បុរសដែលធ្វើការព្យាបាលដោយអរម៉ូនចំពោះជំងឺមហារីកក្រពេញប្រូស្តាត គឺមានហានិភ័យខ្ពស់នៃជំងឺពុកឆ្អឹង, ប៉ុន្តែថ្នាំគ្រាប់មិនការពារការបាត់បង់ឆ្អឹង និងអាចជម្រុញអោយឪកាសចំពោះជំងឺបេះដូង និងការវិវត្តនៃជំងឺមហារីកក្រពេញប្រូស្តាតទៅវិញ។
ម្រ៊ីដុល ដាតា(Mridul Datta) ដែលមកពី Wake Forest Baptist បានពន្យល់ថា ថ្នាំគ្រាប់កាល់ស្យូម និងថ្នាំគ្រាប់វីតាមីន D ដែលប្រើដើម្បីការពារការបាត់បង់ដង់ស៊ីតេរបស់ឆ្អឹងចំពោះបុរសទាំងនោះហាក់ដូចជាសាកសមដែលមិនមាននរណាម្នាក់បានសួរថាតើវាមានសកម្មភាពយ៉ាងណានោះទេ។
អ្នកដឹកនាំនិពន្ធម្នាក់ទៀតគឺ ហ្គារី ស្វាត(Gary Schwartz) ដែលមកពី Wake Forest Baptist ដូចគ្នានោះបាននិយាយថា វានឹងមិនមែនជាផលអាក្រក់នោះទេប្រសិនបើនេះមិនមានជាអត្ថប្រយោជន៍ជាក់ស្តែង។ បញ្ហាគឺថា វាមានការបញ្ជាក់ដែលថា ថ្នាំគ្រាប់កាល់ស្យូមបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងមានការវិវត្តនៃជំងឺមហារីកក្រពេញប្រូស្តាត, សុទ្ធសឹងជាជំងឺដែលយើងកំពុងតែព្យាយាមព្យាបាល។
ចំពោះការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានមើលទៅលើថ្នាំគ្រាប់កាល់ស្យូម និងថ្នាំវីតាមីន D លើការស្រាវជ្រាវ១២ដែលទាក់ទងនឹងបុរសជិត ២.៤០០នាក់ដែលមានជំងឺមហារីកក្រពេញប្រូស្តាត។ គ្រប់បុរសទាំងអស់នោះកំពុងតែទទួលការព្យាបាលដោយអរម៉ូន។ អ្នកស្រាវជ្រាវក៏បានពិនិត្យទៅលើដង់ស៊ីតេឆ្អឹងបុរសមុន និងក្រោយការព្យាបាល។
បើយោងតាមការស្រាវជ្រាវនោះ, បុរសដែលធ្វើការព្យាបាលដោយអរម៉ូនចំពោះជំងឺមហារីកក្រពេញប្រូស្តាតដែលប្រើប្រាស់ថ្នាំគ្រាប់កាល់ស្យូម និងវីតាមីន D ជារៀងរាល់ថ្ងៃនោះបានបាត់បង់នូវដង់ស៊ីតេរបស់ឆ្អឹង។
អ្នកស្រាវជ្រាវក៏បានចង្អុលបង្ហាញផងដែរថា ការបង្កើនអាហារដែលមានជាតិកាល់ស្យូមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការវិវត្តនៃជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺបេះដូង។
អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវបន្ថែមគឺជាការចាំបាច់ដើម្បីបញ្ជាក់ទៅលើការស្រាវជ្រាវ និងពិនិត្យទៅលើហានិភ័យដែលអាចកើតឡើងនៃការប្រើប្រាស់ថ្នាំគ្រាប់កាល់ស្យូម និងវីតាមីន D ជាពិសេសជំងឺបេះដូង និងជំងឺមហារីកក្រពេញប្រូស្តាត។
No comments:
Post a Comment