Translate

ប្ដូរក្បាច់ច្រើនពេក នាំឱ្យអស់អារម្មណ៍



ក្នុងខ្សែភាពយន្ដរឿងសិចជាច្រើន គេរមែងសង្កេតឃើញថា អង្គជាតិរបស់តួឯកប្រុសត្រូវបាន ពង្រីកទំហំ និងប្រវែងហួសពីការពិត ជាពិសេសគឺខ្សែភាពយន្ដរឿង សិចរបស់ពួកបស្ចិមប្រទេស ដែលធ្វើឱ្យបុរសជាច្រើនបាត់ បង់ជំនឿចិត្ដលើប្រដាប់ភេទខ្លួនឯង ។ តែតាមពិតជនជាតិស្បែកខ្មៅ ស្បែក.ស ភាគច្រើនមានទំហំ និងប្រវែងមិន ខុសគ្នាប៉ុន្មានទៅនឹងខ្នាតប្រដាប់ភេទ នៃជនជាតិអាស៊ីឡើយ ។

នៅក្នុងខ្សែភាពយន្ដរឿងសិចកាលបើមានឈុតក្ដៅ សាច់ហើយ គឺឆាកប្រយុទ្ធចាប់ពីកន្លះម៉ោងឡើងទៅ ប៉ុន្ដែនោះគឺជាបច្ចេកទេសកាត់ត តែប៉ុណ្ណោះ ។ ដូច្នេះឱ្យតែ អាចទ្រាំទ្របានចាប់ពី៣នាទីឡើងទៅ ទើប បញ្ចេញទឹកកាមនោះ គឺសុទ្ធតែជា រឿងធម្មតាទាំងអស់ ។ ចំពោះ បុរសរយៈពេលនៃការរួមភេទយូរ ឬឆាប់ គឺអាស្រ័យទៅលើស្ថានភាព ខុសគ្នា ។ ដូចជាក្រោយពេលដែលទើប មុជទឹកក្ដៅឧណ្ហៗហើយ ឬមុន ពេលបត់ជើងតូចហើយ ទើបចាប់ ផ្ដើមរួមភេទ គឺពេលនោះប្រដាប់ ភេទនឹងឡើង រឹងបានយូរពីព្រោះវា អាចកាត់បន្ថយកម្រិតរំញោចនៃ ប្រដាប់ភេទ ។

តាមការសង្កេតតៗ មកបានឱ្យដឹងថា ស្ដ្រីជន ជាតិអាស៊ី ភាគច្រើនមិនសូវថ្នឹកក្នុងល្បែង ស្នេហានៅលើគ្រែឡើយ ហើយទាំងអស់នេះសំខាន់បំផុតគឺមានការទាក់ ទងទៅនឹងវប្បធម៌ផងដែរ ។ ប៉ុន្ដែប្រសិនបើមិត្ដស្រី ឬប្រពន្ធរបស់លោកអ្នកដែល កំពុងបើកឆាកប្រយុទ្ធនៅលើគ្រែ ដោយបាន បញ្ចេញសំឡេងថ្ងូរខ្លាំងៗនោះអាច កត់សម្គាល់បានថា នាងប្រហែល ជាកំពុងតែលើកទឹកចិត្ដដល់លោក អ្នកដោយធ្វើឱ្យលោកអ្នកយល់ឃើញថាខ្លួនឯង មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើឱ្យស្រីៗ បានឆ្លងដល់កោះត្រើយ។

ដូច្នេះដើម្បីបញ្ជាក់ថា នាងពិតជាបានទទួលនូវភាព ត្រេកត្រអាល និងពុះកញ្ជ្រោលខ្លាំង នោះសំខាន់បំផុត គឺត្រូវ លួចស្ដាប់សំឡេងថ្ងួចថ្ងូរ របស់នាងព្រមទាំងលួចសង្កេតមើល នៅលើដើមទ្រូងរបស់នាង តើឡើងក្រហមដែរឬអត់។ លោកអ្នកមិនត្រូវរួមភេទដោយ យកគំរូតាមស្នៀតដ៏សម្បូរបែប នៅក្នុងខ្សែភាពយន្ដរឿងសិចឡើយហើយនៅពេល រួមភេទម្ដងៗ ក៏មិនត្រូវផ្លាស់ប្ដូរស្នៀតប្រយុទ្ធ ញឹកញាប់ពេកដែរ ពីព្រោះស្រីៗ កាលបើចង់ឈានទៅដល់កម្រិត កំពូលពុំមែនពឹងផ្អែកទៅលើភាព ស្រើបស្រាលនៃប្រសាទវិញ្ញាណ ទាំងស្រុងទេ ។

ចំពោះការរួមភេទមួយលើកៗ បើផ្លាស់ប្ដូរស្នៀតប្រយុទ្ធ ដ៏ច្រើនសម្បូរបែបនោះ គឺបានត្រឹម តែនាំមកនូវអារម្មណ៍ស្រស់ស្រាយ តែប៉ុណ្ណោះ ហើយ ពុំប្រាកដថា បានស្រណុកសុខសប្បាយនោះឡើយ ។ រីឯការឈានទៅដល់កម្រិត កំពូលរបស់ស្ដ្រីភេទ គឺត្រូវការ ភាពពុះកញ្ជ្រោលជាប់ៗគ្នា ។ ដូច្នេះការ រួមភេទមួយលើកៗ ដោយបានផ្លាស់ ប្ដូរស្នៀតប្រយុទ្ធជាញឹកញាប់នោះ អាចធ្វើឱ្យស្ដ្រីភេទដែលទើបតែទទួល បានភាពត្រេកត្រអាលនោះ ត្រូវរលាយសាបសូន្យទៅវិញ និងបាត់បង់ អារម្មណ៍ប្រយុទ្ធទៀតផង៕

No comments:

Post a Comment