Translate

ត្រសក់អាចជួយ ធ្វើឲ្យភ្នែកស្អាត



ភ្នំពេញ៖ ត្រសក់ គឺជាប្រភេទ បន្លែដ៏ល្អមួយ សម្រាប់ភាពត្រជាក់។ ទឹកត្រសក់មានវីតាមីន A និង C ដែលអាចធ្វើឲ្យស្បែក មានសភាពស្រស់ស្អាត និងភ្លឺថ្លា ហើយអាចធ្វើឲ្យស្បែក មានសំនើម និងមិនមានការរួលរមាស់ ពីព្រោះថា ត្រសក់មានសារធាតុ អង់ស៊ីម ដែលអាចធ្វើឲ្យមានការ ផ្លាស់ប្តូរកោសិកា ស្បែកថ្មី និងធ្វើឲ្យស្បែកត្រជាក់ ព្រមទាំងអាចកាត់បន្ថយអាការៈហើមបាន ផងដែរ។

ទន្ទឹមនឹងនេះដែរ ត្រសក់មានសារប្រយោជន៍ ល្អបំផុតសម្រាប់សម្រស់ភ្នែក ដែលវាជួយកំចាត់ នូវអាការៈ រោយភ្នែក និងស្បែកភ្នែកខ្វះសំនើម។ ជាមួយគ្នានេះដែរ អ្នកត្រូវចិតត្រសក់ជា ចំនិតស្តើងៗ ហើយយកទៅដាក់ក្នុងទូទឹកកឲ្យត្រជាក់ បន្ទាប់មក អ្នកត្រូវយកទឹកទៅប្រោះ នៅលើបរិវេណ ជុំវិញភ្នែកឲ្យជោក។ រួចហើយអ្នកត្រូវយកត្រសក់ដែលហាន់រួចហើយ ទៅ បិទនៅជុំវិញភ្នែក និងនៅលើភ្នែក ហើយទុកវាចោលក្នុងរយៈពេល៥នាទី។
ក្រៅពីនេះទៀត អ្នកអាចយក ចំនិតត្រសក់នោះមកដាក់នៅលើផ្ទៃមុខ ទាំងមូលក៏បាន ដើម្បីឲ្យស្បែកមានសំនើម និងស្រស់ថ្លា ថែមទាំងមើលទៅក្មេងជាងវ័យ៕

No comments:

Post a Comment