ថ្លើម មានមុខងារយ៉ាងសំខាន់ជាច្រើន រួមមានដូចជា៖ ធ្វើការសំអាតជាតិពុលនៅក្នុងឈាម និង លៃតម្រូវ កម្រិតអរម៉ូនអោយបានត្រឹមត្រូវ។ សក្តានុពលភាពរបស់វា មានឥទ្ធិពលទៅលើ ស្ថានភាពផ្លូវអារម្មណ៍ និង សកម្មភាពផ្លូវចិត្ត។ នៅពេលដែលស្ថានភាពស្ត្រេស, ការមិនសូវទទួលទានអាហារ ឬ ការទទួលសុរា ឬ ថ្នាំក្នុង កម្រិតច្រើនជ្រុល បានធ្វើការបំផ្លាញដល់ថ្លើម ដែលនឹងធ្វើអោយសម្ថភាពរបស់វា ក្នុងការលាងសំអាតឈាម នឹងត្រូវបានចុះថយ។ ដំណើរឈាមរត់ នឹងហាក់មានភាពចង្អៀត ហើយសម្ថភាពក្នុងការដឹកជញ្ជូន អុកស៊ីសែន និង សារធាតុចិញ្ចឹម ត្រូវ បានកាត់បន្ថយ ដែលជាលទ្ធផលធ្វើអោយ ជាលិកា និង កោសិការបស់សិរីរៈ មិនបានទទួលសារជាតិចិញ្ចឹម បានគ្រប់គ្រាន់។ ភាពអស់កំលាំង ,ការចុះខ្សោយនូវកម្រិតថាមពល, សកម្មភាពក្រពេញទីរ៉ូអ៊ីត និង ការកើនទំងន់ ត្រូវបានចុះថយ ទាំងអស់នេះគឺសុទ្ធតែសញ្ញានៃ ជំងឺស្លាក់ឈាមនៅក្នុងថ្លើម។ ដោយយោងតាមវិធីព្យាបាល បែបបុរាណចិន ការធ្លាក់ទឹកចិត្ត គឺជាការចង្អុលបង្ហាញប្រាប់មួយពី ការរាំងស្ទះថាមពលរបស់ថ្លើម ហើយទស្សនៈទាំងពីររវាង គ្រូពេទ្យថ្នាំចិនបុរាណ និង អ្នកហាត់ក្បាច់យូហ្គា បានភ្ជាប់ទំនាក់ទំនងនៃផលប៉ះពាល់នៃថ្លើម ជាមួយ នឹងអារម្មណ៍នៃកំហឹង, ការតូចចិត្ត និង ភាពសោកសៅ។ ប៉ុន្តែជាសំណាងល្អ ថ្លើមមានថាមពលខ្លាំងក្លា ក្នុងការបង្កើត និង រក្សា មុខងារប្រក្រតីបានឡើងវិញ។
ហេតុអ្វីបានជាការធ្វើ លំហាត់ប្រាណអាចជួយអ្នកបាន?
មានមនុស្សជាច្រើន ដែលមានជំងឺស្លាក់ឈាមក្នុងថ្លើម កំពុងមានភាពពិបាកជាមួយនឹង ស្ថានភាពអស់កំលាំង រុំារ៉ៃ ដែលហាក់នឹងអាចធ្វើអោយ ពួកគេមានភាពរុញរា ក្នុងការធ្វើលំហាត់ប្រាណ។ តែទោះជាយ៉ាងណាក៏ដោយ ការធ្វើសកម្មភាពរាងកាយ គឺជាវិធីដ៏ប្រសើរបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹង ភាពអស់កំលាំង និង អារម្មណ៍នៃ ភាពស្ពឹកណែន ដែលកើតរួមមានផងដែរជាមួយនឹង ជំងឺស្លាក់ឈាមក្នុងថ្លើមនេះ។ ការហាត់ប្រាណ អាចជួយ ជម្រុញអោយសុខភាពថ្លើមមានភាពប្រសើរឡើង ដោយការធ្វើចលនាទៅលើសាច់ដុំពោះ និង សាច់ដុំសន្ទះទ្រូង។ នៅពេលដែលសាច់ដុំសន្ទះទ្រូង ត្រូវបានលាតសន្ធឹងនៅក្នុងដើមទ្រូង វាបានសង្កត់ដល់ប្រហោងពោះ។ ចលនាសង្កត់ថ្នមៗទៅលើថ្លើម អាចកើតមានទៅតាមចលនាដកដង្ហើមនីមួយៗ ហើយសកម្មភាពច្របាច់របស់ សាច់ដុំ បានភ្ញោចដល់ដំណើរឈាមរត់ និង ប្រព័ន្ធទឹករងៃ នៅក្នុងថ្លើម។
ការធ្វើសកម្មភាព ក្នុងកម្រិតថាមពលខ្ពស់មានដូចជា ការរត់ និង លោត ដែលកើតមានផងដែរ ជាមួយនឹងការ ដកដង្ហើមចេញចូលវែងៗ គឺពិតជាមានអត្ថប្រយោជន៍ជាពិសេសចំពោះ ការជម្រុញដល់ដំណើរការ នៃការបញ្ចេញ កាកសំណល់ចេញពី ក្នុងថ្លើម។ ការហែលទឹក ក៏បានផ្តល់គុណសម្បត្តិផងដែរ ពីព្រោះវាបានប្រើនូវសាច់ដុំទាំង អស់ និង រួមបញ្ចូលផងដែរនូវ ចង្វាក់ និង ចលនានៃការដកដង្ហើម។
យោងតាមការព្យាបាលរបស់គ្រូពេទ្យបុរាណចិន សកម្មភាពរូបរាងកាយ មានដូចជា ការហាត់ក្បាច់ថៃឈិ និង គីហ្គុង ឬ សកម្មភាពលំហាត់ប្រាណណា ដែលមានរួមបញ្ចូលនូវ ការដកដង្ហើមចេញចូលជ្រៅៗ និង ការទាញ សន្ធឹងសាច់ដុំ គឺគួរតែត្រូវបានអនុវត្តនៅក្នុងពេលព្រឹកព្រលឹម ដើម្បីធ្វើអោយ ដំណើរឈាមរត់ចេញពីថ្លើមបាន ស្រួល។ ការបែកញើស បញ្ចេញជាតិពុលមកក្រៅស្បែក ក៏ជាវិធីមួយដែលអាចជួយអោយ សុខភាពថ្លើមមានភាព ល្អប្រសើរបានផងដែរ។ ក្រពេញញើសដែលមាននៅក្រោមស្បែក បានធ្វើការបញ្ចេញបានពី ៥ ទៅ ១០ភាគរយនៃ កាកសំណល់មេតាបូលិកទាំងអស់។ ទម្រង់ផ្សេងៗជាច្រើននៃក្បាច់យូហ្គា ដែលមានដូចជា ashtanga និង Bikram គឺសុទ្ធតែបានជួយធ្វើអោយខ្លួនប្រាណរបស់យើងបែកញើស ដើម្បីជួយក្នុងការបញ្ចេញជាតិពុលចេញ មកក្រៅខ្លួន ។
សកម្មភាពដែលសាកសមបំផុតមានដូចជា៖
• លំហាត់ប្រាណ បែបថៃឈិ។
• លំហាត់ប្រាណ បែបគីហ្គុង។
• លំហាត់ប្រាណ បែបយូហ្គា។
• ការដើរ។
• ការធាក់កង។
• ការរត់។
• ការរាំ។
• ការលោតនៅលើ សំណាញ់យឺត។
តើអ្នកគួរធ្វើវាអោយបានញឹកញាប់ប៉ុនណា ?
• ធ្វើវាអោយបាន ៣០នាទី នៃលំហាត់ប្រាណក្នុងកម្រិតមធ្យម អោយបានជារៀងរាល់ថ្ងៃ គឺជាការប្រសើរ បំផុត ក្នុងការជួយជម្រុញដល់ការដកដង្ហើមចេញចូល អោយបានវែងៗ ដែលវានឹងត្រូវការធ្វើអោយ ប្រព័ន្ធ នៃដំណើរឈាមរត់ និង ការបញ្ចេញជាតិពុលពីក្នុងថ្លើម មានភាពប្រសើរឡើង។
• ធ្វើការលោតនៅលើសំណាញ់យឺត អោយបាន ៥ ទៅ ២០នាទីក្នុងមួយថ្ងៃ។
• ធ្វើលំហាត់ប្រាណ បែបគីហ្គុង និង ថៃឈិអោយបានជារៀងរាល់ថ្ងៃ។
• ធ្វើលំហាត់ប្រាណយូហ្គា បែប ashtanga និង Bikram អោយបានបីដង ក្នុងមួយសប្តាហ៍ ។

No comments:
Post a Comment