Translate

ការព្យាបាល បញ្ហា​របួស​ជង្គង់ នៅផ្ទះ​ដោយ​ខ្លួនឯង​


ការព្យាបាល​នៅផ្ទះ​ដោយ​ខ្លួន​អ្នក អាច​នឹង​ជួយ​អោយ​ការឈឺចាប់​, ភាព​ហើមប៉ោង និង ភាព​តឹង​ណែន​មាន ភាព​ធូរស្រាល​ជាង​មុន​។​

· ធ្វើការ​សម្រាក និង ការពារ​ថែរក្សា​កន្លែង​ដែល​រង​បួស ឬ តំបន់​ដែល​មាន​ការឈឺចាប់​។ បញ្ឈប់​, ផ្លាស់ប្តូរ ឬ ធ្វើការ​សម្រាក​ពី​សកម្មភាព​ទាំងឡាយ​ណា ដែល​អាច​បណ្តាលអោយមាន​ការឈឺចាប់ ។ នៅពេល​សម្រាក អ្នក​គួរ​ដាក់​កូន​ខ្នើយ កល់​នៅ​ពីក្រោម​ជង្គង់​របស់​អ្នក​។​

· ទឹកកក អាច​នឹង​កាត់បន្ថយ​ការឈឺចាប់ និង អាការៈ​ហើមប៉ោង​។ ដាក់​ទឹកកក ឬ ថង់​ទឹក​ត្រជាក់ អោយបាន ភ្លាមៗ ដើម្បី​ការពារ ឬ បន្ថយ​នូវ​ភាព​ហើមប៉ោង​។ ធ្វើការ​ស្អំ​ទឹកកក ឬ ថង់​ទឹក​ត្រជាក់ នេះ​អោយ​បាន​រយៈ ពេល ២០​នាទី អោយបាន ៣​ដង ឬ ច្រើន​ជាង​នេះ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​។​

· បន្ទាប់​ពី​រយៈពេល ៤៨ ទៅ ៧២​ម៉ោង ប្រសិនបើ អាការៈ​ហើមប៉ោង​នេះ ត្រូវបាន​បាត់ទៅហើយ អ្នក​អាច ដាក់​ស្អំ​ទឹក​ក្តៅឧណ្ណៗ និង ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ ដោយ​មាន​ជំនួយ​ពី​កំដៅ ដែល​មាន​ជាតិ សំណើម ដើម្បី​ជួយ​ជួសជុល និង រក្សា​ឡើងវិញ​នូវ​ភាព ដែល​អាច​បត់បែន​បាន​។ មាន​អ្នកជំនាញ​មួយចំនួន បាន​ណែនាំ​អោយ​អ្នក អាច​ធ្វើការ​ជ្រើសរើស​បាន រវាង​ជម្រើស​នៃ​ការព្យាបាល ដោយ​ប្រើ​កំដៅ ឬ ភាព ត្រជាក់​។​

· ការដាក់​សម្ពាធ ឬ រុំ​កន្លែង​ដែល​មាន​រងរបួស ឬ មាន​ភាព​ហើមប៉ោង​ជាមួយនឹង​បង់​រុំ​របួស ដែល​មាន​សភាព យឺត វា​ក៏​អាច​នឹង​ជួយ​កាត់បន្ថយ​នូវ​អាការៈ​ហើមប៉ោង របស់​អ្នក​បាន​ផងដែរ​។​

· អ្នក​មិនត្រូវុំ​វា​តឹង​ណែន​ពេក​នោះ​ទេ ពីព្រោះថា វា​អាច​ធ្វើអោយ តំបន់​ខាងក្រោម​នៃ​កន្លែង​ដែល​មាន​ការរង របួស​កាន់តែ​មាន​សភា​ព ហើមប៉ោង​ជាង​មុន​។ ធ្វើការ​បន្ធូរ​បង់​រុំ​មកវិញ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​វា តឹង​ណែន​ពេក​។ សញ្ញា​ដែល​អាច​បញ្ជាក់បាន​ថា បង់​រុំ​នេះ​មាន​សភាព​តឹង​ណែន​ខ្លាំង​មានដូចជា​៖​មានការ ស្ពឹក​, ឈឺ​ចាក់​ឈៀបៗ​, ការឈឺចាប់​ហាក់​កើន​ឡើង​ជាង​មុន​, មាន​ភាព​ត្រជាក់ ឬ មានការ​ហើមប៉ោង នៅ ក្រោម​កន្លែង​ដែល​បាន​រុំបង់​។​

· អ្នក​មិន​ត្រូវ​រំពឹងថា បង់​រុំ​នេះ​អាច​ជួយ​ការពារ ឬ ធ្វើអោយ​របួស​នៅ​ក្បាលជង្គង់​អ្នកនេះ មាន​លំនឹង​នោះទេ​។​

· ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ ប្រសិនបើ​អ្នក​គិតថា អ្នកត្រូវការ​រុំ​វា ច្រើន​ជាង​រយៈពេល ៤៨ ទៅ ៧២ ម៉ោង​នោះ​។ បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ អាច​នឹង​កើតមានឡើង​។​
· ធ្វើការ​ដាក់​តំបន់​ដែល​មាន​រងរបួស ឬ មាន​ការឈឺចាប់​នេះ នៅ​កល់​ពី​លើ​ខ្នើយ ខណៈពេល​ដែល​អ្នក កំពុង ស្អំ​ទឹកកក និង រាល់​ពេល​ណា​ដែល​អ្នក កំពុង​អង្គុយ ឬ សម្រាក​នោះ​។ ព្យាយាម ដាក់​តំបន់​នោះ អោយមាន កពស់​ត្រឹម ឬ ខ្ពស់​ជាង​បេះដូង​របស់​អ្នក ដើម្បី​ជួយ​កាត់បន្ថយ​នូវ​ភាព​ហើមប៉ោង​។​
· ព្យាយាម​កាត់បន្ថយ​ស្ត្រេ​ស ទៅលើ​ក្បាលជង្គង់ ដែល​កំពុង​ឈឺចាប់​របស់​អ្នក (​រហូតដល់​អ្នក​បាន​ទទួល ដំបូន្មាន​ពី​គ្រូពេទ្យ​របស់​អ្នក )
· អ្នក​អាច​ប្រើ​ដំបង​ទប់ ឬ ឈើច្រត់ នៅ​ជាមួយ​ដៃ​ដែល​ផ្ទុយ​ពី​ជង្គង់​ដែល​ឈឺចាប់​របស់​អ្នក​។​
· ប្រើ​ឈើច្រត់​ពីរ ដើម្បី​រក្សា​ទំងន់​អ្នក មិន​អោយ​សង្កត់​ទៅលើ ជើង​ដែល​មាន​មុខរបួស​នៅត្រង់​ក្បាលជង្គង់​។ អ្នក​នឹង​ត្រូវបាន​គេ​ណែនាំ​អោយ​ប្រើ​ឈើច្រត់ ប្រសិនបើ​ការប្រើ​ដំបង​ទប់ ធ្វើ​អោយ​ដើរ​ខ្ញើចៗ ។​
· ធ្វើការ​ម៉ាស្សា ឬ រឹត​តំបន់​ដែល​រងគ្រោះ​នេះ​ថ្នមៗ ដើម្បី​សម្រាល​នូវ​ការឈឺចាប់ និង ជម្រុញ​អោយ​ដំណើរ ឈាមរ​ត់​បាន​ល្អ​។ តែ​អ្នក​មិន​ត្រូវ​ធ្វើការ​ម៉ាស្សា​វា​ទៀត​នោះ​ទេ ប្រសិនបើ​វា​ធ្វើអោយ​អ្នក​មាន​ការឈឺចាប់​។​
· ជៀសវាង ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​កម្រិត​សកម្មភាព​ខ្លាំងក្លា ដូចជា​៖ ការរត់​, ការ​ជិះ​ស្គី​, ការ​ជិះ​ក្តារបន្ទះ ឬ លេងតេ​នីស្ត រហូត​ដល់​ក្បាលជង្គង់​អ្នក​បាន​ជាសះស្បើយ ដោយ​វា​មិន​មាន​ការឈឺចាប់ ឬ ហើមប៉ោង អ្វី ទៀត​នោះ​ទេ​។​
· អ្នក​ក៏​មិន​ត្រូវ​ធ្វើ​ការជក់បារី​ផងដែរ​។ ការជក់បារី គឺ​បាន​ធ្វើអោយ​ដំណើរការ​នៃ​ភាព​ជា​សះស្បើយ មាន​ភាពយឺតយ៉ាវ ដោយសារ​តែ​វា​បាន​កាត់បន្ថយ នូវ​ការផ្គត់ផ្គង់​ឈាម និង ពន្យា​ពេល​នៃ​ការជួសជុល របស់​កោសិកា​។​
ថ្នាំ​ដែល​អ្នក​អាច​ទិញ​បាន នៅតាម​ឱសថស្ថាន​ដោយ​មិន​ចាំបាច់ ត្រូវការ​វេជ្ជបញ្ជា​
អ្នក​អាច​សាកល្បង​ប្រើ ថ្នាំ​ដែល​អាច​ទិញ​បាន ដោយ​មិន​ចាំបាច់​ត្រូវការ​វេជ្ជបញ្ជា ដើម្បី​ជួយ​ព្យាបាល​នូវ អាការៈ គ្រុ​នក្តៅ ឬ សម្រាល​ដល់​ការឈឺចាប់​របស់​អ្នក​។​
· អា​សេ​តា​មី​ណូ​ហ្វែ​ន ( Acetaminophen ) មានដូចជា ទីលេ​ណុល​Tylenol
សំគាល់ ៖ អ្នក​មិន​ត្រូវ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ( nonsteroidal anti- inflammatory medicine) មានដូចជា អ៊ី​បូ​ប្រូ​ហ្វែ​ន ( ibuprofen) ឬ អាស្ពីរីន ( aspirin) នៅក្នុង​រយៈពេល ២៤​ម៉ោង​ដំបូង ក្រោយពី​មាន ការរង​របួស​។ ការប្រើ​នូវ​ឱសថ​ទាំងនេះ អាច​នឹង​បង្កើន​ឱកាស​ដែល​ធ្វើអោយ ឈាម​របស់​អ្នក​ស្ទះ និង បណ្តាល​អោយ​មាន​ស្នាម​ជាំ​ធ្ងន់ធ្ងរ ដោយសារតែ​ការ​ហូរឈាម​នៅក្រោម​ស្បែក​។​
· ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ( Nonsteroidal anti- inflammatory drugs)
o អ៊ី​បូ​ប្រូ​ហ្វែ​ន ( Ibuprofen) មានដូចជា​៖ អេ​ដ​វិល​( Advil) ឬ ម៉ូ​ទ្រី​ន​( Motrin)
o ណា​ប្រូ​សែន ( Naproxen) មានដូចជា ៖​អេ​លែវ (Aleve) ឬ ណា​ប្រូ​ស៊ីន​( Naprosyn)
o អាស្ពីរីន​( Aspirin) ក៏​ជា​ពពួក Nonsteroidal anti- inflammatory ផងដែរ វា​មាន​ដូចជា​៖​បេ​យឺ​( Bayer) ឬ ប៊ូ​ហ្វឺ​រី​ន (Bufferin) ។​
ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ ប្រសិនបើ​អ្នក​ចង់ ប្រើប្រាស់​វា​ទៅវិញទៅមក រវាង​កម្រិត​ថ្នាំ អ៊ី​បូ​ប្រូ​ហ្វែ​ន ( ibuprofen) និង ថ្នាំ អា​សេ​តា​មី​ណូ​ហ្វែ​ន ( Acetaminophen )​។ នៅពេល​ដែល​អ្នក ផ្លាស់ប្តូរ​គ្នា​រវាង​ថ្នាំ​ទាំង​ពីរ​ប្រភេទ នេះ នោះ​អ្នក​អាច​នឹង​មាន​ឱកាស នូវ​ការទទួល​បាន​កម្រិត​ថ្នាំ​នេះ​ច្រើន​ជ្រុល​។​
ការប្រុងប្រយ័ត្ន​
អ្នក​ត្រូវ​ប្រាកដថា នឹង​ធ្វើ​តាម​នូវ​គន្លឹះ​ដូចខាងក្រោម​នេះ ដើម្បី​ទទួលបាន​នូវ​សុវត្ថិភាព នៅពេល​ដែល​អ្នក បាន​ប្រើ​ឱសថ ដែល​មិន​មាន​វេជ្ជបញ្ជា​ទាំងនេះ ៖
· ធ្វើការ​អាន​ផ្លាកសញ្ញា និង ធ្វើ​តាម​ការណែនាំ​នៅ​លើ​សំបក ឬ ដប​ថ្នាំ​អោយបាន​ត្រឹមត្រូវ​។​
· អ្នក​មិន​ត្រូវ​លេប​វា ច្រើន​ជាង​កម្រិត​ដែល​គេ​បាន​ណែនាំ​នោះ​ទេ​។​
· អ្នក​មិន​ត្រូវ​លេបថ្នាំ​ទាំងនេះ​ទេ ប្រសិនបើ​អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អា​លែ​ហ្សី​ជាមួយ​ពួក​វា ពីមុនមក​។​
· ប្រសិនបើ​អ្នក​ធ្លាប់​មាន​ការហាមឃាត់​ចំពោះ​ការប្រើ​ថ្នាំ​ទាំង​នេះ នោះ​អ្នក​ត្រូវ​សាកសួរ​គ្រូពេទ្យ​ជាមុនសិន មុន​ពេល​អ្នក​លេប​វា​។​
· ប្រសិនបើ​អ្នក​កំពុង​មានគភ៌ ឬ ត្រៀម​នឹង​មានគភ៌ នោះ​អ្នក​មិន​ត្រូវ​លេបថ្នាំ​អ្វី​ផ្សេង​ក្រៅពី អា​សេ​តា​មី​ណូ ហ្វែ​ន​នោះទេ លើកលែងតែ​អ្នក​មាន​ការអនុញ្ញាត​ពី​គ្រូពេទ្យ​។​
· អ្នក​មិន​ត្រូវ​ធ្វើ​ការផ្តល់​ថ្នាំ​អាស្ពីរីន ដល់​ជន​ណា​ម្នាក់​ដែល​មាន​អាយុ តិចជាង ២០​ឆ្នាំ​នោះ​ទេ លើកលែងតែ វា​មាន​ការអនុញ្ញាត​ពី​គ្រូពេទ្យ​។​
រោគសញ្ញា​ដែល​អ្នក គួរ​តាមដាន ក្នុងអំឡុងពេល​នៃ​ការព្យាបាល​មុខរបួស​នៅផ្ទះ​

ធ្វើការ​ទាក់ទង​ជាមួយនឹង​គ្រូពេទ្យ ប្រសិនបើ​មាន​បញ្ហា​ណា​មួយ​ដូច​ខាងក្រោម នេះ​បាន​កើតឡើង​ចំពោះ​អ្នក នៅក្នុង​អំឡុងពេល​នៃ​ការ​សម្រាក​ព្យាបាល​នៅផ្ទះ​។​
· មាន​ការវិវត្តន៍ នូវ​សញ្ញា​នៃ​ការបង្ក​រោគ​។​
· មាន​ភាពស្ពឹក​, ឈឺ​ស្កៀបៗ ឬ ភាព​ចុះខ្សោយ​កើតមាន​។​
· ផ្នែក​ខាងក្រោម​នៃ​ជង្គង់​របស់​អ្នក ឬ ប្រអប់ជើង មាន​សភាព​ស្លេកស្លាំង​,​ត្រជាក់ ឬ មើលទៅ​ឃើញ​មាន ពណ៌​ខៀវ​។​
· រោគសញ្ញា​ទាំងនោះ មិន​មាន​ភាព​រីកចម្រើន ជាមួយនឹង​វិធី​នៃ​ការព្យាបាល​នៅ​ផ្ទះ​នេះ​។​
· រោគសញ្ញា​ទាំងនេះ កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ និង កើត​មាន​ញឹកញាប់​ជាង​មុន​។

No comments:

Post a Comment