Translate

ថ្នាំគ្រាប់កាល់ស្យូម, វីតាមីន D អាចជម្រុញហានិភ័យចំពោះបុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាត


បើយោងតាមការស្រាវជ្រាវថ្មីមួយបានអោយដឹងថា ទោះបីជាពួកវាគឺជាការព្យាបាលមួយចំពោះបុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាតដែលកំពុងតែប្រើប្រាស់ការព្យាបាលដោយអ័រម៉ូនក៏ដោយ, ប៉ុន្តែថ្នាំគ្រាប់កាល់ស្យូម និងថ្នាំវីតាមីន D អាចមានផលប៉ះពាល់ច្រើនជាងផលល្អ។

បុរសដែលធ្វើការព្យាបាលដោយអរម៉ូនចំពោះជំងឺមហារីកក្រពេញប្រូស្តាត គឺមានហានិភ័យខ្ពស់នៃជំងឺពុកឆ្អឹង, ប៉ុន្តែថ្នាំគ្រាប់មិនការពារការបាត់បង់ឆ្អឹង និងអាចជម្រុញអោយឪកាសចំពោះជំងឺបេះដូង និងការវិវត្តនៃជំងឺមហារីកក្រពេញប្រូស្តាតទៅវិញ។

ម្រ៊ីដុល ដាតា(Mridul Datta) ដែលមកពី Wake Forest Baptist បានពន្យល់ថា ថ្នាំគ្រាប់កាល់ស្យូម និងថ្នាំគ្រាប់វីតាមីន D ដែលប្រើដើម្បីការពារការបាត់បង់ដង់ស៊ីតេរបស់ឆ្អឹងចំពោះបុរសទាំងនោះហាក់ដូចជាសាកសមដែលមិនមាននរណាម្នាក់បានសួរថាតើវាមានសកម្មភាពយ៉ាងណានោះទេ។

អ្នកដឹកនាំនិពន្ធម្នាក់ទៀតគឺ ហ្គារី ស្វាត(Gary Schwartz) ដែលមកពី Wake Forest Baptist ដូចគ្នានោះបាននិយាយថា វានឹងមិនមែនជាផលអាក្រក់នោះទេប្រសិនបើនេះមិនមានជាអត្ថប្រយោជន៍ជាក់ស្តែង។ បញ្ហាគឺថា វាមានការបញ្ជាក់ដែលថា ថ្នាំគ្រាប់កាល់ស្យូមបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងមានការវិវត្តនៃជំងឺមហារីកក្រពេញប្រូស្តាត, សុទ្ធសឹងជាជំងឺដែលយើងកំពុងតែព្យាយាមព្យាបាល។

ចំពោះការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានមើលទៅលើថ្នាំគ្រាប់កាល់ស្យូម និងថ្នាំវីតាមីន D លើការស្រាវជ្រាវ១២ដែលទាក់ទងនឹងបុរសជិត ២.៤០០នាក់ដែលមានជំងឺមហារីកក្រពេញប្រូស្តាត។ គ្រប់បុរសទាំងអស់នោះកំពុងតែទទួលការព្យាបាលដោយអរម៉ូន។ អ្នកស្រាវជ្រាវក៏បានពិនិត្យទៅលើដង់ស៊ីតេឆ្អឹងបុរសមុន និងក្រោយការព្យាបាល។

បើយោងតាមការស្រាវជ្រាវនោះ, បុរសដែលធ្វើការព្យាបាលដោយអរម៉ូនចំពោះជំងឺមហារីកក្រពេញប្រូស្តាតដែលប្រើប្រាស់ថ្នាំគ្រាប់កាល់ស្យូម និងវីតាមីន D ជារៀងរាល់ថ្ងៃនោះបានបាត់បង់នូវដង់ស៊ីតេរបស់ឆ្អឹង។

អ្នកស្រាវជ្រាវក៏បានចង្អុលបង្ហាញផងដែរថា ការបង្កើនអាហារដែលមានជាតិកាល់ស្យូមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការវិវត្តនៃជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺបេះដូង។

អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវបន្ថែមគឺជាការចាំបាច់ដើម្បីបញ្ជាក់ទៅលើការស្រាវជ្រាវ និងពិនិត្យទៅលើហានិភ័យដែលអាចកើតឡើងនៃការប្រើប្រាស់ថ្នាំគ្រាប់កាល់ស្យូម និងវីតាមីន D ជាពិសេសជំងឺបេះដូង និងជំងឺមហារីកក្រពេញប្រូស្តាត។

No comments:

Post a Comment