កត្តាហានិភ័យទាំងនោះរួមមាន ការមានសម្ពាធឈាមខ្ពស់, មានកម្រិតជាតិកូឡេស្តេរ៉ុលអាក្រក់ខ្ពស់ និងជក់បារី។ នេះដោយយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក។
ឈឺរីល ហ្វ្រៃយ៉ា(Cheryl Fryar) បាននិយាយថា យើងបានឃើញពីការថយចុះនៃហានិភ័យ។
ការស្រាវជ្រាវដោយការស្ទង់មតិនៃការពិនិត្យសុខភាព និងចំណីអាហារជាតិអាមេរិករួមមានៈ
- ការថយចុះអត្រានៃមនុស្សពេញវ័យដែលមានយ៉ាងហោចណាស់កត្តាហានិភ័យមួយគឺពី ៥៨%នៅក្នុងឆ្នាំ១៩៩៩ ទៅ៤៦,៥%នៅក្នុងឆ្នាំ២០១០
- បុរស(៥២%)ហាក់ដូចជាងាយមានមួយនៃកត្តាហានិភ័យទាំងនោះជាងស្ត្រី(៤១%)
- ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១០, មានការធ្លាក់ចុះចំពោះភាគរយនៃជនជាតិស្បែកសគឺប្រហែលជា៤៧% និងជនជាតិអាមេរិក-ម៉ិចស៊ិចគឺ៤៥% ដែលមានកត្តាហានិភ័យយ៉ាងហោចណាស់មួយ
- អត្រានៃការមិនអាចគ្រប់គ្រងសម្ពាធឈាមខ្ពស់ និងមិនអាចគ្រប់គ្រងកម្រិតជាតិកូឡេស្តេរ៉ុលអាក្រក់ខ្ពស់បានធ្លាក់ចុះពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១០(៨% និង៩%)
- មិនមានការធ្លាក់ចុះចំពោះភាគរយនៃមនុស្សពេញវ័យដែលជាអ្នកជក់បារី ដែលនៅតែមាន២៥%នៃមនុស្សពេញវ័យដែលមានអាយុលើសពី២០ឆ្នាំ
- ភាពខុសប្លែកគ្នានៅតែមានក្នុងចំនោមអ្នកដែលមានកម្រិតប្រាក់ចំណូលផ្សេងគ្នា និងពូជសាសន៍ផ្សេងគ្នា
No comments:
Post a Comment