស្យូមខ្ពស់ ដែលបានពីយ៉ាអួ នឹងធ្វើឲ្យឆ្អឹងរឹមាំ ជួយការពារជំងឺពុកឆ្អឹង លើសឈាម ជំងឺមហារីកពោះវៀន និងជួយជំរុញប្រព័ន្ធ ដុតបំលែងថាមពល ធ្វើឲ្យអ្នកស្រកទំងន់ ដោយមិនមាន អាការៈហេវហត់ទៀតផង។ ធ្វើឲ្យមាត់ស្អាត ជួយកម្ចាត់ក្លិនមាត់ និងជំងឺអញ្ចាញធ្មេញ។ បង្កើនប្រព័ន្ធរាងកាយ ព្រោះបាក់តេរីក្នុងយ៉ាអួ ធ្វើឲ្យរាងកាយអាចធ្វើ សំយោគវីតាមីន K និង B នៅក្នុងពោះវៀនបានយ៉ាងល្អ៕
No comments:
Post a Comment