Translate

នៅលើ​គ្រែ តើ​ស្ត្រី​តែងតែ​បារម្ភ​អំពី​អ្វីខ្លះ​?

ស្ត្រី​ទាំងអស់ មិន​ថា​អាយុ ២១ ឬ ៦០​ឆ្នាំ​ទេ សុទ្ធតែ​បារម្ភ​អំពី​ការ​រួមភេទ​ទាំងអស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការព្រួយបារម្ភ​អំពី​ការ​រួមភេទ អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន​។​
មូលហេតុ​កំពូល​ដែល​ស្ត្រី​ភាគច្រើន​បារម្ភ​នោះ​គឺ​រាងកាយ​របស់​ពួកគេ​។ តើ​មាន​អ្វី​កើតឡើង​ទៅ​ប្រសិនបើ​គាត់​ស្អប់​រាងកាយ​របស់ខ្ញុំ​? ខ្ញុំ​ធាត់​ពេក គ្មាន​មធ្យោបាយ​អ្វី​ដែល​ខ្ញុំ​អាច​ដោះ​សម្លៀកបំពាក់​នៅ​ពីមុខ​គាត់​បាន​ទេ​! ដើមទ្រូង​របស់ខ្ញុំ​សំប៉ែត​ណាស់ តើ​ខ្ញុំ​អាច​ធ្វើអោយ​វា​ប្រសើរ​ឡើង​បាន​យ៉ាងដូចម្តេច​ទៅ​? ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ខ្លះ​នៃ​អ្វី​ដែល​ស្ត្រី​កំពុងតែ​ព្រួយបារម្ភ នៅពេល​វា​ដល់​ពេល​សម្រាប់​ពួកគេ​បង្កើត​ភាពស្និទ្ធស្នាល និង​រួមភេទ​។​

១, ខ្ញុំ​សង្ឃឹមថា ខ្ញុំ​មិន​អាច​មាន​ផ្ទៃពោះ​បានទេ​
ការ​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ដ៏​ចំបង់​មួយ​ដែល​ស្ត្រី​ជាច្រើន​នាក់​ប្រហែលជា​មិន​ចង់​បណ្តោយ​ខ្លួន​រួមភេទ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ធ្វើ​ការប្រុងប្រយ័ត្ន​នូវ​អ្វី​ដែល​សំខាន់​ដូចជា ការប្រើ​ស្រោមអនាម័យ ឬ​ថ្នាំ​ពន្យា​កំណើត​នោះ អ្នក​នឹង​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ប្រាថ្នា​ទៀត​ទេ​។ ប្រសិនបើ​អ្នក​ពិតជា​មិនបាន​ប្រើ​របស់​ការពារ​សោះ​វិញ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​បានដែរ​។​

២, តើ​ស្ត្រី​ទាំងអស់​មាន​បញ្ហា​ពិបាក​ក្នុង​ការឈាន​ដល់​ចំនុចកំពូល​គ្រប់គ្នា ឬ​មាន​តែ​ខ្ញុំ​ម្នាក់ឯង​ទេ​?
មាន​ស្ត្រី​ប្រហែលជា ២៥%​ភាគរយ​ប៉ុណ្ណោះ​ដែល​រួម​ភេទ​ទទួលបាន​នូវ​ចំនុចកំពូល ដូច្នេះ​អ្នក​ពិតជា​មិនមែន​មាន​បញ្ហា​តែ​ម្នាក់​ឯង​នោះ​ទេ​។ ស្ត្រី​មាន​និន្នាការ​គិត​អំពី​អ្វី​ដែល​ខុស​ចំពោះ​ខ្លួនឯង​ប្រសិនបើ​ពួកគេ​មិន​អាច​ទទួលបាន​ចំនុច​កំពូល ហើយ​ការគិត​មិន​ត្រឹមត្រូវ​។ ប៉ុន្តែ​ដើម្បី​ជំនួយ​ដល់​ការធ្វើ​បែប​នេះ ចូរ​ប្រាប់​ដៃគូរ​របស់​អ្នក​នូវ​ការពិត ហើយ​អ្នក​ទាំង​ពី​គួរតែ​ព្យាយាម​ស្វែងរក​អ្វីដែល​ធ្វើអោយ​អ្នក​មាន​ការ​ស្រើបស្រាល​បំផុត​។​

ហេតុផល ៥​យ៉ាង​ដែល​នាង​ឈប់​រួមភេទ​ជាមួយ​អ្នក​

​បើ​គិតៗ​ទៅ អ្នក​បាន​រស់នៅ​ជាមួយ​មិត្តស្រី​អ្នក​បាន​មួយ​រយៈ​ហើយ ។​អ្វីៗ​ដំណើរការ​បាន​ល្អ​ណាស់ ប៉ុន្តែ​នាង​បែរជា​មិនមាន​អារម្មណ៍​ចំពោះ​អ្នក​ទៅ​វិញ​។ អ្នក​បាន​ព្យាយាម​ធ្វើ​អ្វីៗ​ដើម្បី​ចង់​ដាស់តឿន​អារម្មណ៍​ភេទ ក៏ដូចជា​ចង់អោយ​នាង​វិល​មក​រួម​ភេទ​ជាមួយ​អ្នក​វិញ​ច្រើន​ណាស់ ប៉ុន្តែ​វា​ហាក់បីដូចជា​គ្មាន​ប្រយោជន៍​ទាលតែសោះ​។ តាមពិត រឿង​អស់ទាំងនោះ​មិន​ទាក់ទង​នឹង​អាប្អូន​តូច​របស់​អ្នក​ទេ​។​

​ខ្ញុំ​មិន​ចង់​រំលឹក​រឿង​នេះ​អោយ​អ្នកដឹង​ទេ ប៉ុន្តែ​ការ​ដែល​គ្មាន​ជំងឺ​ផ្ទាល់ខ្លួន​ទេ វា​ក៏​អាច​ធ្វើអោយ​ទំនាក់ទំនង ក៏ដូចជា​ផ្លូវភេទ​អ្នក​ទាំង​ពីរ​មាន​ភាព​ប្រេះឆា​ដែរ​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​សំខាន់ៗ​ដែល​ធ្វើ​អោយ​ដៃគូរ​រួមភេទ​របស់​អ្នក​ឈប់​រួមភេទ​ជាមួយ​។​

១, នាង​ខឹង​នឹង​អ្នក​
​ស្ត្រី​ភាគច្រើន​មិន​អាច​បង្កើត​នូវ​ភាពស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់​ដែល​នាង​កំពុង​តែ​ខឹង​នោះទេ​។ ជា​អ​កុសល្យ​អ្នក​ប្រហែលជា​មិន​ដឹង​ទេ​ថា រាល់​អ្វីៗ​ដែល​អ្នក​បាន​ធ្វើអោយ​នាង​មាន​ទុក្ខ​លំបាក​ទាំងអស់​តែងតែ​ធ្វើ​អោយ​នាង​បៀម​ជាប់​ក្នុង​ចិត្ត​ជា​និច្ច​។ នេះ​មានន័យ​ថា ដៃគូរ​រួមភេទ​របស់​អ្នក​ប្រហែលជា ស្រែក​គំហក​ដាក់​អ្នក ទាំង​ខ្លួនឯង​មិន​ទាំង​ដឹងថា​បាន​ធ្វើ​អ្វី​ខុស​នោះទេ​។​

បញ្ហា​សុខភាព និង​ការប្រើប្រាស់​ថ្នាំ​ដែល​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​ស្ត្រី​

​បញ្ហា​សុខភាព​ជា​ច្រើន​អាច​ធ្វើអោយ​មាន​ការប្រែប្រួល​ទៅលើ​បទ​ពិសោធន៍​នៃ​ការឈាន​ទៅ​ដល់​ចំនុច​កំពូល​របស់​មនុស្ស​ស្រី​ដូច​ជា កាត់បន្ថយ​ចំនួន​ដង​នៃ​ការ​ដល់​ចំនុចកំពូល ពិបាក​កាន់តែខ្លាំង​ក្នុង​ការឈាន​ទៅ​ដល់​ចំនុច​កំពូល និង​ប្រែប្រួល​លើ​រំញោច​ក្នុងពេល​ឈានដល់​ចំនុច​កំពូល​។ ជំងឺ​ដែល​ត្រូវបាន​សម្គាល់​ថា​ផ្ល​ល់​ឥទ្ធិពល​អវិជ្ជមាន​ដល់​សមត្ថភាព​នៃ​ការឡើង​អោយ​ដល់​ចំនុចកំពូល របស់​ស្ត្រី​រួមមាន មាន​គ្រោះ​ថ្នាក់​លើ​ខួរ​ឆ្អឹងខ្នង ជំងឺមហារីក ជំងឺ​ក្នុង​រន្ធ​គូ​ថ ថប់​អារម្មណ៍ បាក់​ទឹកចិត្ត និង​បញ្ហា​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​មិន​ទាន់​ច្បាស់​ថា​ការរីក​រាលដាល​នៃ​ជំងឺ ឬ​ការប្រើប្រាស់​ថ្នាំ​មាន​ឥទ្ធិពល​ទៅលើ​មុខងារ​ឈានទៅ​ចំនុចកំពូល​យ៉ាងដូចម្តេច​នៅឡើយ​ទេ​។ ការវះកាត់​ដែល​ដោយ​ទៅ​លើ​ប្រព័ន្ធ​ប្រដាប់ភេទ (​ការ​កាត់​ស្បូន​ចោល​) ក៏​ប្រហែលជា​ផ្តល់​ផល​អវិជ្ជមាន​ទៅលើ​សមត្ថភាព​ក្នុង​ការឈាន​ដល់​ចំនុច​កំពូល​នៃ​ការ​រួមភេទ​ដែរ​។​

​ថ្នាំ​មួយចំនួន​ដែល​រំខាន​ដល់​សម្រើប​ផ្លូវភេទ​របស់​មនុស្ស​ស្រី​ដូច​ជា​ថ្នាំ​រំងាប់​អារម្មណ៍​សម្រាប់​ប្រើ​លើ​អ្នកជំងឺ​បាក់​ទឹកចិត្ត និង​ជំងឺផ្លូវចិត្ត​ផ្សេងៗ​ទៀត​។ ស្ត្រី​ដែល​កំពុង​ប្រើ​ថ្នាំ​អស់ទាំង​នេះ​ច្រើន​ត្អូញត្អែរថា ពួក​គេ​ពិបាក​ក្នុង​ការឈាន​អោយដល់​ចំនុចកំពូល​ណាស់​។ អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បាន​អោយ​យោបល់​ថា ការប្រើ​ថ្នាំ​ពន្យា​កំណើត​ប្រហែលជា​មាន​ផល​រំខាន​ដល់​មុខងារ​ផ្លូវភេទ​របស់​ស្ត្រី (​កាត់បន្ថយ​នូវ​ការពិត​ដែល​វា​នឹង​កើត​ចំពោះ​ការ​ដល់​ចំនុច​កំពូល​របស់​ស្ត្រី​) តាមរយៈ​ការប៉ះពាល់​ទៅលើ​អារម្មណ​របស់​នាង រូ​បរាង្គ​របស់​នាង ឬ​ចំណង់​ផ្លូវភេទ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកវិទ្យាសាស្ត្រ​បាន​ប្រាប់អោយដឹង​ថា ការប្រើ​ថ្នាំ​ពន្យា​កំណើត​ប្រហែលជា​អាច​ពង្រឹង​ដល់​មុខងារ​ផ្លូវភេទ​របស់​ស្ត្រី​បាន តាមរយៈ​កាត់បន្ថយ​ការ​ថប​អារម្មណ៍​ចំពោះ​ការ​មាន​ផ្ទៃពោះ និង​កាត់បន្ថយ​ការឈឺចាប់​លើ​បញ្ហា​រោគ​ស្ត្រី​មួយ​ចំនួន (​ជំងឺ​រលាក​ស្រទាប់​ខាងក្នុង​របស់​ស្បូន​)​។ ថ្មីៗ​នេះ​មាន​អំណះអំណាង​មិនសូវ​គ្រប់គ្រាន់​ទេ​ដើម្បី​កំណត់​ថា​គំនិត​មួយ​ណា​គឺជា​គំនិត​ត្រឹមត្រូវ​នោះ​។

អាហារ ដែល​អាច​ជួយ​បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល​

នៅពេល​ដែល​គូ​ស្វាមីភរិយា កំពុង​ព្យាយាម​ចង់​បាន​កូន នោះ​ជារឿយៗ​បញ្ហា​តែង​ធ្លាក់​ទៅលើ មនុស្ស​ស្រី និង សុខភាព​របស់​នាង​។ តែ​ទោះជា​យ៉ាងណាក្តី យោងតាម ក្រុមប្រឹក្សា​នៃ​ការ​មានគភ៌​របស់​ជនជាតិ​អាមេរិក បាន​និយាយថា ភាព​មិន​អាច​មាន​កូន​របស់​បុរស ក៏​អាច​ត្រូវ​បាន​រាប់បញ្ចូល ប្រហែល​ជា​ពាក់កណ្តាល នៃ​ករណី​ទាំង អស់នៃ​ភាព​មិន​អាច​បង្ក​កំណើត​នេះ​ផងដែរ​។​

តាម​ទស្សនៈ​ដែល​បាន​យល់ឃើញ​ពី​មុន​មក គឺថា បុរស​គួរតែ ទទួល យក​នូវ​របប​អាហារ ដែល​មាន​តុល្យភាព​, ធ្វើ​លំ​ហាត់ប្រាណ និង តមនូវ​ការជក់បារី និង ផឹកស្រា​។ ប្រភេទ អាហារ​ដែល​បាន​រៀបរាប់​ដូចខាងក្រោម​នេះ ក៏​អាច​ជួយ​បង្កើន​នូវ​ចំនួន​នៃ​មេ​ជីវិត​ឈ្មោល តាម​បែប​ធម្មជាតិ ដែល​ពួក វា​អាច​នឹង​ជួយ​អោយ គូ​ស្វាមីភរិយា​ភាគច្រើន​នឹង​មាន​ឱកាស​ដ៏​ប្រសើរ ក្នុង ការ​ពរ​ពោះ បាន​ផង​ដែរ​។​

ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ​

ប្រភេទ​សារធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត ដូចជា​ពពួក​វីតាមីន C ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្លែឈើ ដែល​មាន​រសជាតិ​ជូរ គឺ​អាច​ជួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល​បាន​។ ទឹកក្រូច​ច្របាច់ ឬ ទឹក​ផ្លែ​ទំពាំងបាយជូ​រ ដែល​មាន​ផ្ទុក​រសជាតិ​ផ្លែឈើ​សុទ្ធ ១០០​ភាគរយ នឹង​អាច​ផ្តល់​អោយ​អ្នក​បាន នូវ​ប្រសិទ្ធភាព​ដូច​គ្នា​នេះដែរ​។ ចំពោះ​បុរស​ទាំងឡាយណា ដែល​មិនសូវ​ចូលចិត្ត​ទទួលទាន ទឹក​ផ្លែឈើ ពួកគេ​អាច​នឹង​ព្យាយាម ទទួលទាន ជំនួស​វិញ នូវ​ទឹក​ក្រូចឆ្មារ​ស្រស់​ច្របាច់ ចូល​ទៅក្នុង​ទឹក​។​

ផ្លែ​ប៉េងប៉ោះ​

ផ្លែ​ប៉េងប៉ោះ​មាន​ផ្ទុក​សារជាតិ lycopene ដែល​វា​ក៏​អាច​ជួយ​ក្នុង​ការបង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល​នេះ​បាន​ផង​ដែរ ។ សារជាតិ​នេះ ក៏​ត្រូវបាន​រកឃើញ​នៅក្នុង​ទឹកជ្រលក់​ប៉េងប៉ោះ ដែល​បុរស​ភាគច្រើន មិនសូវ​ចូល ចិត្ត​បន្ថែម​ពួក​វា​ទៅ​ក្នុង អាហារ​ដែល​ពួកគេ​នឹង​ទទួល​ទាន​នោះទេ​។​

សណ្តែក​

កង្វះ​សារជាតិ​ស័ង្កសី ក៏​អាច​ជា​មូលហេតុ​មួយ ដែល​បណ្តាលអោយមាន អសម្ថភាព​ចំពោះ បុរស​ផងដែរ​។ សណ្តែក​មាន​អត្ថប្រយោជន៍​ច្រើនយ៉ាង ដែល​វា​ជា​ប្រភព​មួយ​ដ៏​ល្អ​នៃ​សារជាតិ​ស័ង្កសី​។ ដើម្បី​ជៀសវាង​នូវ​ភាព ធុញ​ទ្រាំ​នឹង​ពួក​វា អ្នក​អាច​ឆ្នៃ​មុខម្ហូប​ប្លែកៗ​ដោយ​ប្រើ​ប្រភេទ​សណ្តែក​ផ្សេងៗ​គ្នា​។​

លំ​ហាត់ប្រាណ​សម្រាប់​អ្នកជំងឺ​ស្លាក់​ឈាម​ក្នុង​ថ្លើម​

ថ្លើម មាន​មុខងារ​យ៉ាងសំខាន់​ជាច្រើន រួមមាន​ដូចជា​៖ ធ្វើការ​សំអាត​ជាតិពុល​នៅក្នុង​ឈាម និង លៃ​តម្រូវ កម្រិត​អរ​ម៉ូ​ន​អោយបាន​ត្រឹមត្រូវ​។ សក្តានុពលភាព​របស់​វា មាន​ឥទ្ធិពល​ទៅលើ ស្ថានភាព​ផ្លូវ​អារម្មណ៍ និង សកម្មភាព​ផ្លូវចិត្ត​។ នៅពេល​ដែល​ស្ថានភាព​ស្ត្រេ​ស​, ការ​មិនសូវ​ទទួលទាន​អាហារ ឬ ការទទួល​សុរា ឬ ថ្នាំ​ក្នុង កម្រិត​ច្រើន​ជ្រុល បានធ្វើការ​បំផ្លាញ​ដល់​ថ្លើម ដែល​នឹង​ធ្វើអោយ​សម្ថ​ភាព​របស់​វា ក្នុង​ការលាង​សំអាត​ឈាម នឹង​ត្រូវ​បាន​ចុះ​ថយ​។ ដំណើរ​ឈាម​រត់ នឹង​ហាក់​មាន​ភាព​ចង្អៀត ហើយ​សម្ថ​ភាព​ក្នុង​ការដឹកជញ្ជូន អុកស៊ីសែន និង សារធាតុចិញ្ចឹម ត្រូវ បាន​កាត់បន្ថយ ដែល​ជា​លទ្ធផល​ធ្វើអោយ ជាលិកា និង កោសិកា​របស់​សិរីរៈ មិន​បាន​ទទួល​សារជាតិ​ចិញ្ចឹម បាន​គ្រប់គ្រាន់​។ ភាព​អស់កំលាំង ,​ការចុះ​ខ្សោយ​នូវ​កម្រិត​ថាមពល​, សកម្មភាព​ក្រ​ពេញទី​រ៉ូ​អ៊ីត និង ការ​កើន​ទំងន់ ត្រូវបាន​ចុះថយ ទាំងអស់នេះ​គឺ​សុទ្ធតែ​សញ្ញា​នៃ ជំងឺ​ស្លាក់​ឈាម​នៅ​ក្នុង​ថ្លើម​។ ដោយយោង​តាម​វិធី​ព្យាបាល បែប​បុរាណ​ចិន ការធ្លាក់​ទឹកចិត្ត គឺជា​ការចង្អុលបង្ហាញ​ប្រាប់​មួយ​ពី ការរាំងស្ទះ​ថាមពល​របស់​ថ្លើម ហើយ​ទស្សនៈ​ទាំង​ពីរ​រវាង គ្រូពេទ្យ​ថ្នាំ​ចិន​បុរាណ និង អ្នក​ហាត់​ក្បាច់​យូ​ហ្គា បាន​ភ្ជាប់​ទំនាក់ទំនង​នៃ​ផល​ប៉ះពាល់​នៃ​ថ្លើម ជាមួយ នឹង​អារម្មណ៍​នៃ​កំហឹង​, ការ​តូចចិត្ត និង ភាព​សោកសៅ​។ ប៉ុន្តែ​ជា​សំណាងល្អ ថ្លើម​មាន​ថាមពល​ខ្លាំងក្លា ក្នុង​ការបង្កើត និង រក្សា មុខងារ​ប្រក្រតី​បាន​ឡើង​វិញ​។​

ស្វែងយល់​ពី​រោគសញ្ញា​របស់​ជំងឺ មហារីក​សុដន់​

តើ​អ្វីខ្លះ​ជា​រោគសញ្ញា​របស់​ជំងឺ មហារីក​សុដន់​?

នៅក្នុង​ដំណាក់កាល​ដំបូង​របស់​វា ជំងឺមហារីក​សុដន់ ជាធម្មតា គឺ​វា​គ្មាន​រោគសញ្ញា​អ្វី​នោះ​ទេ​។ នៅពេលដែល ដុំ​សាច់មាន​ការវិវត្តន៍ នោះ​អ្នក​អាច​នឹង​កត់សម្គាល់​ឃើញ​នូវ សញ្ញា​មួយ​ចំនួន​ដូចខាងក្រោម​នេះ ៖

· ដុំ​ពក នៅក្នុង​សុដន់ ឬ ស្ថិតនៅក្រោម​ក្លៀក ដែល​នឹង​ចាប់​មាន​បន្ត បន្ទាប់​ពី​វដ្ត​ឈាមរដូវ​របស់​អ្នក​។ វា​ជា រឿ​យៗ​គឺជា សញ្ញា​ដំបូង​ដែល​យើង​អាច​ដឹង​បាន ពី​ជំងឺ​មហារីក​។ ដុំ​ពក​ដែល​មាន​ទំនាក់ទំនង នឹង​ជំងឺ មហារីក​សុដន់ ជា​ធម្មតា​នោះ វា​មិន​មាន​សភាព​ឈឺចាប់​អ្វី​នោះ​ទេ ទោះបីជា​ពួក​វា​មួយចំនួន​អាច​នឹង ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា ឈឺ​ចាក់​ឆៀបៗ​ក៏ដោយ ។ ដុំ​ពក​ទាំងនេះ ជាធម្មតា​អាច​តាមដាន​ដឹង ដោយ​ការ ថត​ឆ្លុះ​មើល​សុដន់ មុនពេល​ដែល​ពួក​វា​អាច​ត្រូវបាន​មើលឃើញ ឬ មាន​អារម្មណ៍​ដឹង ។​

· មានការ​ហើមប៉ោង នៅ​ក្លៀក​។​

· មាន​ការឈឺចាប់ ឬ មាន​ភាព​តឹង​ណែន នៅក្នុង​សុដន់​។ ទោះបីជា​ដុំ​ពក​នេះ​អាច​នឹង​មិន​មាន​សភាព​ឈឺ ចាប់ ប៉ុន្តែ​ការឈឺចាប់ និង ភាព​តឹង​ណែន​នា​ពេល​ខ្លះ អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​។​

· ស្នាម​សំប៉ែត ឬ ភាព​ពៀច​ដែល​ត្រូវបាន​កត់សម្គាល់​នៅលើ​សុដន់ អាច​ជា​ការចង្អុលបង្ហាញ​ពី ដុំ​សាច់ ដែល មិន​ត្រូវបាន​មើលឃើញ ឬ មាន​អារម្មណ៍​ដឹង​។​

· មាន​ការផ្លាស់ប្តូរ​ចំពោះ​ទំហំ​, រូបរាង​, ស្ថានភាព​សាច់ ឬ ក៏​កំដៅ​ដែល​មាន​នៅ​លើ​សុដន់​។ ភាព​ក្រហម​រោល ស្នាម​ខូង ដែល​មាន​សភាព​ដូចជា​សំបក​ផ្លែក្រូច អាច​ជា​សញ្ញា​នៃ​ការវិវត្តន៍​របស់​ជំងឺមហារីក​សុដន់​។​

· ការផ្លាស់ប្តូរ​ដែល​កើតមាន​ចំពោះ​ក្បាល​ដោះ មានដូចជា ការ​លឹប​ចូល​របស់​ក្បាលដោះ​, សភាព​ខូង ឬ រ​ម៉ាស់ ឬ អារម្មណ៍​ក្តៅក្រហាយ ឬ ក៏​មាន​ដំបៅ​រលួយ​។ ការឡើង​កន្ទួលរ​ម៉ាស់ នៃ​ក្បាលដោះ ក៏​អាច​ជា រោគសញ្ញា​របស់​ជំងឺ Paget’s ដែល​វា​ក៏​អាច​មាន​ទំនាក់ទំនង​ផង​ដែរ​ជាមួយ​នឹង ជំងឺមហារីក​សុដន់​ដែល មិនទាន់​ធ្វើ​ការកត់សម្គាល់​បាន​។​

· មាន​ការហូរ​ទឹក​ចេញពី​សុដន់ ក្នុង​សភាព​មិនធម្មតា ដែល​មាន​លក្ខណៈ​ថ្លា​, មាន​ឈាម ឬ មាន​ពណ៌​ផ្សេង ទៀត​។ ជា​ធម្មតា​វា​បណ្តាល​មកពី ដុំ​សាច់​ក្នុង​កម្រិត​ស្រាល ប៉ុន្តែ​វា​ក៏​អាច​កើត​មាន​ដោយសារតែ ជំងឺ មហារីក នៅក្នុង​ករណី​ខ្លះ​ផង​ដែរ​។​

· មាន​សភាព​ដូច​គ្រាប់​ឃ្លី នៅក្រោម​ស្បែក​។​

· មាន​ផ្នែក​ណាមួយ មាន​សភាព​ខុសប្លែក​ពី​តំបន់​ផ្សេងទៀត នៅលើ​សុដន់​ណាមួយ ។​