
ទោះបីជាអ្នកចូលរួមមួយចំនួនបានធ្វើការឆ្លើយតបយ៉ាងណាក្តី, ប៉ុន្តែដុំសាច់មិនបាត់នោះទេបន្ទាប់ពីប្រើប្រាស់ថ្នាំដែលត្រូវបានគេប្រើដើម្បីព្យាបាលលក្ខខ័ណ្ឌដែលទាក់ទងនឹងជំងឺមហារីកនោះ។ ការស្រាវជ្រាវបានរកឃើញថា ទឹកក្រូចអាចអនុញ្ញាតអោយប្រើប្រាស់ថ្នាំកម្រិតមួយទាប, លើសពីនេះវាបន្ថយការជះឥទ្ធិពលរបស់ថ្នាំ និងតម្លៃផងដែរ។
Sirolimus (Rapamune) គឺជាថ្នាំបន្ថយប្រព័ន្ធភាពស៊ាំ និងមិនត្រូវបានអនុម័តអោយប្រើជាថ្នាំសម្រាប់ជំងឺមហារីកនោះទេ។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា វាក៏ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជំងឺស្បែករបកក្រហមផងដែរ។
ការស្រាវជ្រាវដំបូងមួយចំនួនបានបង្ហាញថា Sirolimus អាចមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងដុំសាច់។ ខ្សែស្រឡាយនៃថ្នាំនោះក៏ត្រូវបានគេប្រើប្រាស់ក្នុងជំងឺមហារីកតម្រងនោម និងជំងឺមហារីកសុដន់ផងដែរ។
យ៉ាងណាមិញ, ថ្នាំនោះមានភាពសាយភាពខ្សោយដែលមានន័យវា ខ្លួនមិនអាចប្រើប្រាស់វាដោយមានប្រសិទ្ធភាពនោះទេ។ វេជ្ជបណ្ឌិត អេករ៉ា កូហ៊េន(Ezra Cohen) ជាសាស្ត្រាចារ្យរងខាងផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Chicago បាននិយាយថា មានតែប្រហែល១៤%ប៉ុណ្ណោះនៃថ្នាំនោះដែលត្រូវបានស្រូប។
កូហ៊េនបាននិយាយថា យើងបានគិតថា ប្រសិនបើយើងអាចប្រើប្រាស់វា យើងអាចបង្កើនភាពសាយភាព ដែលធ្វើអោយវាងាយមានប្រសិទ្ធភាពជាងមុន។
គាត់បាននិយាយថា ជាមួយនឹងទឹកក្រូច ឬថ្នាំដទៃទៀត, អ្នកស្រាវជ្រាវអាចបង្កើនប្រសិទ្ធភាព និងបន្ថយកម្រិតនៃថ្នាំ Sirolimus បាន។
កូហ៊េនបាននិយាយថា នេះគឺជាភស្តុតាងដែលថា ទឹកក្រូចអាចត្រូវបានគេប្រើប្រាស់នៅក្នុងមធ្យោបាយនេះ។
កូហ៊េនបាននិយាយថា យុទ្ធវិធីដូចគ្នានឹងមានប្រសិទ្ធភាពលើថ្នាំនៃជំងឺមហារីកដទៃទៀត និងអាចបន្ថយតម្លៃផងដែរ។
ទោះជាយ៉ាងណាក៏ដោយ, កូហ៊េនបានព្រមានថា មនុស្សគ្រប់រូបមិនគួរធ្វើការពិសោធន៍ចាមួយនឹងទឹកក្រូចដើម្បីបង្កើនអានុភាពនៃថ្នាំរបស់ពួកគេនោះទេ។ គាត់បាននិយាយថា ប្រសិទ្ធភាពនឹងមានផ្សេងៗពីគ្នាជាមួយនឹងថ្នាំនីមួយៗ និងប្រភេទនៃទឹកផ្លែឈើដែលត្រូវផឹក។ នេះត្រូវការការស្រាវជ្រាវបន្ថែមទៀត។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង Clinical Cancer Research។
ក្រុមរបស់កូហ៊េនបានពិនិត្យទៅលើអ្នកជំងឺជិត១៥០នាក់ដែលមានជំងឺមហារីកដែលមិនអាចព្យាបាលបានដោយសារតែការព្យាបាលមិនមានប្រសិទ្ធភាព។
អ្នកជំងឺមួយចំនួនត្រូវបានគេអោយតែថ្នាំ Sirolimus តែមួយមុខ, អ្នកដទៃទៀតត្រូវបានអោយថ្នាំ Sirolimus គួបផ្សំនឹងទឹកក្រូច ហើយអ្នកផ្សេងទៀតត្រូវបានអោយថ្នាំនោះជាមួយនឹងថ្នាំ Ketoconazole (Nizoral) ដែលត្រូវបានប្រើប្រាស់ដើម្បីព្យាបាលការឆ្លងមេរោគផ្សិត។
កម្រិតថ្នាំដែលមានប្រសិទ្ធភាពបំផុតនៃថ្នាំ Sirolimus គឺប្រហែល៩០មីលីក្រាមក្នុងមួយសប្តាហ៍ ប៉ុន្តែកម្រិតលើសពី៤៥មីលីក្រាម គឺមានការជះឥទ្ធិពលរបស់ថ្នាំដែលមានដូចជា ចង្អោរ និងរាគជាដើម។ អ្នកស្រាវជ្រាវបាននិយាយថា អ្នកជំងឺដែលប្រើប្រាស់ថ្នាំតែមួយមុខគឺអោយ៤៥មីលីក្រាមនៃថ្នាំ។
នៅពេលដែល Sirolimus ត្រូវបានគេអោយជាមួយនឹង Ketoconazole នោះ, អ្នកជំងឺចាំបាច់កម្រិតនៃថ្នាំ១៦មីលីក្រាមក្នុងមួយសប្តាហ៍ដើម្បីទទួលបានការឆ្លើយតបនៃថ្នាំ។ អ្នកជំងឺដែលផឹកទឹកក្រូចត្រូវការកម្រិតនៃថ្នាំ Sirolimus នោះគឺចន្លោះពី២៥ ទៅ៣៥មីលីក្រាម។
ពួកគេបានបន្ថែមថា ទឹកក្រូចបានបង្កើនកម្រិតថ្នាំ Sirolimus ដល់ទៅ៣៥០% និង Ketoconazole បានបង្កើនកម្រិតថ្នាំបានដល់៥០០%។
No comments:
Post a Comment